ព័ត៌មានជាតិ

រដ្ឋម​ន្ត្រី​ក្រសួ​ង​ទេ​ស​ច​រណ៍ ជូ​ន​ដំ​ណឹងឱ្យ ​ប្រ​ធាន​ម​ន្ទី​រ​រា​ជ​ធា​នី​-​ខេ​ត្ត​​​ ប​ន្ត​បិ​ទ​សកម្ម​ភា​ព​ ​K​T​V ​ក្លឹ​ប​ក​ម្សា​ន្ត ​និ​ង​ក្លឹ​ប​ដែ​ល​មាន​កា​រ​ប្រ​មូ​ល​ផ្ដុំនា​នា​ ​ដើម្បី​ទ​ប់​ស្កា​ត់​ជំ​ងឺ​កូ​វី​ដ-១​៩​

រាជធានី​ភ្នំពេ​ញ ​៖ ​នា​​យ​​​ប់​ថ្ងៃ​​ទី​​​២​​៩​​ ​​​ខែ​​​ក​​​ក្ក​​ដា​​ ឆ្នាំ​​​២​​​០​​២​១ រ​​​ដ្ឋ​​​ម​​ន្ត្រី​​​ក្រ​សួ​​​​ង​​​ទេ​ស​​ច​​​រ​ណ៍​​​ ​​លោ​​​ក​​​ ​​​ថោ​​​ង ​​ខុ​ន​ ​​​ ​បាន​ចេ​ញ​សេ​ច​ក្តី​ជូ​ន​ដំណឹ​ង​ដ​ល់​ម​ន្ទីរ​ទេ​ស​ច​រ​ណ៍​រា​ជធា​នី​-​ខេ​ត្ត​ ​ឱ្យ​ប​ន្តបិ​ទ​ស​ក​ម្មភាពអា​ជី​វ​ក​ម្ម​ ​KT​V​ ​ក្លឹ​ប​ក​ម្សា​ន្ត​ (​ខា​រ៉ា​អូខេ​ ​រ​ង្គ​សា​ល​ ​ឌី​ស្កូ​តែ​ក ​និ​ង​បៀ​រ​ហ្កា​ឌិ​ន​)​ ​និ​ង​អាជី​វ​ក​ម្ម​ក្លឹ​ប​ហាត់​ប្រា​ណ​ដើ​​​ម្បី​​សុ​​​ខ​​ភា​ព នៅ​​​ក្នុ​​ង​និង​ក្រៅ​ស​ណ្ឋាគា​រ​នៅ​ទូ​ទាំ​ងប្រ​ទេ​ស​ ​ដែ​លស្ថិ​ត​ក្រោ​ម​កា​រ​គ្រប់​គ្រ​ង​រប​ស់​ក្រ​សួ​ង​ទេ​ស​ច​រណ៍​ ​ដើ​ម្បី​ចូ​ល​រួ​ម​អនុ​វ​ត្ត​យុ​ទ្ធ​នា​កា​រ​ពង្រឹ​ង​វិ​ធា​ន​កា​រ​ប្រយុ​ទ្ធ​ ​និ​ង​ទ​ប់​ស្កា​ត់​កា​រឆ្ល​ង​រា​ល​ដា​ល​នៃ​ជំ​ងឺ​កូវី​ដ​-​១​៩ ។​​

ជាក់ស្ដែង​នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់​លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានបញ្ជាក់ថា​ ដោយអនុវត្តតាមសារាចរលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាកំហិត។

ជាមួយគ្នានេះ​ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានការបើកអាជីវកម្មខាងលើជាដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *