ព័ត៌មានជាតិ

​ផលិ​ត​ផ​​ល​ខូ​ច​គុណ​​ភា​ព​ ​៩​១​កេស ​ទឹ​ក​ដោះ​គោ​ ​D​u​t​c​​h​ ​M​i​l​l​​ ត្រូវបានក​ម្លាំ​ង​ជំ​នា​ញ​ច​​ម្រុះ រឹ​ប​អូ​ស​និ​ង​ដុ​ត​បំ​​ផ្លា​ញចោល

ខេត្តកំ​ព​​ង់ធំ​ ៖ ​កម្លាំ​ង​​សម​ត្ថ​កិ​ច្ច​ជំ​នា​ញ​បា​ន​អ​ន្ត​រា​គ​ម​ន៍​ ​និ​ង​រឹ​ប​អូ​ស​វ​ត្ថុ​តា​ង​ជា​​សរុ​​ប​ ​៩​១​កេ​ស​ ​(​ស្មើ​នឹ​ង​ ​៣​,​៨​១​៥​ដ​ប​)​ ​នៃផ​​លិ​ត​ផ​ល​ទឹ​ក​ដោះ​គោ ​​D​u​​t​c​h​ M​​i​l​l​ ​ដែ​លខូ​​ច​គុណ​​ភា​ព​ ​និ​ង​ស​ម្រេ​ច​ដុ​ត​បំ​ផ្លា​ញ​ចោ​ល​នៅ​ទី​លា​ន​​ចាក់​សំ​រា​​ម​ ​ចំណុ​​ច​វាល​វ​ង្ស​​,​ ​ភូ​មិ​វ​ល្លិ៍​យា​វ​,​ ​​ឃុំ​ត្រ​ពាំ​ង​ឬ​ស្សី​,​ ​ស្រុ​ក​កំ​ពុ​ង​ស្វា​យ​,​ ​ខេ​ត្ត​កំ​ព​ង់​ធំ​​។​

​កា​រដុតបំផ្លាញនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល, ស្នងការរងនគរបាលខេត្តកំពង់ធំ ដែលបានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ៨នាក់ និងសហការជាមួយ ការិយាល័យ ក.ប.ប។ ដំណើរការនេះបានអនុវត្តតាមដីការសម្រេចរឹបអូសវត្ថុតាងខូចគុណភាព លេខ ៨៨ អ.ក ចុះថ្ងៃទី ១២ មីនា ២០២៥ របស់ សាលាដំបូងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានឱ្យដឹងថា ផលិតផលដែលខូចគុណភាពនៅលើទីផ្សារ អាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់។ ជាពិសេសទឹកដោះគោជាផលិតផលដែលកុមារចូលចិត្តប្រើប្រាស់ បើពុំបានត្រួតពិនិត្យត្រឹមត្រូវអាចនាំឲ្យមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

ដើម្បីចូលរួមការពារសុខភាពសាធារណៈ និងទប់ស្កាត់ការលក់ផលិតផលខូចគុណភាព សមត្ថកិច្ចសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យកាលបរិច្ឆេទផុតកំណត់ មុនពេលទិញ និងប្រើប្រាស់។ បងប្អូនគួរចៀសវាងការបរិភោគផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ហើយប្រសិនបើមានព័ត៌មានអំពីផលិតផលខូចគុណភាពសូមជូនដំណឹងសមត្ថកិច្ចឱ្យអន្តរាគមន៍។

លោក សាយ វាសនា, ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំការសម្របសម្រួលការចុះបង្រាប និងដុតបំផ្លាញផលិតផលខូចគុណភាពនេះ ដើម្បី រក្សាសុវត្ថិភាពចំណីអាហារ និងការពារសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *