ព័ត៌មានជាតិ

រៀបចំក​ម្ម​វិ​​​ធី​ ​​​កា​​​ត់​​​ពិ​​ន្ទុ​​​លើ​​​ប​​​ណ្ណ​​​បើ​​​ក​​​ប​រ ​​​រ​​ប​​​ស់​​​អ្ន​​​ក​​ល្មើ​ស​​ច្បា​​ប់​​ច​​​រា​​​​​ច​រ​​​​ណ៍​ ​​​​​តា​ម​​​​​រ​​យៈ​​​​​​​​ក​​​ម្ម​​​វិ​​ធី​​​លើ​​​ ទូ​​​រ​​​ស​​​ព្ទ​​(​​​​​​​A​​​p​​​p​​​)​

កម្មវិ​ធី​កា​ត់​ពិ​ន្ទុ​លើ​ប​ណ្ណ​បើ​ក​បរ​រ​ប​ស់​អ្ន​ក​ល្មើស​ច្បា​ប់​ច​រា​​ចរ​​ណ៍ ​​តាម​​រយៈ​​​​ក​ម្ម​វិ​ធី​លើ​ទូ​រ​ស​ព្ទ​(​​​A​p​p​)​ ​នឹ​ង​ចា​ប់​ផ្តើ​ម​អ​នុ​វ​ត្ត​ចា​ប់ពី​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​​០​២​២ខា​ង​មុ​ខ​។​​ ​នេះ​បើតា​​មកា​​រប​​ញ្ជា​ក់​ពី​លោ​ក​ជំ​ទាវ​ ​កុ​យ​ ​សុ​ដា​នី​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​សា​ធា​រ​ណ​ការ​​ និ​ង​ដឹ​ក​​ជ​ញ្ជូ​ន ​​។
​​
លោ​​កជំ​ទា​វ​ ​កុ​យ​ ​សុ​ដា​នី​ ​បា​ន​ថ្លែ​ង​ថា​ ​​​«​ក្រ​​សួង​សា​ធា​រ​ណ​កា​រ​ ​និ​ង​ដឹ​ក​​ជញ្ជូ​ន​ ​​ស​ហ​កា​រ​ជា​មួ​យ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​បា​ន​រៀ​ប​ចំ​ឱ្យ​មា​​ន​ក​ម្ម​វិ​ធី​ដ​ក​ពិ​ន្ទុ​នេះ​ ​សំ​ដៅ​លើ​កា​រ​ ​ដ​ក​ពិ​ន្ទុ​លើ​ប​ណ្ណ​បើ​ក​ប​រ​យា​ន​យ​ន្ត​ ​ដែ​ល​យើ​ង​បា​ន​កំ​ណ​ត់​ ​រ​ហូ​តដ​ល់​១​២​ពិន្ទុ​ ​ដែ​ល​នឹ​ង​​មា​ន​កា​រ​ចា​ប់​ផ្តើ​មអ​​នុ​វ​ត្ត​ន៍​ចា​ប់​ពី​ខែ​ក​ញ្ញា​តែម្ដ​ង​។​ ​អ៊ី​ចឹ​ង​ទេ…​ត​​ម្រូ​វ​ឱ្យ​អ្ន​ក​បើ​ក​ប​រ​​ត្រូ​វ​ ​តែ​យ​ក​ម​ក​ភ្ជា​ប់​ជា​មួ​យ​នៅ​តា​ម​ដ​ង​ផ្លូ​វ​ ​គឺ​ប​ណ្ណ​បើ​ក​ប​រ​នឹ​ង​តែ​​ម្ដ​ង​»​។​

លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ថា ម្ចាស់យានយន្តទាំងអស់ គឺត្រូវភ្ជាប់ និងរក្សាទុកនូវ​ឯកសារដើមសំខាន់ចំនួន៣ដាក់ជាប់រថយន្ត ក្នុងនោះមាន បណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសយានជំនិះ ឬហៅថាឆៀក។ បើតាមលោកជំទាវ ឯកសារទាំង៣នេះ អាចបញ្ជាក់ថា​ ម្ចាស់យានជំនិះអាចបើកបរដោយត្រឹមត្រូវទៅតាមច្បាប់​។​ ម្ចាស់យានយន្តទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់ឯកសារ និងច្បាប់ចម្លងនោះទេ ពោលត្រូវប្រើប្រាស់ច្បាប់ដើមជាដាច់ខាត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បញ្ជាក់ថា គ្រប់បណ្ណបើកបរទាំងអស់ត្រូវមានពិន្ទុសរុប១២ពិន្ទុ។ ក្នុងករណីម្ចាស់បណ្ណបើកបរណា បានប្រព្រឹត្តបទល្មើសចរាចរណ៍ នឹងត្រូវកាត់១ពិន្ធុ ដល់៦ពិន្ទុ ទៅតាមបទល្មើសចរាចរណ៍ដែលបានប្រព្រឹត្ត​។ ប្រសិនម្ចាស់បណ្ណបើកបរ ត្រូវបានកាត់អស់ពិន្ទុ បណ្ណបើកបររបស់ពួកគេនឹងអស់សុពលភាព។ ប៉ុន្តែករណីដែលពួកគេចង់បានបណ្ណបើកបរថ្មី គឺពួកគេត្រូវតែរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញត្រឹមរយៈពេលយ៉ាងតិច៦ខែ ចាប់ពីថ្ងៃដែលបណ្ណបើកប​រត្រូវទុកជាមោឃៈ។ ​

ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំ​ បន្ទាប់ពីកាត់ពិន្ទុចុងក្រោយ​ អ្នកបើកបរមិនបានធ្វើឱ្យមានកំហុសអ្វីមួយថែមទៀត ដើម្បីឱ្យកាត់បន្ថយពិន្ទុនោះ អ្នកបើកបរត្រូវមកទទួលបណ្ណបើកបរថ្មីដែលមាន១២ពិន្ទុដោយស្វ័យប្រវត្តិ។ ក្នុងករណីដែលពិន្ទុ​ត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែអ្នកបើកបរចង់បង្កើនពិន្ទុវិញ ត្រូវមករៀនបំប៉នរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងការរៀន ពិន្ទុអាចកើនឡើងចំនួន៤ពិន្ទុ៕​

Leave a Reply

Your email address will not be published. Required fields are marked *