ព័ត៌មានជាតិ

ឯកឧត្ត​​ម​អ​ភិ​ស​ន្តិ​ប​ណ្ឌិ​ត​ ​​ស​ ​សុ​ខា​ ៖​ ​កា​​រ​ព​ង្រឹ​ង​ច្បា​ប់​ ​ជា​គ្រឹះ​ធ្វើ​ឱ្យ​ស្ថា​ប័​ន​រឹ​​ង​មាំ​ ​និ​ង​មា​ន​និ​រ​ន្ត​រ​ភា​ព​

ឯ​ក​ឧត្ត​​ម​អ​ភិ​ស​ន្តិ​ប​ណ្ឌិ​ត​ ​​ស​​ ​សុ​ខា​ ​​បា​ន​ចា​ត់​ទុ​ក​កា​រ​ព​ង្រឹ​​ង​ច្បា​ប់​ ​និ​ង​អ​​នុ​វ​ត្ត​តា​មលិ​ខិ​ត​ប​ទ​ដ្ឋា​​ន​គ​តិ​យុ​ត្ត​ ​ជា​គ្រឹះ​ធ្វើ​​ឱ្យ​ស្ថា​ប័​ន​រឹ​ងមាំ​ ​និ​​ង​មា​ន​និ​រ​ន្ត​រ​ភា​ព​​ ​ដើ​ម្បី​ឆ្លើ​យ​ត​ប​នឹ​ង​​ភា​ព​​ជា​ក់​ស្ដែ​ង​នៃ​ស​ង្គ​ម​។​​

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារនីតិកម្មក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិទៅមួយអាណត្តិ ប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីសារៈសំខាន់នៃការកសាងច្បាប់ និងការកែលម្អរាល់លិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទៅតាមការវិវត្តទៅមុខនៃសង្គមជាតិនិងពិភពលោក ដើម្បីជាប្រយោជន៍រួម ដោយឈរលើគោលការណ៍ពង្រឹងនីតិរដ្ឋ រួមទាំងរបៀបរៀបរយក្នុងសង្គម។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានណែនាំឱ្យក្រុមប្រឹក្សានីតិកម្ម សម្របសម្រួលការពង្រឹងច្បាប់ដែលមានស្រាប់និងធ្វើបច្ចុប្បន្នភាពច្បាប់ ដែលមានអាយុកាលលើសពី១០ឆ្នាំ ដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែងនៃសង្គម។

គួរកត់សម្គាល់ថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធាន ១រូប មានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធាន មានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយក ជាជំនួយការ ព្រមទាំងមានសមាជិកក្រុមប្រឹក្សានីតិកម្ម មានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សានីតិកម្ម មានតួនាទីសំខាន់ ដូចជា ៖ សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកផែនការកសាង សិក្សា ស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់ផ្សេងទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងការកសាងបញ្ជីផែនការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាដើម។

សូមបញ្ជាក់ថា ក្រុមប្រឹក្សានីតិកម្ម មានអង្គភាពចំណុះ ចំនួន ៥ រួមមាន ៖ ១. នាយកដ្ឋានរដ្ឋបាលសរុប ២. ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តនគរបាលជាតិ ៣. ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល ៤. ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា និង៥. ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ។ បច្ចុប្បន្ន ក្រុមប្រឹក្សានីតិកម្មដឹកនាំដោយឯកឧត្តម ហ៊ន យុវនា ដែលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សានីតិកម្ម ចាប់ពីឆ្នាំ២០២២ អមដោយអនុប្រធាន ៣០រូប និងសមាជិក ៣៨រូប៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *