ខេត្តបន្ទាយមានជ័យ ៖ សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ រស្មីជាងដែកនិងអ៊ីណុក ពាក់ព័ន្ធករណីមន្ត្រីនគរបាលចរាចរណ៍ចុះអប់រំផ្សព្វផ្សាយនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកអូរជ្រៅ ។ ខ្លឹមសារនៃសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងសារសម្លេងគណនីហ្វេសប៊ុកឈ្មោះ រស្មីជាងដែកនិងអ៊ីណុក មានដូចខាងក្រោម៖
ព័ត៌មានសន្តិសុខសង្គម
ខេត្តកំពង់ធំ ភ្លៀងនិងខ្យល់កន្ត្រាក់ បង្កការខូចខាត ដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៥៦ខ្នង នៅឃុំចុងដូង
ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី មានភ្លៀងនិងខ្យល់កន្ត្រាក់បានវាយប្រហារទៅលើតំបន់ឃុំចុងដូង ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កឲ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នង។ ការពិនិត្យកាលបរិច្ឆេទទទួលបានបញ្ជាក់ថា មានផ្ទះជាច្រើនរបើកដំបូលស័ង្កសី ក្បឿង និងសម្យាប ដែលខូចខាតផ្នែកខ្លះឬទាំងស្រុង។ ក្នុងចំណោមនេះ មានផ្ទះខ្លះដែលខូចខាតដល់ជញ្ជាំងផងដែរ។ ស្ថានភាពខាងលើបានកើតឡើងនៅភូមិខ្សាច់ល្អិត ភូមិគូ និងភូមិទួលសាលា នៃឃុំចុងដូង។ ឈ្មោះម្ចាស់ផ្ទះទាំង៥៦ ខ្នងបានចុះបញ្ជីរួចជាស្រេច។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានកំពុងសហការជាមួយកងកម្លាំងសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះ និងវាយតម្លៃការខូចខាត ដើម្បីស្នើសុំជំនួយជូនប្រជាពលរដ្ឋជាបន្ទាន់៕
កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ក្រាបករណី ”លាងសន្លឹកលុយដុល្លាព៌ណខ្មៅ” ដែលធ្វើអោយសេដ្ឋីខ្មែរម្នាក់ ចាញ់បោកជនជាតិស្បែកខ្មៅ ចំនួន៧លានដុល្លាសហរដ្ឋអាមេរិក
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា :សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ ។ រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ:។ លោកមានប្រសាសន៍បន្តថា: ដូចជាករណីទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា(ទម្លាក់យោង) ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ។ ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង ។បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេជាដើម ។ តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។ លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានបន្តថា: ថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោក មួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។ ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក […]
ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឃូ ចាន់រ័ត្ន(ក្តិប) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនា កើតឡើងនៅចំណុច៖ហាងបាស្ការផាប់ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលបង្កដោយជនសង្ស័យមួយក្រុមពុំស្គាល់អត្តសញ្ញាណ បានមកផឹកស៊ីក្នុងហាងជាមួយគ្នា ហើយបានធ្វើសកម្មភាពយកកែវស្រាគប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសត្រូវចំភ្នែកខាងឆ្វេង របួសធ្ងន់ ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងសហការស្រាវជ្រាវជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ ១.ឈ្មោះប៉ាត់ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ, ២.ឈ្មោះ លៀត ចិន្តា ភេទប្រុស […]
ជនសង្ស័យ ៣ នាក់ ត្រូវបានបញ្ជូនទៅ តុលាការខេត្តក្រចេះ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃ នៅស្រុកចិត្របុរី
ខេត្តក្រចេះ ៖ បុរសចំនួន ៣ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃខុសច្បាប់ នៅភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនសង្ស័យទាំង៣នាក់រួមមាន ៖ 1️⃣ ទិត្យ សារ៉ាវុធ ភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ 2️⃣ ស៊ុំ ធឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ 3️⃣ សុឹម ពិសិដ្ឋ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចិត្របុរី បានចុះបង្រាប និងឃាត់ខ្លួនបុរសទាំង ៣ នាក់កាលពីវេលាម៉ោង […]
ត្រូវជៀសឆ្ងាយពីគ្រឿងញៀន កម្លាំងអាវុធហត្ថខេត្តសៀមរាប ចុះអន្តរាគមន៍ឃាត់ខ្លួន បុរសបែកថ្នាំម្នាក់ កាន់កាំបិតគម្រាមកំហែងដល់ អ្នកជិតខាង
ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានធ្វើសកម្មភាពចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ កាន់កាំបិតគម្រាមកំហែងដល់អ្នកជិតខាងនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ មន្ត្រីសមត្ថកិច្ចបានអោយដឹង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ថា ពោលគឺបន្ទាប់ពីបានទទួលបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយះប្រព័ន្ធទូរស័ព្ទ ១២៩៦ កងរាជអាវុធហត្ថខេត្តសៀមរាប។ សមត្ថកិច្ចបន្តថា ៖ ជនសង្ស័យមានឈ្មោះ យ៉ិន លិវ ហៅ កែប ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរបន្ត ៕
ជនសង្ស័យម្នាក់ ត្រុវបានឣាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូងខេត្ត ករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន
ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈន វិជ្ជរ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណីលួចម៉ូតូ កាលពីវេលាម៉ោង០១ និង០០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះជួលខាងលើ។ លោកវរសេនីយ៍ ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សិទ្ធ អាន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងសិរីសោភ័ណ ។ រួមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង នៅចំណុចសួនមាត់ស្ទឹង ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ […]
បង្ក្រាបបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆក់ត្រី នៅខេត្តកំពង់ឆ្នាំង ត្រូវបានបង្ក្រាបដោយ មន្ត្រីជលផលផ្សារឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី ១២ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ កម្លាំងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងសង្កាត់រដ្ឋបាលជលផលកំពង់លែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានចុះអនុវត្តប្រតិបត្តិការបង្ក្រាបនេសាទដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុចទំនប់ដាច់ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងអំឡុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងដកហូតវត្ថុតាងដូចខាងក្រោម៖ ទូកបាឡាត់ស្មាច់ (ប្រវែង ៧.៤ ម, ទទឹង ០.៧ ម, និងជម្រៅ ០.៣ ម) ចំនួន ១គ្រឿងម៉ាស៊ីនម៉ាក ហ៊ីណូតា ២៥ សេះ ចំនួន ១គ្រឿងអាំងវែកទ័រ ១០គ្រាប់ ចំនួន ១គ្រឿងអាគុយម៉ាក ជីប៉េ ៤០ អំពែ ចំនួន ១គ្រឿងដងឆក់ ចំនួន ១គូខ្សែភ្លើង ប្រវែង […]
បទល្មើសនេសាទឆក់ត្រី នៅព្រែកឆ្កោក ឃុំផាត់សណ្តាយ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ធំ ចុះបង្រ្កាប
ខេត្តកំពង់ធំ ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុង វឿន បានចុះបង្រ្កាបបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) នៅចំណុចព្រែកឆ្កោក ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ស្វាយ ចំនួន ០៣ នាក់ ការពារជាមួយកាណូត ០១ គ្រឿង បានអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការខេត្ត។ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ៖ ឈ្មោះ ឌឹម រស្មី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិនាងសាវ ឃុំផាត់សណ្តាយ។ ឈ្មោះ អ៊ុំ រម្យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ។វត្ថុតាងដែលត្រូវបានចាប់យករួមមាន ៖ កាណូត ០១ គ្រឿង (បាឡាស្មាច់ + ម៉ាស៊ីនសាំង ១៨ […]
ក្មេងទំនើង០៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន បញ្ជូនទៅតុលាការ និងកោសក់អោយហាត់កីឡា
រាជធានីភ្នំពេញ ៖ ក្មេងទំនើង០៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងបានអនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាការលើក្រុមដែលមានបទល្មើស និងអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមមិនមានបទល្មើស ប្រកបដោយភាពម៉ឹងម៉ាត់បំផុត នេះបើតាមកម្លាំងអាវុធហត្ថរាជធានីភ្នំពេញពេញអោយដឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ។ ក្នុងនោះរួមមាន៖១- ឈ្មោះ វង់ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ២-ឈ្មោះ ខន រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោៈ វង្ស ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ៤-ឈ្មោះ អេង កុសល ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យចុះអន្តរាគមន៍ឃាត់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។ គឺខណៈក្រុមនេះ ចេញពីក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយទាស់ពាក្យសម្តីដាក់គ្នាកើតជាអំពើហិង្សា។ និងត្រូវបានបញ្ជូនទៅតុលាការក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។ រីឯឈ្មោះ៥- និត វឌ្ឍនា ភេទប្រុស អាយុ១៤ […]