ព័ត៌មានជាតិ

អគ្គនា​យ​​កដ្ឋាន​អ​​ន្តោ​ប្រ​វេ​សន៍​​ ​ទ​ទួ​ល​បា​ន​សៀ​វ​ភៅ​ “​​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​​ទ្ធិ​ព​ល​”​ ​និ​ង​​សៀ​វ​ភៅ​ស​រ​សេ​រ​​អំពី​ ​ស​ម្តេ​ច​តេ​ជោ​ ​ស​ម្តេ​ច​កិ​​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ស​រុ​ប​ចំ​នួ​​ន​ ​៤​០​០​ ​ក្បា​​ល​ ពី​​ក្រុ​ម​កា​រ​ងា​រ​សៀ​វ​ភៅ​

រាជធានីភ្នំពេញ ៖ នៅ​ព្រឹ​ក​ ​ថ្ងៃ​ទី​១​០​ ​​ខែ​សី​ហា ​​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​ត្ត​ម​ ​ពៅ​ ​សុ​ខ​ ​ទី​ប្រឹ​ក្សា​ផ្ទា​ល់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​,​ ​លោ​ក​ ​មែ​ ​ស៊ី​ថុ​ន​ ​ប្រ​ធា​​ន​ស​មា​គ​ម​អ​តី​ត​សិ​ស្ស​-​និ​ស្សិ​ត​នៅ​ក​ម្ពុ​ជា​ ​និ​ង​ស​ហ​កា​រី​ ​បា​ន​នាំ​យ​ក​នូ​វ​សៀ​វ​ភៅ​ស​រុ​ប​ចំ​នួ​ន​ ​៤​០​០​ ក្បា​ល​ ​ប្រ​គ​ល់​ជូ​ន​អគ្គ​នា​​យ​កដ្ឋា​ន​អ​ន្តោ​ប្រ​វេ​ស​ន៍ ​​ដោ​យក្នុ​​ង​នោះ​មា​ន​សៀវ​ភៅ​ ​៖​
​-​កូ​​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​នឥ​ទ្ធិ​ព​​ល​
​-​អ្ន​ក​យុ​ទ្ធ​សា​ស្ត្រ​វ័​យ​ក្មេ​ង​នៅ​អា​ស៊ី​
​-​​ទឹ​ក​ចិត្ត​អ្ន​​ក​ជួ​យ​ស​ង្គ្រោះ​
​-​ស​ម្តេ​ច​ ​ហ៊ុ​ន​​ ​សែ​ន​ ​៣​យ​ន្ត​កា​រ​ឈ្នះ​កូ​វី​ដ​-​១​៩​
​-​ក​ម្ពុ​ជា​ស​ម័​យ​តេ​ជោ​
​-​វី​រ​បុ​រស​ ​០​៧​១​ ​

ក្នុងឱកាសនោះ ឯកឧត្តម ឩត្តមសេនីយ៍ឯក ណុប វី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយកសៀវភៅប្រកបដោយគុណតម្លៃនេះ ទៅចែកជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍  ដើម្បីជាមូលដ្ឋានឱ្យពួកគាត់ឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តម ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ ។

ក្នុងឱកាសនោះដែរ លោក មែ ស៊ីថុន អនុប្រធានក្រុមការងារសៀវភៅ និងជាប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួនក្នុងខេត្តចំនួន  ហើយលោកប្រធានរូបនេះបានបន្តថា សមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។

ព្រមជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ ប្រធានក្រុមការងារសៀវភៅ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។  ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ត្រូវបានផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ដោយបានបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ។ ជាមួយគ្នានេះ ក៏ត្រូវបានផ្តល់ជូនដល់ស្ថានប័នរដ្ឋ និងឯកជន ព្រមទាំងគ្រឹះស្ថានអប់រំមួយចំនួន ដែលមានបំណងចង់បាន និងសិក្សាឈ្វេងយល់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *