ព័ត៌មានជាតិ

អភិ​បា​​ល​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ ​៖​ ​ពិ​ធី​​ប្រ​ណាំ​ងរ​​ទេះ​សា​ឡីគោ​​លឿ​ន​ ​គឺ​ជាព្រឹ​ត្តិ​កា​​រ​ណ៍​ប្រ​វ​ត្តិ​សា​ស្ត្រ​​ ​ដែ​ល​កើ​ត​​ឡើ​ងចេ​​ញ​ពី​កា​រ​ផ្ដួ​ច​ផ្ដើ​ម​គំ​និ​ត​ ​រ​​ប​ស់​អ្ន​ក​ខេត្ត​កំ​ព​ង់​ស្ពឺ​​

ខេត្តកំ​​​ព​ង់​​ស្ពឺ ​៖​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​០​៧​ ​ខែ​មេ​សា​​ ​ឆ្នាំ​២០​២​៥​ រ​ដ្ឋ​បា​ល​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ ​បា​ន​រៀ​ប​​ចំ​ពិ​ធី​ប្រ​ណាំ​ង​រ​​ទេះ​សា​ឡី​គោ​លឿ​​ន​ ​ដើ​ម្បី​អ​ប​អ​រ​សា​ទ​រ​ពិ​​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជា​តិ​ខ្មែ​​រ​នា​ពេ​ល​ខា​ង​មុខ​ ​​ក្រោ​ម​អ​ធិ​ប​តី​ភា​ព​ឯ​​ក​ឧ​ត្ត​ម​ ​សុ​ន​ ​ជា​ ​​ស​មា​ជិ​ក្រុ​ម​ប្រឹ​ក្សា​ខេ​​ត្ត​ ​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​​ ​ជា​ម​ ​ច័​ន្ទ​សោ​​ភ​ណ្ឌ​​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ ​និ​ង​លោ​ក​​ជំ​ទា​វ​ ​ម៉េ​ង​ ​​វ៉ា​ន់​ដា​នី​ន​ ​ព្រ​ម​ទាំ​​ង​មា​ន​កា​រ​អ​ញ្ជើ​​ញ​ចូ​ល​រួ​ម​ពី​ឯ​ក​ឧ​ត្ត​ម​ ​​លោ​ក​ជំ​ទា​វ​ ​លោ​ក​ ​លោ​ក​ស្រី​​ប្រ​ធា​ន​ ​អ​នុ​​ប្រ​ធា​ន​ម​ន្ទី​រ​អ​ង្គ​ភា​ព​ជុំ​វិ​ញ​ខេ​ត្ត​ ​​ក​ង​ក​ម្លាំ​ង​ទាំ​ង​៣​ ​យុ​​វ​ជ​ន​ក​ម្ពុ​ជា​(​ស​.​ស​.​យ​​.​ក​)​ ​និ​ង​ក្រុ​ម​​កី​ឡា​ក​រ​ប្រ​ណាំ​ង​រ​ទេះ​សា​ឡី​គោ​លឿន​ជា​​​ច្រើ​ន​​ទៀ​ត​ ​។ពិ​ធី​នេះ​​ដែ​រ​ប្រា​រ​ព្ធ​​នៅ​ភូ​មិ​ស្នោ​ទី​២​ ​​ស​ង្កា​ត់​រ​កា​រ​ធំ​ ​​ក្រុ​ង​ច្បា​រ​ម​ន​ខេ​ត្ត​កំ​ព​ង់​​ស្ពឺ​។

អស់រយៈពេល ១១ឆ្នាំហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿននេះឡើង ក្នុងគោលបំណង ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។ ហើយឆ្នាំនេះដែរ ក៏មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតមកពីតាមបណ្តា រាជធានី ខេត្ត សរុបចំនួន ៦៧នឹម ក្នុងនោះមានគោធំចំនួន ៤៤នឹម គោតូចចំនួន ២៣នឹម។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបង្កើនអោយមានពិធីនេះកើតឡើង ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងអាចឈានដល់ កម្រិតថ្នាក់ជាតិជាក់ជាពុំខាន ដែលទាំងអស់នេះកើតចេញឡើងពីគំនិតផ្ដើមផ្ដើមរបស់ប្អូនអ្នកខេត្តកំពង់ស្ពឺ។

បន្ថែមពីនេះទៀតហើយ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ថា នៅឆ្នាំក្រោយៗទៀត និងមានការរៀបចំអោយល្អប្រសើរជាងនេះ ទាំងទីលានប្រកួត ការចូលរួមរបស់បេក្ខជន ក៏ដូចជាប្រាក់រង្វាន់ផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលទស្សនាផងដែរ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *