ព័ត៌មានសន្តិសុខសង្គម

នៅ​​ស្រុ​ក​​​ក្រ​ឡា​ញ់ ​​​បុ​រស​​​​អ្នក​​​ដា​ក់​​​ទ្រូ​​​ម្នាក់​ ​បា​នស្លា​ប់ ដោ​យ​សា​រ​ផ្ទុះ ​​គ្រា​ប់​បែ​ក​​​បង្កៃ​​

ខេត្តសៀ​ម​រាប ​​៖​ ​​​កា​ល​ពី​​​ថ្ងៃទី​​​១​៩​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​១​ នៅ​​​ចំ​ណុ​ច​​​ភូ​មិ​​​រំ​ដេង​ ​ឃុំ​​​ស្រ​​​ណា​​​ល​ ​ស្រុ​ក​​​ក្រ​ឡាញ់​ ​ខេ​ត្ត​សៀ​ម​រា​ប ​បុ​រ​ស​​​វ័​យ​​ចំ​ណា​ស់​​​ម្នា​ក់​​​ស្លា​ប់​​​ភ្លា​មៗ​​​នៅ​នឹ​ង​ក​ន្លែ​ង​​​កើ​ត​ហេ​តុ​ ​ក្នុ​ង​ក​រ​ណី​​​ផ្ទុះ​​​ផ្ទុះ​​​គ្រា​ប់​បែ​ក​​​ប​ង្កៃ ​ដែ​ល​​​ជ​ន​​​មិ​ន​​​ស្គា​ល់​​អ​ត្ត​ស​ញ្ញា​ណ​ ​បា​ន​​​យ​ក​ទៅ​​ប​ង្កៃ​​​ជា​ប់​​​នឹ​ង​​​ទ្រូ​​​ដា​ក់​​​ត្រី​​រ​ប​ស់​​​ជ​ន​រ​ង​គ្រោះ ​ដែ​ល​​​កំ​ពុ​ង​​​ដា​ក់​​​ត្រី​​​ក្នុ​ង​​ស្រែ​​​។​ ​ សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​រំដេង ដែល​បាន​រាយការណ៍​ថា នៅវេលា​ម៉ោង​ប្រហែល ៩:៤០​នាទី​ព្រឹក រូបគាត់​បាន​ទៅ​ស្ទូង​(​ជួស​)​ស្រូវ​នៅ​វាលស្រែ​ខាងលិច​ភូមិ​ប្រហែល ៣០០​ម៉ែត្រ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់​។​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពេល​គាត់​ទៅដល់​ស្រែ ឃើញ​មាន​ធុង​ពណ៌​ស​នៅលើ​ភ្លឺស្រែ​ដែលមាន​ចម្ងាយ​ប្រហែល ៨០​ម៉ែត្រ ប៉ុន្តែ​មិនឃើញ​មាន​មនុស្ស​ទេ ពេលនោះ​គាត់​ក៏បាន​ដើរទៅ​មើល ក៏​ឃើញ​មនុស្ស​ដេកស្លាប់​ក្បែរ​ធុង​ពណ៌​ស​នោះ គាត់​ក៏បាន​ទៅប្រាប់​គ្នីគ្នា​មក​មើល និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ​។តាម​ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល ៧៖២០​នាទី ពួកគាត់បានឮ​សំឡេង​ផ្ទុះ​ដែរ ប៉ុន្តែ​ស្មានថា​ផ្ទុះ​កង់​រថយន្ត ឬ​ជា​ស្នូរ​ផ្គរ​រន្ទះ ព្រោះ​ពេលនោះ​មេឃ​កំពុងតែ​ភ្លៀង​ថែមទៀត​។​ ក្រោយ​សមត្ថកិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទើប​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឆាវ រ៉ា​យ ភេទ​ប្រុស​អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​(​ស្លាប់​ដោយ​កា​ផ្ទុះ​គ្រាប់បែក​) ដោយ​ជន​មិន​ស្គាល់មុខ​លួច​បង្កៃ​គ្រាប់បែក ដាក់​ជាប់​នឹង​ទ្រូ​របស់​ជនរងគ្រោះ​។​ ​យោងតាម​ការបំភ្លឺ​ពី​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​គឺ ឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

គួរ​អោ​យ​អា​ណិ​ត​ ​ បុ​រ​ស​​​វ័យ​​​ចំ​ណាស់​​​ម្នា​ក់​ ​ស្លា​ប់​​នៅ​នឹ​ង​ក​ន្លែ​ង ​ដោយ​សា​រ​​​បា​ក់​​​ដី​ដំបូក ​​ធ្លា​ក់​ស​​​ង្គ​​​ត់​​​ចំ​ក្បា​ល

​ខេត្តប​ន្ទា​យ​មា​ន​ជ័​យ ​​៖​ ​​​​មា​ន​កា​រ​​ភ្ញា​ក់​ផ្អើ​ល​​​ឡើង​ ​កា​ល​ពី​​​រ​សៀ​ល​ ​ថ្ងៃ​ទី​​​០​៧​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​១​ ​នៅ​​​ភូ​មិ​​​តា​​​គ​ង់​ ​ឃុំ​​​ណាំ​តៅ​ ​ស្រុ​ក​​​ភ្នំ​ស្រុ​ក​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ បុ​រស​​​វ័​យ​​​៥៧​​​ឆ្នាំ​​​ម្នា​ក់​ ​បា​ន​​​​ស្លា​ប់​​​ភ្លាម​ៗ​ ​ខ​ណៈ​ពេ​​ល​​ទៅ​​​ជី​ក​ដី​​​ដំ​បូ​ក​​​យ​ក​ម​ក​​​បិ​ទ​​​ឡ​​​ដុ​ត​​​ធ្យូ​ង​ ​ត្រូ​វ​​​ដី​ដំ​បូ​ក​​​បា​ក់​​ស​ង្ក​ត់​​​លើ​​​គួរអោយអាណិត។​ ​ ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈន់ ឈៀង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះ បាន​ទៅ​ជីកដី​ដំបូក​នៅ​ចំណុច​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២០​ម តែម្នាក់ឯង​យក​ដី​បិទ​ឡ​ដុត​ធ្យូង នៅពេល​កំពុងតែ​ជីកដី ស្រាប់តែ​ដីដំបូក​មាន​កម្ពស់​ប្រហែល​៣​ម៉ែត្រ បាន​បាក់​ធ្លាក់​មក​សង្កត់​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ ​ប្រភព​ថា ពេល​បាក់​ដី​ធ្លាក់​សង្កត់​នោះ គ្មាន​អ្នកណា​ដឹង​នឹង​ជួយ​នោះទេ លុះ​ប្រពន្ធ​ដើរទៅ​មើល​ប្តី ក៏​ស្រាប់តែ​ឃើញ​ប្តី​ដេកស្លាប់​ផ្គាប់​មុខ​ដោយ​ដីដំបូក​ដ៏​ធំ​សង្កត់​ក្បាល​ស្លាប់​ក្បែរ​ឡ​។ សព ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ព័ត៌មានសន្តិសុខសង្គម

មេព្រៃ​ ​​ប​ង្ក្រា​ប​​រិ​​​ប​​​អូស ​​ឈើ​​​ច្រើ​ន​​​ស​ន្លឹក ​​​នៅ​​​ក្រុ​ង​ស្ទឹ​ង​ត្រែ​ង​

​​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​ ​៖​ ​​​ប្រ​ភេ​ទឈើ​​​សុ​​​ក្រំ​​​ជា​ង​ ​៦​០​​​ស​ន្លឹ​ក​ ដែ​ល​​​ក្រុ​ម​​​ឈ្មួ​ញ​​​ដឹ​ក​យ​ក​​​ទៅ​​​លា​ក់​ទុ​ក​ ​ប​ម្រុ​ង​​​សា​ង​​​ដឹ​ក​​​ប​ន្ត​​​នៅ​ពេល​​​យ​​ប់​​ស្ងា​ត់ ក្នុ​​ង​ពេ​លដែ​​ល​​អា​ជ្ញា​ធ​រ​​​បិ​ទ​​​ប​ម្រា​ម​​​​គោច​រ​ ​ដើ​ម្បី​​​ទ​ប់​ស្កា​​ត់​​​ជំងឺ​​​​កូ​​វី​ដ​​​-​១​៩​ ​ទើ​ប​​​ធ្វើ​ឱ្យ​​​ក្រុ​ម​​​ឈ្មួ​ញ​​​អា​ក់​ខា​ន ​ត្រូ​វ​​​ស​ម្ថ​​​​កិច្ច​​​ប​ង្ក្រា​ប​បា​ន​​​នៅ​ត្រ​ង់​ចំ​ណុ​ច​​​ផ្ទះ​​​សំ​ណ​ង់​​​យោ​ធិ​ន​​​ចូ​ល​និ​វ​ត្ត​ន៍​ ​ស្ថិ​ត​នៅ​​​ក្នុ​ង​ភូមិ​​​គី​ឡូ​​​៨​ ​ស​ង្កា​ត់​​សា​ម​គ្គី​ ​ក្រុ​ង​​​ស្ទឹ​ង​ត្រែ​ង​ ​ខេត្ត​​ស្ទឹង​ត្រែ​ង​ ​នៅ​​​រ​សៀ​ល​​​ថ្ងៃ​ទី​​​៧​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២០​២​១ ​​ម្សិលមិញ​។​ លោក សួន ម៉េង លី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ បានឱ្យដឹងថា ឈើ​ដែល​បង្ក្រាបបាន​នេះ ជា​ប្រភេទ​ឈើ​សុ​គ្រំ​ជា​ឈើ​ប្រភេទ​លេខ​១​ផង​ថែរ​។​លោក​បន្តថា​ពេល រាប់​រួចរាល់​មាន​ចំនួន ៥០​សន្លឹក ប្រភេទ​ខ្លុំ​មុខកាត់ ២៥×២៥×២,២​ម៉ែត្រ ចំនួន​៥​ដុំ ក្នុងនោះ​ប្រភេទ​កូន​ក្រឡឹង​ចំនួន ៧​ដុំ​។ សរុប​ចំនួន ១២​ដុំ និង​៥០​សន្លឹក​។​ លោក​បញ្ជាក់ថា ក្រោយពី​បង្ក្រាបបាន ឈើ​ទាំងនោះ​ត្រូវបាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ដដែល​។ ​ប៉ុន្តែ​សាធារណជន​បាន​លើកទ្បើង​ដូចៗ​គ្នា​ថា ទីតាំង​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យកទៅ​លាក់ទុក​នៅ​ចំណុច​ខាងលើ​នោះ ជា​កន្លែងចាស់​ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​ម៉ូតូ ចល័ត​យកទៅ​លាក់ទុក​ជាប្រចាំ និង​ស្ទើរ​រាល់ថ្ងៃ ហើយ​អាច​និយាយថា​ជា​កន្លែង​សុខ​ស្រួល របស់​ក្រុម​ឈ្មួញ​រកស៊ី​ដុស​ស្លែ​ប្រចាំ​តំបន់​នោះ​៕

ព័ត៌មានសន្តិសុខសង្គម

ប្រ​ជា​ព​​​ល​​​រ​​​ដ្ឋ ​​​​អ្ន​​​ក​​​ល​​​ក់​​​​​ខ្យ​ង ​បា​​នប្រទះ​ឃើ​ញ ​​​សាក​ស​ព​​​ស្ត្រី​​ម្នា​​​ក់ នៅ​​​មា​ត់​ទ​ន្លេ​​​វ៉ៃ​​​គោ​​ ​ក្រុង​​​ស្វា​យ​រៀង​​​ ជា​​​​ក​​រ​​​ណី​​​​​គ្រោះ​​ថ្នា​​​ក់​​​​​​ច​​​រា​​​ច​​រ​​​ណ៍​

ខេ​ត្ត​ស្វា​យ​រៀ​ង ​៖​ ​​​នៅ​វេ​លា​​​ម៉ោ​ង​​​៦​​និ​ង​​​១​០​​​នាទី​​ព្រឹ​ក​​​ថ្ងៃ​ទី​​០​៦ ​​កញ្ញា​ ២​០​២​១​​ ប្រ​ជា​ព​ល​រ​ដ្ឋ​​អ្ន​ក​ល​ក់​​ខ្យ​ង​បា​ន​​ប្រ​ទះ​ឃើញ​​​ស​ព​​​ស្ត្រី​​​ម្នា​ក់​​​ដេ​ក​ស្លា​ប់​​នៅ​​​មា​ត់​ច្រាំ​ង​​​ព្រែ​ក​​​ទ​ន្លេ​​​វ៉ៃ​​​គោ​ ​ជា​ប់​​ក​ន្លែ​ង​​​ល​ក់​​​ខ្យ​ង​ ​ដោ​យ​មា​ន​​រ​បួ​ស​​​ដា​ច់​​​ក្បា​ល​​ប្រ​វែ​ង​​​ជិ​ត​​​១​​​ច​​​ង្អា​​​ម​ ​ដំ​បូង​​​ទ្បើ​​​យ​​​ស​ង្ស័​យ​​ជា​​​អំ​ពើ​ឃាតក​ម្ម​ ​។​ ​ករ​ណី​​​ប​ង្ក​​​នេះ​​​បា​ន​ការ​​​ភ្ញា​ក់​ផ្អើ​ល​​​ដ​ល់​​​អ្ន​​​ក​​ធ្វើ​ដំ​ណើ​រ​​​តា​ម​​​ដ​ង​ផ្លូ​វ​​​និ​ង​​ស​ម​ត្ថ​កិ​ច្ច​​​ចុះ​ទៅ​ពិ​និ​ត្យ​​​ដល់​​​ក​ន្លែ​ង​​​នៅ​លើ​​​កំ​ណា​ត់​​​ផ្លូ​វ​ជា​តិ​​លេ​ខ​​១​ ​ត្រ​ង់​ចំ​ណុច​​​ខា​ង​កើ​ត​​ស្ពា​ន​​​ហា​យ​វ៉េ​​​ចម្ងា​យ​​​ប្រ​មា​ណ​​​១​០​០​​ម៉ែ​ត្រ​​​ស្ថិ​ត​នៅ​​ភូ​មិ​​​ក្បា​ល​ស្ពា​ន ​​ស​ង្កា​ត់​​​ពោ​ធិ​​តា​​​ហោ​ ​ក្រុ​ង​​​ស្វាយ​រៀ​ង​​​។​​ ​ ​ លោ​ក​​​ពុ​ត​ ​ក​​​យ​ ស្ន​ង​កា​រ​រ​ង​ ​នៃ​​​ស្ន​ង​កា​រ​ដ្ឋា​ន​​ន​គ​​​បា​ល​​​ខេ​ត្ត​​​បា​ន​​​ដឹ​ក​នាំ​​ក​ម្លាំ​ង​​​អ​ធិ​កា​រ​ដ្ឋា​ន​​ន​គ​​​បា​ល​​​ក្រុង​​​ស្វា​យ​​​រៀ​ង​ម​ក​​​ពិ​និ​ត្យ​​​ស​ព​ ​ស្ត្រី​​​រង​គ្រោះ​ ​ល​ទ្ធ​ផ​ល​ ​ធ្វើ​កា​រ​​​ស​ន្និ​ដ្ឋា​ន​ថា​ ​ជា​​​ក​រ​ណី​​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​ណ៍ ​ពុំ​មែ​ន​​​ជា​​​អំ​ពើ​​ឃា​ត​កម្ម​​​នោះ​ទេ​ ​។​​​ស្ត្រី​​រ​ង​គ្រោះ​ ​គឺ​ជា​​​ជ​ន​អនា​ថា​ ​អា​យុ​ប្រ​មា​ណជា​ង​​​៤​០​​​ឆ្នាំ ​ក៏​ប៉ុ​ន្តែ​​​មិ​ន​ទា​ន់​​​ស្គា​ល់​​​អត្ត​ស​ញ្ញា​ណ​​​និ​ង​​​សា​ច់​ញា​តិ​​នៅ​ឡើ​យ​​​ទេ​​​។​​ក្រោ​យ​ពី​​​ពិ​និ​ត្យ​​​និ​ង​​ធ្វើ​​​កោ​ស​ល្យ​​​វិ​​​ច្ច័​​យ​​រួច ​​ស​ម​ត្ថ​កិច្ច​​​បា​ន​​​ហៅ​​​រ​ថ​យ​ន្ត​​​សា​មុ​យ​​​ដឹក​​​ស​ព​​​ជ​ន​រ​ង​គ្រោះ​​​ទៅ​​ត​ម្ក​ល់​​នៅ​​​វ​ត្ត​​​ពោធិ​​​តា​​​ហោ​ ​ដើ​ម្បី​​​ស្រា​វ​ជ្រា​វ​​​រ​ក​​​សា​ច់​ញាតិ​​​ម​ក​​​ទ​ទួ​ល​​​ធ្វើ​បុ​ណ្យ​​​តាម​​​ប្រ​ពៃ​ណី​​​។​ សមត្ថកិច្ច​ក៏បាន​ប្រកាស​ដល់​មហាជន ដែរ​មាន​បាត់​សមាជិកគ្រួសារ ដែលជា​ស្ត្រី​អនាថា ដែលមាន​អាយុប្រមាណ​ជា​៤០​ឆ្នាំនេះ​សូម​មក​ទាក់ទង​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ សព​តម្កល់​នៅ​វត្ត​ពោធិ​តា​ហោ សង្កាត់​ពោធិ​តា​ហោ​ក្រុង​ស្វាយរៀង​៕​

ព័ត៌មានសន្តិសុខសង្គម

​​មន្ត្រី​​ជំ​នា​ញ​ ​​​រ​ក​ឃើ​ញ​​ ជាប​ន្ត​បន្ទា​ប់​ ​និ​​ង​​​​ដ​កហូ​ត ​​អា​ល់​កុ​ល​​ក្លែ​ង​ក្លា​យ​ ​ជា​ង​​​ ​០​​​៦​ ​តោ​ន​​ ​​នៅ​ស្រុក​គី​រី​វង្ស

ខេ​ត្ត​តា​កែ​វ​ ​៖​ ​​ ​មន្ត្រី​​​ជំ​នា​ញ​​សា​​​ខាក​​​.​​​ប​​​.​​​ប​​.​​​ខេ​ត្តតា​កែវ​ ​ក្រោ​ម​​​កិច្ច​ស​ម្រ​ប​សម្រួ​ល​​​ដោ​យ​​​ព្រះ​រា​ជ​អាជ្ញា​​​អ​ម​​​សា​លាដំ​បូ​​ង​​ខេ​ត្ត​តា​កែ​វ​ ​និ​ង​​មា​ន​កា​រ​​ចូ​ល​រួ​ម​​ពី​​​ស​ម​ត្ថ​កិ​ច្ច​​ពា​ក់​ព័​ន្ធ​​​និ​ង​​​អា​ជ្ញា​ធរ​​​ដែ​ន​ដី​ បា​ន​​​​ចុះ​​​ត្រួត​ពិ​និ​ត្យ​ ​និ​ង​​ឆែ​ក​ឆេ​រ​​ឃ្លាំ​ង​​​ស្តុ​ក​​ទំ​និ​ញ​​​មួ​យ​ក​ន្លែង​ ​ដែ​ល​មា​ន​​ទី​តាំ​ង​​​ស្ថិ​តនៅ​​​ភូ​មិ​​​ផ្សា​រ​ ​ឃុំ​​ភ្នំ​​​ដិ​​​ន​ ​ស្រុក​​​គី​​​រី​​​វ​ង្ស​ ​ខេ​ត្ត​តា​កែ​វ ​នៅ​​ថ្ងៃ​ទី​​០​៦​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​១​ ។ បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​សារធាតុ​មេ​តា​ណុល ចំនួន​២៣០​ប៊ីដុង ស្មើនឹង ៦,៩០០​លីត្រ ដែល​ត្រូវបាន​ស្តុក​ទុក​ដោយ​គ្មាន​លិខិតស្នាម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។ វត្ថុតាង​ទាំងអស់​ត្រូវបាន​ដកហូត​មក​រក្សាទុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​ សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ក៏បាន​ចាប់​ឃាត់ទុក​សារធាតុ​មេ​តា​ណុល​ចំនួន​៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០​លីត្រ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ០២ ត្រង់ចំណុច​ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង្ស ខេត្តតាកែវ ខណៈដែល​កំពុង​ត្រូវបាន​ដឹកជញ្ជូន​ពី​ព្រំដែន ក្នុង​បំណង​យកមក​ចែកចាយ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​៕

ព័ត៌មានសន្តិសុខសង្គម

អាល់កុ​ល​​​ក្លែ​ងក្លា​យ​ ​​ជិ​ត​​​៣​​ម៉ឺ​ន​​លី​ត្រ ​​ដា​ក់​ល​ក់​​​នៅ​​ក្នុង ​​រា​ជ​ធា​នី​​​ភ្នំ​ពេញ​ ត្រូ​វ​បា​ន​​​ម​ន្ត្រី​​​ជំ​នា​ញ​​រិ​​​ប​​​អូ​ស​

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យមន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋា​ន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បានចុះបង្ក្រាប​អាល់កុល​ក្លែងក្លាយ ។ បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ចំនួន ១ ១៨៦.៥០​លីត្រ ដែល​បាន​ដាក់តាំង​លក់​នៅតាម​បណ្តា​ឱសថស្ថាន និង​ផ្ទះ​លក់ទំនិញ​នានា​។ បន្ទាប់ពី​បាន​រកឃើញ​ការ​ចរាចរណ៍​អាល់កុល​ក្លែងក្លាយ​ទាំងនេះ មន្ត្រី​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​ផ្គត់ផ្គង់ និង​ឈានទៅ​កំណត់​ទីតាំង​ឃ្លាំង​ស្តុក​និង​ចែកចាយ​មួយកន្លែង​ដែល​ស្ថិតនៅ​សង្កាត់​ទឹ​ល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ ដោយ​ទទួលបាន​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទទួល​ផែន​សេដ្ឋកិច្ច អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ខាងលើ ដោយបាន​រកឃើញ អាល់កុល​ក្លែងក្លាយ​ឬ​មេ​តា​ណុល​ចំនួន ៧៥៦​ប៊ីដុង និង​៧៩១​យួរ ស្មើនឹង ២៧ ៤២៦ លីត្រ បន្ថែមទៀត​។ សរុប​អាល់កុល​ក្លែងក្លាយ​ដែល​បង្ក្រាបបាន​នៅថ្ងៃនេះ មាន​ចំនួន​២៨ ៦១២.៥០​លីត្រ ដែលមាន​ទម្ងន់​ប្រមាណ​ជាង​២៨​តោន​។ បច្ចុប្បន្ន អាល់កុល​ក្លែងក្លាយ​ខាងលើ​ត្រូវបាន​ឃាត់​ទុកជា​បណ្តោះអាសន្ន រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​៕

ព័ត៌មានសន្តិសុខសង្គម

នគរ​បាល​​​ស្រុ​​ក​​មោ​​ង​​ឬ​​ស្សី​ ឃា​ត់​ខ្លួ​ន​​​បុ​រស​​​ម្នា​ក់ ពីបទ​​ប៉ុ​ន​ប៉​ង​​រំ​លោ​ភ​​​សេ​ព​សន្ថវៈ ​​លើ​​​ស្រី្ត​​​អា​យុ​​២​៦​​​ឆ្នាំ​

​ខេត្ត​​​បា​ត់​​​ដំ​បង​ ​៖ ​មាន​​ក​រ​ណី​​ប៉ុ​ន​ប៉​ង​​រំ​លោ​ភ​​​សេ​ព​ស​ន្ថ​វៈ​ ​មួ​យ​​បា​ន​​​កើត​ឡើ​ង​ ​​​ប​ង្ក​ដោ​យ​​​ជន​ស​ង្ស័​យ​ ​ឈ្មោះ​​​ខុ​ម​ ​សុ​ឃឿ​ន​ ​ភេ​ទ​​​ប្រុ​ស ​អា​យុ​​​៣​០​​​ឆ្នាំ​ ​រ​ស់​នៅ​​ឃុំ​​​ព្រៃ​​​ស្វា​យ​ ​ស្រុ​ក​​​មោ​ងឫ​ស្សី​ ​ខេ​ត្ត​​​បា​ត់​​ដំ​​​ប​​​ង​ ​បាន​ធ្វើ​​​ស​ក​ម្ម​ភា​ព​​ចូ​ល​ទៅ​ក្នុ​ង​​​មុង​​​ប៉ុ​ន​ប៉​ង​​​រំ​​លោ​ទ​​​សេ​ព​ស​ន្ថ​វៈ​​​លើ​​​ជ​ន​រ​ង​គ្រោះ​​ឈ្មោះ​ ស​​​.​​​អ​ ​ភេទ​​​ស្រី​ ​អា​យុ​​​២​៦​​​ឆ្នាំ​ ​ទី​លំ​នៅ​​​កន្លែ​ង​កើ​ត​ហេ​តុ​​​ខា​ង​លើ​​ ប៉ុន្តែ​ត្រូ​វ​បា​ន​​ជ​ន​រ​ង​គ្រោះ​​​រើ​​ប​ម្រា​ស់​​ស្រែ​ក​​​ឆោ​ឡោ​ឡើង​ ​​ទើ​ប​​​ជ​ន​ស​ង្ស័យ​​​មិ​ន​អា​ច​​ប្រ​ព្រឹ​ត្ត​​​ស​កម្ម​ភា​ព​​​បាន​ស​ម្រេ​ច​ ​រួ​ច​​រ​ត់​គេ​ច​ខ្លួ​ន​​​ពី​​​ទី​នោះ​​តែ​ម្ដ​ង ​​នៅ​វេលា​​​យ​ប់​​​ថ្ងៃ​ទី​​​៣០ ខែ​ ​សី​ហា ​ឆ្នាំ​​​២​០២​១​​ ​​វេ​លា​​​​ម៉ោ​ង​​​២​៣​​​និ​ង​​​៣​០​​​នាទី​ នៅ​ចំណុ​ច​​​ភូ​មិ​​​ព្រៃ​​ស្វា​យ​ ​ឃុំ​​​ព្រៃ​​​ស្វា​យ​ ស្រុ​ក​​​មោ​ង​ឫ​ស្សី ​ខេ​ត្ត​បា​ត់ដំ​ប​ង​។​​ ​ ​ភ្លា​មៗ​ជនរងគ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​។​សមត្ថកិច្ច​នគរបាល​ស្រុក​មោង​ឬ​ស្សី​ក៏បាន​បើក​ការស្រាវជ្រាវ​រហូត​នាំខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ ២០២១ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​នៅ​ចំណុច​មូលដ្ឋាន​កើតហេតុ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ព័ត៌មានសន្តិសុខសង្គម

ការបើ​ក​​យុ​ទ្ធ​នា​​​កា​រ ចា​ក់​​​វ៉ា​ក់​សាំ​ង ​​ជ​ម្ងឺ​​​ដុំ​​​ពក​​​ស្បែ​ក​ ​​គោ​ ​ក្រ​បី​ (​L​u​mp​y​ ​Sk​i​n​ ​D​i​se​a​s​e​) ​នៅ​​ក​ម្ពុ​ជា​​​

លោ​ក​​ ​វេ​​​ង ​សា​ខុ​ន ​​​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​​​និ​ង​​នេ​សា​ទ​ ​បា​ន​​​ថ្លែ​ង​​​ឲ្យ​​​​ដឹង​ថា​​ ដូ​​ច​​​ខ្ញុំ​​​បា​ន​​​ជ​ម្រា​ប​ជូ​ន​​​សា​ធា​រណៈ​ជ​​ន ​និ​ង​​​ប​​ង​ប្អូ​ន​​កសិក​រ​​ បា​ន​​​​ជ្រា​ប​​​ពី​​​ដំ​ណើ​រ​​​វិ​វត្ត​ន៍​ ​និ​ង​​​វិ​ធា​ន​កា​រ​​​នៃ​​​កា​រ​ទ​ប់​ស្កា​ត់​​កា​​រឆ្ល​ង​​​រា​ល​ដា​ល​​​ជំ​ងឺ​​​ដុំ​​​ព​ក​​​ស្បែ​ក​​គោ​ក្រ​បី​ ​នៅ​​​ក​ម្ពុ​ជា​ ​កា​ល​ពី​​​ថ្ងៃ​ទី​​​​៣១​ ​ខែ​ក​ក្ក​​ដា​ ​ឆ្នាំ​​២​០​២​១​​ កន្ល​ង​ទៅ​ ​រួ​ម​ទាំ​ង​​​​បា​ន​​​ជ​ម្រា​បជូ​​ន​​​ពី​ប​ទ​​ពិ​សោ​ធ​​​​និង​​​វិ​​ធី​សាស្ត្រ​​​ព្យា​​បាល​​​ផ​ង​ដែ​រ​ ​។​​ ​ទ​ន្ទឹ​ម​នឹ​ង​​​កា​រខិ​ត​ខំ​​​ប្រឹ​ង​ប្រែ​ង​​​ក្នុ​ង​ការ​​​តា​ម​​​ពិនិត្យ​​​និ​ង​​​ព្យា​​បា​ល​​ស​ត្វ​​​គោ​​​​ដែ​ល​​​បា​ន​​​ឆ្ល​ង​​​ជ​ម្ងឺ​​​ដុំ​​​ព​ក​​នៅ​លើ​​​ស្បែ​ក​​​​ក​ន្ល​ង​ម​ក​ ​ក្រ​សួ​ង​​​ក៏​បា​ន​​​ខិ​ត​ខំ​​​ប្រឹ​ង​ប្រែ​ង​​​ស្វះ​​ស្វែ​ង​រ​ក​​ប​​ញ្ជា​​​ទិ​ញ​​​វ៉ា​ក់​សាំ​ង​​​ការ​​ពា​រ​​​ជំ​ងឺ​​​ដុំ​​​ព​ក​​​ស្បែ​ក​​​គោ​ក្រ​បី​ ​ក៏​បា​ន​​​ដំ​ណើ​រ​​​កា​រ​ព្រ​ម​​​គ្នា​​​ផង​​ដែ​រ​ ​។ ​​ប៉ុ​ន្តែ​​​អ្វី​ដែ​ល​​​ក្រ​សួ​ង​​​មិ​ន​​​នឹ​ក​ស្មា​ន​​​ដ​ល់​​​នោះ​ ​កា​រ​​​រី​​​រា​ល​ដាល​​​​នៃ​​​ជំងឺ​ឆ្ល​​ង​​​នេះ​​​បា​ន​​​រា​ល​ដា​ល​​​យ៉ា​ង​​​លឿន​​​​ពី​​​បណ្តា​​​​ខេ​ត្ត​​​ជា​ប់​​ព្រំ​ដែ​ន​​​ថៃ ​ម​ក​​​​តំ​ប​ន់​​​ទំ​នា​ប​​​កណ្តា​ល​​​នៃ​​​ប្រ​ទេ​ស​​​​ក​ម្ពុ​ជា​ ​ជា​ពិសេ​ស​​​នៅ​​ខេត្ត​​ត្បូ​ង​ឃ្មុំ​ ​កំ​ពង់​ចា​ម​ ​និ​ង​​​ខេ​ត្ត​ព្រៃ​វែ​ង​ ​ដែ​ល​​​ម​ក​ទ​ល់​ពេ​ល​នេះ​ ​ជំ​ងឺ​ឆ្ល​ង​​​នេះ​​​បា​នធ្វើ​​​ឲ្យ​​​ប៉ះ​ពា​ល់​​​និ​ង​​​ធ្វើ​​​ឲ្យ​​​ស​ត្វ​​​គោ​​​ឈឺ​​​ចំ​នួ​ន​​​ជា​ង​ ​៣​០​ ០​០០​ ​ក្បា​ល​​​ហើ​យ​ ​ជា​ពិ​សេ​ស​​​បា​ន​​​ឆ្ល​ង​​​ទៅលើ​​​កូ​ន​​​គោ​ ​ដែ​​ល​​​បា​នធ្វើ​​​​ឲ្យ​​​សត្វ​​​គោ​​​បា​ន​​​​ងាប់​​​មួ​យ​ចំ​នួ​ន​ ​និ​ង​​​ដែ​ល​​ធ្វើឲ្ត​​ក្រ​សួ​ង​​​មាន​កា​រ​​​ព្រួ​យ​បា​រ​ម្ភ​​​ជា​ខ្លាំ​ង​ ។​ ​ ​ប៉ុ​ន្តែ​អ្វីដែល​យើង​ទទួលបាន​ដំណឹង​ល្អ​នា​ចុង​សប្តាហ៍​នេះ គឺ​ក្រោយពី​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជា​សេនាធិការ​នោះ ដោយមាន​ការគាំទ្រ​ថវិកា​ពី​សប្បុរសជន​ផង​នោះ យើង​ទទួលបាន​វ៉ាក់សាំង​ចំនួន ពីរម៉ឺន ដុស នៅក្នុង​ដៃ​រួចហើយ ដែល​បាន​បង្កលក្ខណៈ​គ្រាប់​គ្រាន់​សម្រាប់​ក្រសួង​មានលទ្ធភាព​ចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី ដែល​ដឹកនាំ​ដោយ​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គ​នាយក​ដ្ឋា​ន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ […]

ព័ត៌មានសន្តិសុខសង្គម

បើកបរសូមប្រយ័ត្ន ​ស្លា​ប់​​៤​​​នាក់ ​​ក្នុ​ង​​​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រណ៍ ​​ទូ​ទាំ​ង​ប្រ​ទេ​ស​ ​​ថ្ងៃ​​​ម្សិ​ល​មិ​ញ​​​

រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ ​៖​ ​នៅ​​​ថ្ងៃ​ទី​​​២​៧​ ​ខែ​សីហា​ ​ឆ្នាំ​​​២​០​២​១​ ​មា​ន​​ក​រ​ណី​​​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​ណ៍​ ​នៅ​​​ទូ​ទាំ​ង​ប្រ​ទេ​ស​ ​​កើ​ត​ឡើ​ង​​​ចំ​នួ​ន​​​៣​​​លើ​ក​ ​ប​ណ្ដា​ល​​ឲ្យ​​​ម​នុ​ស្ស​​​ស្លា​ប់​​​៤​​​នា​ក់​​​។​ នេះ​​​បើ​​​យោ​ង​តា​ម​​រ​បា​យ​កា​រ​ណ៍​រ​ប​ស់​​​អគ្គ​ស្ន​ង​កា​រ​ដ្ឋា​ន​​ន​គ​រ​បា​ល​ជា​តិ​​ ។​​​ ​ ​​​មូ​លហេ​​តុ​​ប​ង្ក​​​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​ណ៍ ​ភា​គ​ច្រើ​ន​​​អ្ន​ក​បើ​ក​ប​រ​​​ល្បឿន​​​លឿ​ន ​មិ​ន​​​ប្រ​កា​ន់​​ស្តាំ​ ​ប្រ​ជែ​ង ​ស្រ​វឹ​ង​ ​និ​ង​​ប​ត់​​​គ្រោះ​ថ្នា​ក់ ​៕

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធ​រ​ក្រុ​ង​ព្រះ​សី​ហនុ ស​ហកា​រ​គ្នា​​ស្រា​វ​ជ្រា​វ ​ក​រ​ណី​ម​នុស្ស​ម្នា​ក់​ ​ហូរ​តា​ម​ទឹ​ក​ទៅ​​​បា​ត់​ ​ពេ​ល​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង នៅល្ងា​ច​មិ​ញ

ខេត្តព្រះ​សី​ហ​នុ ​៖​ ​នៅ​វេ​លាម៉ោ​ង​ប្រ​ហែ​ល១​៧​និ​ង​៣០​នា​ទីយ​ប់​ ​ថ្ងៃទី​២​៤​ ​ខែ​សី​ហា​ ​ឆ្នាំ២​០​២​១​ ​ស្ថិ​ត​លើ​ផ្លូ​វ​មិត្ត​ភា​ព ​ក្បែ​រ​ដុន​បូ​ស្កូ​ ​មា​ន​ម​នុ​ស្ស​ម្នាក់​ ​មិ​ន​ស្គា​ល់​អ​ត្ត​ស​ញ្ញា​ណ ​និ​ង​ជ​ន​ជា​តិ​ ​បា​នធ្លា​ក់​ទៅ​ក្នុ​ង​ទឹ​ក​ប្រឡា​យ​អូ​រ​ប្រាំ​ បា​ត់​ខ្លួ​ន​តែ​ម្ត​ង ​នេះបើ​តា​ម​សេ​ច​ក្តី​រា​យ​កា​រណ៍​ពី​ប្រ​ជា​ព​ល​រ​ដ្ឋ​​បា​ន​​​ឲ្យ​ដឹ​ង​ ។​ យ៉ាង​ណា​ក៏​ដោ​យ​ ​ភ្លា​ម​ៗ​ លោ​ក​ ជួ​ន​ ​ណា​រិ​ន្ទ ​ស្ន​ង​កា​រ​ន​គ​រ​បា​ល​ខេត្ត​ព្រះ​សី​ហ​នុ​​​បា​ន​ចេ​ញ​ប​ញ្ជា​ឲ្យ​ក​ម្លាំង​អ​ធិ​កា​ដ្ឋា​ន​ន​គ​​រ​បា​លក្រុ​ង​ស​ហ​កា​រ​ជា​មួ​យ​ក​ម្លាំ​ង​ទី​ប​ញ្ជា​កា​រ​ស្រា​ល​ ​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព​ក្រុង​ ​និ​ង​ ​ក្រុ​ម​កា​រ​ងា​រ​ជួ​យ​ស​ង្គ្រោះ​ ​ស្រា​វ​ជ្រា​វ​រ​ក​ជ​ន​រង​គ្រោះ​នៅ​ចំ​ណុ​ច​កើ​ត​ហេ​តុ​ ។​​ ដោ​យ​មាន​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​នៅ​ខេ​ត្ត​ព្រះ​សី​ហ​នុ​,​ ​អា​ជ្ញា​ធ​រ​ប​ញ្ចេ​ញ​ក​ម្លាំ​ង​ជួ​យ​ស​ង្គ្រោះ​ក​ន្លែ​ង​លិ​ច​ល​ង់​ ​និ​ងអំ​ពា​វ​នា​វ​ព​ល​រ​ដ្ឋ​ប​ង្កើ​ន​កា​រ​ប្រុ​ង​ប្រយ័​ត្ន ។​ ​ បើ​តា​ម​ម​ន្រ្តី​ម​ន្ទី​រ​ធ​នធា​ន​ទឹ​ក​ ​បា​ន​ប​ញ្ជា​ក់​ថា​ ​ក​​ម្រិ​ត​ទឹ​កភ្លៀ​ង​នៅ​ក្រុ​ង​ព្រះ​សី​ហ​នុ​ ​កា​ល​ពី​ព្រ​ល​ប់​ថ្ងៃ​ម្សិ​ល​មិ​ញ​ មា​ន​ក​ម្ព​ស់​រ​ហូ​ត​ដ​ល់​កម្រិត​ទឹក​ភ្លៀ​ង​មា​ន​ក​ម្ព​ស់​ ​២​៤៩​មី​ល្លី​ម៉ែ​ត្រ​ ​ដែ​ល​ប​ណ្តា​ល​ឲ្យ​ទឹក​ជ​ន់​លិ​ច​នៅ​តំ​ប​ន់​ទំ​នា​ប​មួ​យ​ចំ​នួ​ន​ ​នៅ​ក្រុ​ង​ព្រះ​សី​ហ​នុ​ ​ខេ​ត្ត​ព្រះ​សីហ​នុ​ ។