ព័ត៌មានជាតិ

នយោបាយ​ឈ្នះ​ឈ្នះ គឺជា​រូបមន្ត​បញ្ចប់សង្គ្រាម​ដ៏​ល្អ​ឯក​របស់​កម្ពុជា ដែល​ពិភពលោក​គួរ​រៀនសូត្រ​

រាជធានីភ្នំពេញ ៖ ​សម្តេ​ច​​​ម​ហា​​​ប​វ​រ​​​ធិ​ប​តី​​ ​ហ៊ុន​​ ម៉ា​​​​ណែ​​ត​ ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​​​នៃ​​​​ព្រះ​រា​ជា​ណា​ច​ក្រ​​​ក​ម្ពុ​ជា​ ​ទើប​តែ​​​បា​​នចេ​​ញ​​សេ​ច​​ក្តី​ស​ម្រេច​​​មួ​យ​​​កា​ល​ពី​​​ថ្ងៃ​ទី​​​២​៦​ ​ខែ​តុ​លា​ ​ឆ្នាំ​​​២​០​២​៣​ ​ស្តី​​ពី​​​កា​រ​ប​ង្កើ​ត​​​គ​ណៈ​ក​ម្ម​កា​រ​​​អ​ន្ត​រ​ក្រ​សួ​ង​​​មួ​យ​​​​ដើ​ម្បី​​​ប្រា​រ​ព្ធ​​​ខួ​ប​​​លើ​ក​​​ទី​ ​២​៥​​​ឆ្នាំ​ ​នៃ​​​កា​រ​ប​ញ្ច​ប់​​​ស​ង្គ្រា​ម​ស៊ី​វិ​ល​​​​នៅ​​​ក​ម្ពុ​ជា​ ​និ​ង​​​កា​រ​អ​នុ​វ​ត្ត​​​ដោ​យ​​​ជោ​គ​​ជ័យ​​​​នៃ​​​ន​យោ​បា​យ​​​ឈ្នះ​​​ឈ្នះ​ ​និ​ង​​​​ខួ​ប​​​៥​​​ឆ្នាំ​​​នៃ​​​កា​រ​ក​សា​ង​​​វិ​មា​ន​​​ឈ្នះ​​​ឈ្នះ​​​។​

​​សេចក្តីសម្រេច​នេះ​គឺជា​ភស្តុតាង​បញ្ជាក់ថា រាជរដ្ឋាភិបាល​បន្តវេន​អណ​ត្តិ​ទី​៧​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការរក្សា​សន្តិភាព និង​ផ្តល់​តម្លៃ​យ៉ាងខ្ពស់​បំផុត​ដល់​នយោបាយ​ឈ្នះ​ឈ្នះ​។

​និយាយ​ពី​នយោបាយ​ឈ្នះ​ឈ្នះ យើង​ប្រាកដជា​នឹកឃើញ​ភ្លាម​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​បិតា​ស្ថាបនិក និង​ប្រតិបត្តិ​ករ​ផ្ទាល់​ក្នុង​បេសកកម្ម​ស្វែងរក​សន្តិភាព​និង​ការផ្សះផ្សា​ជាតិ​ជូន​មាតុភូមិ​កម្ពុជា​។ នយោបាយ​ឈ្នះ​ឈ្នះ ដែលជា​រូបមន្ត​ដ៏​ស័ក្តិសិទ្ធិ​និង​ជា​ស្នាដៃឯក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ដែល​បានអូសបន្លាយ​ជិត​៣​ទសវត្សរ៍​និង​ដែល​បាន​រុញច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ចូលក្នុង​របប​វាលពិឃាដ​ដ៏​មហា​ប្រល័យ​។

​ទីបំផុត សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ដោយ​ស្នាដៃ​«​រដ្ឋបុរស​»​ខ្មែរ​ឈ្មោះ​តេ​ជោ​សែន ដោយ​ប្រើ​រូបមន្ត​ពិសេស​គ្មាន​ពីរ​ឈ្មោះថា​«​នយោបាយ​ឈ្នះ​ឈ្នះ​»​ដើម្បី​ប្រែក្លាយ​សង្គ្រាម​ឱ្យទៅជា​សន្តិភាព​ដែល​សូម្បីតែ​អង្គការសហប្រជាជាតិ​បាន​ចំណាយ​ថវិកា ២ ០០០ លាន​ដុល្លារ​ក៏​មិនទាន់​អា​ចរក​សន្តិភាព​ពេញលេញ​ជូន​កម្ពុជា​បាន​នៅឡើយ​។

​ដែល​ហៅថា នយោបាយ​ឈ្នះ​ឈ្នះ​គឺជា​ការបញ្ចប់​សង្គ្រាម​ដោយ​គ្មាន​ការបង្ហូរ​ឈាម​និង​គ្មាន​អ្នករងគ្រោះ ពោលគឺ​ខ្មែរ​ឈ្នះ​ទាំងអស់គ្នា​។​អាថ៌កំបាំង​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​ត្រូវបាន​សម្តេច​តេ​ជោ​បង្ហាញ​ជា​សាធារណៈ​រួចហើយ​ដោយ​វា​មាន​ធាតុ​ផ្សំ​សំខាន់​៣​គឺ​៖ ទី​១៖ ធានា​អាយុជីវិត ទី​២៖ ធានា​អាជីព​និង​មុខរបរ និង​ទី​៣៖ ធានា​កម្មសិទ្ធិឯកជន ជូន​ដល់​គូ​ជម្លោះ​។ ដោយសារ​សន្តិភាព​ទើប​កម្ពុ​ជាមាន​អ្វីៗ​ដូច​សព្វថ្ងៃ​។​ការបញ្ចប់​សង្គ្រាម​តាម​រូបមន្ត​ពិសេស​បែបនេះ​កម្រ​កើតមាន​ខ្លាំងណាស់​នៅក្នុង​ពិភពលោក​ដែល​ភ្លើងសង្គ្រាម​កំពុង​បន្ត​ឆាបឆេះ​នៅ​ច្រើន​កន្លែង​។

​ជាក់ស្តែង ខណៈដែល​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជាច្រើន​កំពុង​រង​ទុក្ខ​ដោយសារ​សង្គ្រាម​និង​កំពុង​ស្រែក​ដង្ហោយ​រកស​ន្តិ​ភាព ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ​សន្តិភាព​។ ខណៈដែល​ប្រជាជន​រាប់រយ​លាន​នាក់​លើ​ភពផែនដី​កំពុង​បួងសួង​សុំ​សន្តិភាព ប្រជាពលរដ្ឋ​ខ្មែរ​កំពុងនិយាយ​ដោយ​អំណរ​ថា​«​អរគុណ​សន្តិភាព​»​។ ដូច្នេះ ពិភពលោក​ដែល​កំពុង​ព្យាយាម​ដោយ​លំបាកលំបិន​បំផុត​ក្នុងការ​ពន្លត់ភ្លើង​សង្គ្រាម​ជាពិសេស​ប្រទេស​ដែល​កំពុងមាន​សង្គ្រាម​ដោយផ្ទាល់​គួរតែ​មក​សិក្សា​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​កម្ពុជា​ដែលជា​រូបមន្ត​ដ៏​ស័ក្តិសិទ្ធិ​និង​ល្អ​ឯក​ក្នុងការ​បញ្ចប់សង្គ្រាម​ដោយ​គ្មាន​អ្នកចាញ់​។​

​ថ្នាក់ដឹកនាំ​កម្ពុជា​ដែលមាន​បេះដូង​ធំ​ទូលាយ​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចែករម្លែក​នូវ​រូបមន្ត​ដ៏​ល្អ​កម្រ​រកបាន​នេះ​ដល់​គ្រប់​បណ្តា​ប្រជាជាតិ​ទាំងឡាយណា​ដែល​ប្រាថ្នា​ចង់បាន​សន្តិភាព​។​សន្តិភាព​គឺជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​មនុស្សជាតិ​លើ​ភពផែនដី​។ សន្តិភាព​ងាយ​នឹង​បាត់បង់​ណាស់ ងាយ​នឹង​ធ្វើឱ្យ​មនុស្ស​ស្កប់ស្កល់​នឹង​វា​និង​ងាយ​បំភ្លេច​វា​ចោល​ណាស់ ប៉ុន្តែ សន្តិ​ភាពជា​របស់​ដែល​ពិបាក​រក​បំផុត​ប្រសិនបើ​វារ​បូត​ចេញពី​ដៃ​ទៅ​ពោលគឺ​មិន​ខុស​អ្វី​ពី​ការ​មុជទឹក​រាវរក​ម្ជុល​ក្នុង​បាត​មហាសាគរ​នោះឡើយ​៕

(​ដោយ ឯកឧត្តម ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​)

Leave a Reply

Your email address will not be published. Required fields are marked *