ព័ត៌មានសន្តិសុខសង្គម

នគរ​បាល​​​ស្រុ​​ក​​មោ​​ង​​ឬ​​ស្សី​ ឃា​ត់​ខ្លួ​ន​​​បុ​រស​​​ម្នា​ក់ ពីបទ​​ប៉ុ​ន​ប៉​ង​​រំ​លោ​ភ​​​សេ​ព​សន្ថវៈ ​​លើ​​​ស្រី្ត​​​អា​យុ​​២​៦​​​ឆ្នាំ​

​ខេត្ត​​​បា​ត់​​​ដំ​បង​ ​៖ ​មាន​​ក​រ​ណី​​ប៉ុ​ន​ប៉​ង​​រំ​លោ​ភ​​​សេ​ព​ស​ន្ថ​វៈ​ ​មួ​យ​​បា​ន​​​កើត​ឡើ​ង​ ​​​ប​ង្ក​ដោ​យ​​​ជន​ស​ង្ស័​យ​ ​ឈ្មោះ​​​ខុ​ម​ ​សុ​ឃឿ​ន​ ​ភេ​ទ​​​ប្រុ​ស ​អា​យុ​​​៣​០​​​ឆ្នាំ​ ​រ​ស់​នៅ​​ឃុំ​​​ព្រៃ​​​ស្វា​យ​ ​ស្រុ​ក​​​មោ​ងឫ​ស្សី​ ​ខេ​ត្ត​​​បា​ត់​​ដំ​​​ប​​​ង​ ​បាន​ធ្វើ​​​ស​ក​ម្ម​ភា​ព​​ចូ​ល​ទៅ​ក្នុ​ង​​​មុង​​​ប៉ុ​ន​ប៉​ង​​​រំ​​លោ​ទ​​​សេ​ព​ស​ន្ថ​វៈ​​​លើ​​​ជ​ន​រ​ង​គ្រោះ​​ឈ្មោះ​ ស​​​.​​​អ​ ​ភេទ​​​ស្រី​ ​អា​យុ​​​២​៦​​​ឆ្នាំ​ ​ទី​លំ​នៅ​​​កន្លែ​ង​កើ​ត​ហេ​តុ​​​ខា​ង​លើ​​ ប៉ុន្តែ​ត្រូ​វ​បា​ន​​ជ​ន​រ​ង​គ្រោះ​​​រើ​​ប​ម្រា​ស់​​ស្រែ​ក​​​ឆោ​ឡោ​ឡើង​ ​​ទើ​ប​​​ជ​ន​ស​ង្ស័យ​​​មិ​ន​អា​ច​​ប្រ​ព្រឹ​ត្ត​​​ស​កម្ម​ភា​ព​​​បាន​ស​ម្រេ​ច​ ​រួ​ច​​រ​ត់​គេ​ច​ខ្លួ​ន​​​ពី​​​ទី​នោះ​​តែ​ម្ដ​ង ​​នៅ​វេលា​​​យ​ប់​​​ថ្ងៃ​ទី​​​៣០ ខែ​ ​សី​ហា ​ឆ្នាំ​​​២​០២​១​​ ​​វេ​លា​​​​ម៉ោ​ង​​​២​៣​​​និ​ង​​​៣​០​​​នាទី​ នៅ​ចំណុ​ច​​​ភូ​មិ​​​ព្រៃ​​ស្វា​យ​ ​ឃុំ​​​ព្រៃ​​​ស្វា​យ​ ស្រុ​ក​​​មោ​ង​ឫ​ស្សី ​ខេ​ត្ត​បា​ត់ដំ​ប​ង​។​​

​ភ្លា​មៗ​ជនរងគ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​។​សមត្ថកិច្ច​នគរបាល​ស្រុក​មោង​ឬ​ស្សី​ក៏បាន​បើក​ការស្រាវជ្រាវ​រហូត​នាំខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ ២០២១ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​នៅ​ចំណុច​មូលដ្ឋាន​កើតហេតុ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *