ខេត្តបន្ទាយមានជ័យ ៖ ការបង្ក្រាបករណី ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀនជាង៧៣គីឡូក្រាម និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាតនេះ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីភ្នាក់ងារថា មានជនសង្ស័យជាជនជាតិថៃកំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា : ក្រោយពីទទួលបានព័ត៌មាននេះលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំទៅព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត ដើម្បីបើកប្រតិបត្តិការបង្ក្រាប។ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០៥នាក់រួមមាន ១-ឈ្មោះ វីរ៉ាឆៃ មីសុីន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំដកហូតវត្ថុតាងរួមមាន […]
ព័ត៌មានសន្តិសុខសង្គម
បន្ទាប់ពីរាំងស្ងួតដោយកូនរដូវប្រាំងជាង១ខែ បានភ្លៀង១មេ តែពុទ្ធោរន្ទះបាញក្របីរបស់កសិករជាអ្នកភូមិរពាក់ស្រុកព្រះនេត្រព្រះ ងាប់៦ក្បាល
ខេត្តបន្ទាយមានជ័យ ៖ គ្រោះរាំងស្ងួតបង្កឡើងដោយធម្មជាតិកូនរដូវប្រាំងបានអូសបន្លាយជាង១ខែហើយ មកទល់ពេលនេះ បានភ្លៀង១មេរាងសើមជោគដីត្រង់កន្លែងខ្លះដែរ។ប៉ុន្តែនៅវេលាម៉ោង៤និង៣៣នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បែរជាមានគ្រោះរន្ទះបាញក្របីរបស់កសិករនៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ងាប់ក្របីរដូករណែលចំនួន៦ក្បាល។ នេះបើតាមលោកវរសេនីយ៍ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះប្រាប់សារព័ត៌មានថ្ងៃទី១២ ខែកញ្ញាអោយដឹងថា មានភ្លៀងធ្លាក់ជាបង្គួរ លាយឡំខ្យល់ ផ្គរ រន្ទះ ហើយបណ្តាលមានរន្ទះបាញ់ស្លាប់សត្វក្របីចំនួន៦ក្បាលក្នុងនោះក្របីឈ្មោល៤ក្បាល ញី២ក្បាល ចម្ងាយប្រហែល៣០០ម៉ែត្រខាងលិចភូមិ ។ម្ចាស់ក្របីមានឈ្មោះ សែម វែង និងប្រពន្ធឈ្មោះ ម៉ៅ ប៉ាក់ រស់នៅភូមិ រពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ករណីរន្ទះបាញ់នេះ ប៉ះពាល់តែក្របី៦ក្បាល មិនប៉ះពាល់ផ្ទះសម្បែងនិងជីវិតមនុស្សទេ ៕
បើកបរសូមប្រុងប្រយ័ត្ន មនុស្សប្រុសស្រី៣នាក់ ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តគ្នា
ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅវេលាម៉ោង៤.៣០នាទីរសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៤ លើកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១២០.១២១ ស្ថិតនៅភូមិអូររំចេក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់បានបាត់បង់ជីវិតនិងតៃកុងម្នាក់ទៀតរងរបួស បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៤គ្រឿងនិងម៉ូតូ១គ្រឿងបុករះបន្តកន្ទុយគ្នា ។ យោងតាមការបញ្ជាក់របស់សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅម៉ោង ៤.៣០នាទីរសៀល មានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣F ៤១ ៦៦ បានធ្វើដំណើរពីលិច មកកើត ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅប៉ះ រថយន្តសាំយ៉ុង រួចបន្តទៅបុករថយន្តកូរ៉ូឡា ១គ្រឿងទៀត ដែលកំពុងចតនៅចិញ្ចើមផ្លូវ ប៉ើងធ្លាក់ទឹក បណ្ដាលឲ្យបុរសម្នាក់ជិះលើរថយន្តរងរបួស ដោយរថយន្តមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅជិះគ្នា៣នាក់ ពេញទំហឹង ហើយស្របពេលនោះក៏មានរថយន្ត ford ពណ៌ស ពាក់ស្លាកលេខកម្ពុជា TLY ៩១៦១ មួយគ្រឿងទៀតមកបុកពីក្រោយ រថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងតំណំ។ ក្នុងហេតុការណ៍នោះស្រ្តី២នាក់ដែលជិះម៉ូតូបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯក្មេងប្រុសម្នាក់ទៀតដែលរួមដំណើរក៍បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ 👉ទី១ -ឈ្មោះ […]
យុវជនម្នាក់ ខឹងឪពុកម្តាយ រត់ចោល ដុតសម្ភារៈក្នុងបន្ទប់ជួលឆាបឆេះ ផ្អើលពលរដ្ឋនាំគ្នាអន្តរាគមន៍
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលគេដឹងថា ជាអ្នកញៀនគ្រឿងញៀន ខណដែលឪពុកម្ដាយនិយាយលែងស្ដាប់ក៏នាំគ្នារត់ចោលទៅអស់។ ដោយខឹងឪពុកម្តាយរត់ចោល យុវជននោះបានយកដែកកេះដុតពួកដេកក្នុងបន្ទប់ផ្ទះជួលបណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅផ្អើលពលរដ្ឋជិតខាងនាំគ្នាអន្តរាគមន៍ ដោយយកបំពងពន្លត់អគ្គីភ័យនិងដងទឹកជះបាញ់រលត់អស់ភ្លាមៗផងដែរ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះកើតទ្បើងនៅវេលាម៉ោង៧យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
គួរឲ្យអាសូរណាស់ កសិករក្រីក្រម្នាក់ ត្រូវពស់ស្រការចាស់ចឹកស្លាប់ ពេលទៅចាប់កណ្តូបពេលយប់ នៅស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ ៖ កសិករម្នាក់ក្នុងគ្រួសារជីវភាពក្រីក្រលំបាកស្រាប់ បានរងគ្រោះស្លាប់ដោយសារពស់ស្រការចាស់ចឹក។ គ្រោះថ្នាក់នេះកើតឡើងកាលពីយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ នាវាលស្រែចម្ការក្នុងភូមិទ័ពសៀម ឃុំស្លាក្រាម ស្រុកស្វាយចេក ។ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលឃុំអោយដឹងថា : កសិកររងគ្រោះមានឈ្មោះដារ ភេទប្រុស អាយុខ្ទង់៣០ឆ្នាំ.រស់នៅភូមិកាប់ចោរឃុំភូមិថ្មីស្រុកថ្មពួក។ ប្រភពបានបន្តថា : មុនពេលគ្រោះថ្នាក់ ជនរងគ្រោះនេះរស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត បានចេញទៅវាលស្រែ ចម្ការដូចសព្វ១ដងដើម្បីឆ្លុះចាប់កណ្តូប កណ្តុរ។ ប៉ុន្តែលើកនេះត្រូវពស់ស្រការចាស់ចឹកបណ្តាលអោយស្លាប់ ។ ចំពោះការសង្គ្រោះមិនបានអាចបណ្តាលមកពី៖១-កម្រឹតពឹសពស់ស្រការចាស់ប្រភេទប៉ះពាល់សសៃប្រសាទ ហើយពឹសច្រើន(វាមិនទាន់ចឹកសត្វឬប្រើប្រាស)។ ២-មិនមានគេដឹងនិងនាំទៅសង្គ្រោះបានទាន់ពេល ៕
កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស៥នាក់ បន្ទាប់ពីទំនាស់ពាក្យសម្តី ធ្វើសកម្មភាពដេញកាប់ចាក់គ្នា
ខេត្តកំពង់ឆ្នាំង ៖ ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ដឹកនាំដោយលោក វ.ត្រី សេង តារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែងបានចុះបង្ក្រាបករណីហិង្សាដោយចេតនា និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម ÷ ទី១-ឈ្មោះ យ៉ន យិន ភេទប្រុស អាយុ៤៤ឆ្នាំ សញ្ជាតិខ្មែរ ទី២-ឈ្មោះ យ៉ឺន យ៉េត ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ទី៣-ឈ្មោះ យ៉ឺន ញីវ ភេទប្រុស អាយុ៥០ឆ្នាំ សញ្ជាតិខ្មែរ ទី៤-ឈ្មោះ យ៉ន លីហូវ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំងបួនមាន អាស័យដ្ឋានបច្ចុប្បន្ននៅភូមិកោះក្អែក ឃុំកំពង់ហាវ ស្រុកកំពង់លែង ទី៥-ឈ្មោះ ជា សុភ័ណ្ឌ ភេទប្រុស អាយុ៤០ឆ្នាំ […]
ព្រះសង្ឃមួយអង្គ យកកន្រ្ទៃចាក់ទៅលើ នារីមួយរូបរងរបួសធ្ងន់ ព្រោះខឹងខាងស្រីសុំបែក ហើយបម្រុងឆ្លងដែនទៅថៃ
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ដែលមានវ័យត្រឹមតែ១៨ឆ្នាំ បានរងរបួសធ្ងន់ ឈាមស្រោចពេញខ្លួន និងសន្លប់បាត់ស្មារតី បន្ទាប់ពីមានព្រះសង្ឃមួយអង្គ ប្រើអំពើហឹង្សា ដោយយកកន្រ្ទៃចាក់ទៅលើនារីរងគ្រោះជាច្រើនកន្លែង រួចយកដុំថ្មវាយបន្ថែមលើនារីរងគ្រោះ។ បន្ទាប់មក ជនសង្ស័យជាសង្ឃបានព្យាយាមរត់គេចខ្លួន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ ត្រឹមតែ១ថ្ងៃប៉ុណ្ណោះក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់បាននៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារព្រំដែនប៉ោយប៉ែត កម្ពុជា ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ ឃុំប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណដែលជនសង្ស័យរូបនោះបម្រុងគេចខ្លួនទៅប្រទេសថៃ៕
ចោរជំនាញសកម្មខាងចូលគាស់សោរ ប្រើហ្គាសបំបែកសោរ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវអស់លក្ខ ជាប់អន្ទាក់ សមត្ថកិច្ចស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង៖ ចោរជំនាញសកម្មខាងចូលគាស់សោរ ដោយប្រើឧបករណ៍បំពង់ហ្គាស់ និងក្បាលបាញ់បំបែកគ្រាប់សោរ ដើម្បីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈនេះអស់លក្ខ ជាប់អន្ទាក់សមត្ថកិច្ចស្រុកកំពង់ត្រឡាចស្រាវជ្រាវឃាត់ខ្លួនបានហើយ។ការឃាត់ខ្លួននេះនៅម៉ោងប្រមាណ៣និង៣០នាទីទាបភ្លឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច វិហារធំច្រករមៀត ស្ថិតនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ប្រភពសមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ថាជនសង្ស័យឈ្មោះ ឡេះ ហ៊ីម ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ជនរងគ្រោះឈ្មោះចែម ស៊ីណៃ អាយុ៣៧ឆ្នាំ រស់នៅភូមិជ័យមុនី ឃុំគោកគួនកើត ស្រុកសញ្ជ្រៀច ខេត្តព្រៃវែង និងឈ្មោះសុខ ចាន់ធី អាយុ៤០ រស់នៅភូមិក្រសាំងគ្រួស ឃុំខ្នា ស្រុកបាកាន ខេត្តពោធិសាត់ ដោយ ជនរងគ្រោះទាំងពីរនាក់ ជាជាងសំណង់ធ្វើវិហារ នៅទីតាំងកើតហេតុខាងលើ។ ក្នុងសកម្មភាពនោះ ជនសង្ស័យបានប្រើឧបករណ៍បំពង់ហ្គាស់ និងក្បាលបាញ់បំបែកគ្រាប់សោរ បំណងចង់លួចលុយសង្សំទុកប្រើប្រាស់ក្នុងវិហារដាក់ក្នុងធុងដែកពណ៌ខៀវអស់ប្រាក់ប្រហែល៣០ទៅ៤០ម៉ឺនរៀល និងបន្តផ្លុំបំបែកសោរទុកដាក់សំភារ:មួយកន្លែងទៀត ប៉ុន្តែពុំបានយកសំភារ:ទេ ដោយសារជាងសំណង់ធ្វើវិហារឃើញទាន់ ក៏នាំគ្នារត់ដេញចាប់ជនសង្ស័យបានតែម្តង និងរាយការណ៍ជូនសមត្ថកិច្ច។ យោងតាមការបញ្ជាក់របស់សមត្ថកិច្ច […]
រថភ្លើងបុកពីក្រោយ ថយន្តមួយគ្រឿង ក្រឡាប់ថ្ងាជើង នៅស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ នៅចំណុចក្បែររោងចក្រត្រីជី ស្ថិតនៅភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានរថយន្តម៉ាក KAI ពណ៍ស ពាក់ផ្លាកលេខព្រះសីហនុ 2A-9614 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើ ក៏ត្រូវបានរថភ្លើង«ខ្សែដឹកអ្នកដំណើរ» ក្នុងទិសដៅស្របគ្នា បុកពីក្រោយផ្នែកខាងឆ្វេងរថយន្តយ៉ាងពេញទំហឹង ទើបបណ្តាលអោយរថយន្តក្រឡាប់តែម្តង។ រថភ្លើងដឹកអ្នកដំណើរ ពណ៍លឿងលាយខៀវ លេខ AS 1001 អ្នកបើកបរឈ្មោះ ស៊ុន វាន់គីរី ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើត ភូមិកោះញេញ ស្រុកទឹកឈូ ខេត្តកំពត ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញករណីខាងលើ មិនមានអ្នករបួសទេ។ បច្ចុប្បន្ន រថភ្លើងបានបន្តដំណើរទៅមុខទៀត រីឯរថយន្តកំពុងទាក់ទងរថយន្តស្ទួចដើម្បីរក្សាទុកនៅអធិការដ្ឋានស្រុកស្ទឹងហាវ ៕
រថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខក្លែងក្លាយ ដឹកលៀស ត្រូវបានសមត្ថកិច្ចនគរបាល ស្រុករលាប្អៀ រឃាត់នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ធ្វើការឃាត់បង្ក្រាបរថយន្ត១គ្រឿង ដែលសកម្មក្នុងការដឹកលៀសចម្រុះល្មើសច្បាប់ ដឹកជញ្ជូនទៅលក់នៅប្រទេសជិតខាង។ការបង្ក្រាបនេះនៅម៉ោងប្រមាណ២៣និង ៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចកំពង់តាសែង ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចឲ្យដឹងថាម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស លាយខៀវ បណ្តោយ៩ម៉ែត្រ ទទឹង២.៤០ម៉ែត្រ កំពស់៣.២ម៉ែត្រ ទម្ងន់១០តោនពាក់ស្លាកលេខ(ភ្នំពេញ 3A-5959 លេខថ្មី) (កំពង់ឆ្នាំង3A-0591 លេខចាស់) និង លៀសនៅលើរថយន្ត ចំនួន ៥០០ ការ៉ុង ប្រគល់ជូនជំនាញរដ្ឋបាលខណ្ឌជលផលខេត្តកពង់ឆ្នាំងដើម្បីបន្តនីតិវិធី ។ប្រភពដដែលបញ្ជាក់ថា ករណីខាងលើជាបទល្មើសជលផល និងស្តីពីបទប្រើប្រាស់ស្លាក់លេខរថយន្តខ្លែងក្លាយ ។ ក្រោយមកកម្លាំងជំនាញជលផលខេត្តកំពង់ឆ្នាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរដឹកជញ្ជូនលៀសចំនួន៥០០ការ៉ុង ខាងលើទៅចាក់លែងនៅចំណុចស្ពានវត្តស្ទឹង ស្ថិតក្នុងភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ។ ក្រោយពីបានចាក់លែងលៀសទាំងអស់រួច កម្លាំងជំនាញរដ្ឋបាលខណ្ឌជលផលបានយករថយន្តទៅរក្សាទុកនៅមន្ទីរកសិកម្មខេត្ត និងកសាងសំណុំរឿងតាមនីតិវិធី ។ ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបញ្ជាក់ឲ្យដឹងថា លោកបានទទួលព័ត៌មាននេះហើយ កម្លាំងជលផលកំពុងធ្វើការស្រាវជ្រាវ ថាជាករណីដដែលៗឬយ៉ាងណា?៕