ព័ត៌មានជាតិ

សមត្ថកិច្ចក្រុ​​​ង​​​​ប៉ោ​​​យ​​​ប៉ែ​​​ត​ ចុះ​ប​ង្រ្កា​ប​​ ទី​​តាំ​ង​ផ​លិ​ត​កែ​ឆ្នៃ​​ស្លឹ​ក​(​ក្រះ​ធុ​ម​)​ នៅ​ក្រុ​ងប៉ោ​យ​ប៉ែ​ត​

ខេត្តប​ន្ទា​យ​មា​ន​ជ័​យ ៖​ ​ក​ម្លាំ​ង​ន​គ​រ​បា​ល​ក្រុ​ង​ប៉ោ​យ​ប៉ែ​តចុះ​ប​ង្ក្រា​ប​និ​ង​ដ​ក​ហូ​ត​ទឹ​​ក​ក្រះ​ធុ​ម​ដែ​ល​ផលិ​​ត​ហើ​យ​បា​ន​ជាច្រើ​ន​ដ​ប​ ​និ​ង​ឱ្យ​ធ្វើ​​កិ​ច្ច​ស​ន្យា​ដោ​យ​ម្ចា​ស់ត្រូ​វ​​ប​ញ្ឈ​ប់​ស​ក​ម្ម​ភា​ព​ ​ចា​ប់​ពី​ថ្ងៃទី​​១៦ ​​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៤​ ​ស្ថិ​ត​នៅ​ចំ​ណុ​ច​ភូ​មិ​សា​ម​គ្គី​ ​ស​ង្កា​ត់​អូ​រ​ជ្រៅ​ ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ ​ខ​ណៈ​យុ​ទ្ធ​នា​កា​រ​ដ​ក​ដើ​ម​ក្រះ​ធុ​ម​នៅ​តា​ម​ប​ន្ទា​​ត់​ព្រំ​ដែ​ន​ ​ដោ​យ​នាំ​គ្នា​កា​ប់​ដុ​​ត​ក​ម្ទេ​ច​ចោ​ល​ចំ​នួ​ន​១​​៣​ដើ​ម​ ​ធ្វើ​ឡើ​ង​កា​ល​ពី​​ថ្ងៃ​ទី​០​៥​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​​០​២​៤​ ​ស្ថិ​ត​នៅ​ស្រុ​ក​ម៉ា​​ឡៃ នា​ពេ​ល​ក​ន្ល​​ង​ម​ក​ ​។​ ​សូ​ម​រំ​លឹ​ក​ថា​៖​​ ​យុ​ទ្ធ​នា​កា​រ​ដ​ក​ដើ​ម​ក្រា​​ថុំ​នៅ​តា​ម​ប​ន្ទា​ត់​ព្រំ​ដែ​ន​នៅ​ស្រុ​ក​​ម៉ា​ឡៃ​ ​។​

​លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ៖តាម ការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវរកកន្លែងដាំនិងកន្លែងផលិតទឹកក្រះធុម ដែលជារុក្ខជាតិញៀនហើយកម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានចុះបង្ក្រាបកន្លែងផលិតទឹកក្រះធុមមួយកន្លែង និងដកហូតទឹកក្រាថុំដែលផលិតហើយមួយចំនួនទៀត និងធ្វើកិច្ចសន្យាចំពោះម្ចាស់កន្លែងផលិត ។

លោកបានបញ្ជាក់ថា ៖ក្រោយចុះបង្ក្រាបទីតាំងផលិតទឹកក្រះធុមមួយកន្លែង ដកហូតទឹកក្រះធុមដែលផលិតហើយបានជាច្រើនដប ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំគោលការណ៍ដុតកម្ទេចចោល ហើយម្ចាស់ទីតាំងផលិតត្រូវបានធ្វើកិច្ចសន្យានិងសួរនាំបានប្រាប់ថា ទឹកក្រាថុំគាត់ដាំចំនួន៣ឆ្នាំដែលយកស្លឹកក្រះធុមទិញនាំចូលតាមច្រករបៀងយកមកផលិតជាទឹកច្រកដបក្នុង១ឆ្នាំងបានចំនួន២០លីត្រ ហើយយកទៅលក់អោយជនជាតិថៃ ដែលភាគច្រើនទិញផឹកដែលគាត់ផលិតរយៈពេល១ឆ្នាំជាងហើយ ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា រយៈពេលកន្លងមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះចុះបង្ក្រាបមិនតិចជាង១០កន្លែង ដែលជាទីតាំងផលិតទឹកក្រាថុំសម្រាប់ចែកចាយលក់ ត្រូវបានដកហូតនិងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕

Leave a Reply

Your email address will not be published. Required fields are marked *