ខេត្តកំពង់ឆ្នាំង ៖ លោកវរសេនីយ៍ឯក ចក់ ជឿន ដែលកាន់មុខតំណែងមេបញ្ជាការរងកងឯកភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស ត្រូវបានផ្ទេរការគ្រប់គ្រងយោធិនបណ្តោះអាសន្ន។ ខណៈនេះ លោកត្រូវបំភាន់មុខតំណែងទៅជានាយទាហានរង់ចាំ កងឯកភាពការិយាល័យទី១ កងទ័ពជើងគោក ដើម្បីរង់ចាំអនុវត្តនិតិវិធីបន្តរបន្សល់។
ការផ្លាស់ប្តូរនេះត្រូវបានអនុវត្តតាម សេចក្តីសម្រេចស្តីពីការផ្ទេរការគ្រប់គ្រងយោធិនបណ្តោះអាសន្ន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
យោងតាមសំណូមពររបស់នាយការិយាល័យទី១កងទ័ពជើងគោក និងអាណាព្យាបាលពាក់ព័ន្ធ ដោយផ្អែកលើលក្ខណៈសម្បត្តិ និងបទល្មើសបទវិន័យទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ។ សេចក្តីសម្រេចបានអះអាងថា លោកវរសេនីយ៍ឯក ចក់ ជឿន បានប្រព្រឹត្តិខុសឆ្គងខណៈកំពុងបំពេញបេសកកម្ម ហើយត្រូវរង់ចាំអនុវត្តនិតិវិធីបន្តរ៕