អន្តរជាតិ ៖ យន្តហោះយោធាមួយគ្រឿងដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៥០នាក់ហើយ ខណៈបុគ្គលិកយោធាចំនួន៤៩នាក់ រងរបួស។ យោងតាមប្រភពពីសារព័ត៌មាន BBC។
យន្តហោះ Lockheed C-130 កំពុងដឹកមនុស្សចំនួន ៩៦ នាក់ដែលភាគច្រើនជាកងទ័ព នៅពេលវាចុះខុសផ្លូវនៅអាកាសយានដ្ឋាន Jolo ក្នុងខេត្ត Sulu។ ទាហានទាំងនោះស្ថិតក្នុងចំណោមកម្លាំងជំនួយដែលត្រូវបានបញ្ជូនទៅប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដូចជាក្រុម Abu Sayyaf ជាដើម។
ក្រសួងការពារជាតិហ្វីលីពីន បាននិយាយថា អ្នកស្លាប់ភាគច្រើនជាបុគ្គលិកយោធា ប៉ុន្តែជនស៊ីវិល ៣ នាក់នៅលើដីក៏បានស្លាប់ផងដែរ៕