រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពទឹកទន្លេមេគង្គ។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា នៅក្នុងរយៈពេលកន្លងមក ព្យុះទី៧ សេមប៉ាកា (CEMPAKA) និងបណ្ដាឥទ្ធិពល នៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្អួរ ទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើ រួមមាន៖ ប្រទេសចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឥសានប្រទេសកម្ពុជាផងដែរ ៕