ព័ត៌មានអន្តរជាតិ

គ្រោះទឹ​ក​ជំន​ន់​​នៅ ​​ឥ​ណ្ឌូ​ណេ​ស៊ី​ និ​ង​​​ទី​​ម័​​​រ​​​ខាង​កើ​ត ​ស​ម្លា​ប់​​ម​នុ​ស្ស​​ កើ​ន​​​ដ​ល់​​១​៥​៧​​នា​ក់​​​ហើ​យ​​

អន្តរជាតិ ​៖​ ចំ​នួ​ន​​អ្ន​ក​ស្លាប់​​​ដោ​យ​សា​រ​​គ្រោះ​ទឹ​ក​ជំ​នន់​​​ដែ​ល​​​ប​ង្កឡើ​ង​​​ដោ​យ​​​ព្យុះ​​ត្រូ​​​ពិ​​​ក​​​ស៊ី​ក្លូន​ ​S​e​ro​j​a​ នៅ​ក្នុ​ង​​​ប្រ​ទេស​​​ឥ​ណ្ឌូ​ណេ​ស៊ី​ និ​ង​​​ទី​​​ម័​​រ​​​ខា​ង​កើ​ត ​បា​ន​​​កើន​​​ដ​ល់​​១​៥​៧​​​នា​ក់​​​ហើ​យ ​និ​ង​​ជា​ច្រើ​ន​​​នា​ក់​​​ទៀត​​​ប​ន្ត​​​បា​ត់​​​ខ្លួ​ន​​នៅ​ឡើ​យ​​​។ ​​នេះ​​​បើ​​យោ​ង​តា​ម​​​ប្រ​ភ​ព​ពី​​សា​រ​ព័​ត៌​មា​ន​ ​CN​A ​​។​

គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ បាន​បំផ្លិចបំផ្លាញ​កោះ​ជាច្រើន លាតសន្ធឹង​ពី​កោះ Flores នៃ​ប្រទេស​ឥណ្ឌូណេស៊ី រហូតដល់​ប្រទេស​ទី​ម័​រ​ខាងកើត ជាទី​ដែល​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​ត្រូវបាន​ជន់​លិច និង​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយថា​ខ្លួន​បានកត់សំគាល់​ថា​មាន​អ្នកស្លាប់​ចំនួន​១៣០ នាក់ ចំណែក​ប្រទេសជិតខាង​ទី​ម័​រ​មាន​មនុស្ស​២៧ នាក់​ស្លាប់ ។​

​ក្រុម​ស្វែងរក​និង​ជួយសង្គ្រោះ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​កំពុងតែ​ស្វែងរក​មនុស្ស​ជាង ៧០ នាក់​ដែល​កំពុង​បាត់​ខ្លួន ខណៈ​មនុស្ស​ច្រើនជាង ១០,០០០​នាក់​កំពុង​ស្នាក់​ក្នុង​ជំរំ​ស្នាក់នៅ​បណ្ដោះអាសន្ន​៕

 

Leave a Reply

Your email address will not be published. Required fields are marked *