ព័ត៌មានជាតិ

កម្ម​ក​រ​​ ក​​ម្ម​កា​រិនី​​ ​និ​ង​ ​ប្រជា​ព​ល​រ​ដ្ឋ​ ​ប្រ​មា​ណ​ជា​ង​ ​៨​ម៉ឺ​ន​នា​ក់​ ​ជិះ​រ​ថ​​យ​ន្ត​ក្រុ​ង​ឥ​ត​គិ​ត​ថ្លៃ​ ​ចេ​ញ​ទៅ​ស្រុ​ក​ ​និ​ង​ត្រ​ឡ​ប់​ម​ក​វិ​ញ ​រយៈ​ពេ​ល​​ ​០៦​ថ្ងៃ​

​រាជធានីភ្នំពេញ ៖ ក​ម្ម​ក​រ​ ​ក​ម្ម​កា​រិ​នី​ ​និ​​ង​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​​រ​ដ្ឋ​ប្រ​មា​ណ​ជា​ង​៨​ម៉ឺ​ន​នាក់​ ​បា​ន​ជិះ​រ​ថ​យន្ត​​ក្រុ​ង​ឥ​ត​គិ​ត​ថ្លៃ​​ទាំ​ង​នៅ​ក្នុ​ង​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​និ​ង​ទៅ​ស្រុ​ក​កំ​​ណើ​ត​តា​ម​ប​ណ្តា​ខេ​ត្ត​នា​នា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី​​ ​ប្រ​ពៃ​ណី​ជា​តិ​​ខ្មែ​រ​ ​រ​យៈពេ​ល​៦​ថ្ងៃ​ ​ចា​ប់​​ពី​ថ្ងៃ​ទី​១​២ ​ដ​ល់​ថ្ងៃ​ទី​១​៧​ខែ​មេ​សា​ ​ឆ្នាំ​២​០​​២​៤​ ​។​

​នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។

លោក ម៉េត មាសភក្តី បានបន្តថា យើងបានកត់សម្គាល់ថា ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥ភាគរយ បើប្រៀបធៀបទៅនឹងការដឹកជញ្ជូន កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣ ។ ខេត្តដែលមានពលរដ្ឋជិះរថយន្តក្រុងទៅច្រើន មាន ២ខេត្ត រួមមាន៖ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំបង មានចំនួនជាង ១ម៉ឺននាក់ ។

អ្នកនាំពាក្យរូបនេះបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរ នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ពោលគឺការដឹកជញ្ជូនបានដំណើរការដោយរលូន ប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និងថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាចាណាចក្រកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ។

គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ។

​ក្នុងចំណោមរថយន្តក្រុងចំនួន ៤៥៥គ្រឿងនេះ បានប្រើសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅស្រុកកំណើតតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ចំនួន ៣៩៥គ្រឿង ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *