ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋច្រើនណាស់ ដោយសារសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជីវិតប្រជាពលរដ្ឋកម្ពុជា ជាធំ

ខេត្ត​កំ​ពង់​ធំ ៖ ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​​នា​យ​ក​រ​​ដ្ឋ​ម​ន្រ្តី​នៃ​ក​ម្ពុ​ជា​ ​​បា​ន​ថ្លែ​ង​ថា​ ​គ​​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​​ ​បា​ន​ជួ​យ​ស​ង្គ្រោះ​ជី​​វិ​ត​ប្រ​ជា​ព​ល​រ​ដ្ឋ​ច្រើ​ន​ណា​ស់​​ ​ដោ​យ​សា​រ​តែ​​ស​ម្រេ​ច​ចិ​ត្ត​រ​ប​ស់​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ដែ​ល​ចា​ត់​ទុ​​ក​ជី​វិតប្រ​ជា​ព​ល​រ​ដ្ឋ​ក​​ម្ពុជាជា​ធំ​ ​​និ​ង​សំ​ខា​ន់​។​​ ​ស​ម្តេ​ច​ប​វ​​រ​ធិ​ប​តី​ ​ហ៊ុ​ន​​ ​ម៉ា​ណែ​ត​ ​​ថ្លែ​ង​បែ​ប​នេះ​​ ​ក្នុ​ង​ឱ​កា​ស​អ​​ញ្ជើ​ញ​បើ​ក​កា​​រ​ដ្ឋា​ន​សា​ង​ស​ង់​​អ​គា​រ​ទី​ស្នា​ក់​​កា​រ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​​ម្ពុ​ជា​ខេ​ត្ត​កំ​ព​ង់​​​ធំ​ ​ស្ថិ​ត​នៅ​ភូ​មិ​​អា​ចា​រ្យ​លា​ក់​ ​ស​ង្កា​ត់​អា​ចា​​រ្យ​លា​ក់​ក្រុ​ង​ស្ទឹ​ង​សែ​ន​ ​ខេ​ត្ត​​កំ​ព​ង់​ធំ​ ​នា​ព្រឹ​ក​​ថ្ងៃ​ទី​០​៣​ ​ខែ​ក​ក្ក​ដា​​ ​ឆ្នាំ​២​០​២​៥​។​

សម្តេចធិបតី បានកត់សម្គាល់ថា គណបក្សប្រជាជនបានជួយជីវិតប្រជាជនច្រើនណាស់ ក្នុងនោះមានបីដំណាក់កាស គឺទី១. ជួយសង្រ្គោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ដែលបើគ្មានចលនាផ្តួលរលំខ្មែរក្រហម ដឹកនាំដោយសម្តេចតេជោនាពេលនោះទេ អាចខ្មែរក្រហមនៅបន្តដឹកនាំ នឹងមានការកាប់សម្លាប់ប្រជាជនបន្ថែមទៀត។ ទី២. ជួយរំដោះប្រជាជន មិនឱ្យស្លាប់តទៀត តាមរយៈនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុង បានជួយជីវិតប្រជាពលរដ្ឋ និងកងទ័ព ឱ្យរស់នៅក្នុងសន្តិភាពមិនសម្លាប់គ្នាតទៅទៀត។និងទី៣ គឺជួយសង្រ្គោះជីវិតប្រជាពលរដ្ឋជាច្រើននាក់មិនឱ្យស្លាប់អំឡុងពេលរីករាលដាលនៃជំងឺកូវីតកូវីដ១៩។

សម្តេចបានថ្លែងបន្តថា «ក្នុងនាមជាមេដឹកនាំម្នាក់ សម្តេចតេជោត្រូវអារកាត់ធំណាស់ រវាងថ្នាំដែលអាចជួយជីវិតប្រជាពលរដ្ឋយើង តែមិនទាន់WHO ប្រកាសទទួលស្គាល់ ហើយថ្នាំនេះ ប្រើប្រាស់នៅចិន នៅឥណ្ឌូនេស៊ី នៅអារ៉ាប់អី រាប់សិបលាននាក់គេអត់អីហើយ ឬមួយក៏រងចាំថ្នាំដែលកំពុងតែមាននៅលោកខាងលិចដែលមិនអាចដណ្តើមឈ្នះគេឬអត់ទេ មិនដឹងពេលណាមក។ សម្តេចតេជោ យកថ្នាំដែលមាននៅក្នុងដៃដើម្បីជួយជីវិតប្រជាពលរដ្ឋបើទោះបីជាមានការវាយប្រហារសម្តេចនៅពេលនោះ ពីអ្នកនយោបាយមួយចំនួននៅក្រៅប្រទេស ថាសម្តេចយកជីវិត ប្រជាជនខ្មែរធ្វើជាពិសោធន៍ ប៉ុន្តែអត់ទេ ការសម្រេចមួយនេះ បានជួយជីវិតប្រជាជនធំណាស់»។

សម្តេចមានប្រសាន៍ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបិទខ្ទប់នៅភ្នំពេញ ការបិទមិនឱ្យធ្វើពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំ ការបិទសាលារៀន ជាការសម្រេចចិត្តធំណាស់ តែការសម្រេចចិត្តទាំងនោះជាការសម្រេចចិត្តត្រឹមត្រូវ ព្រោះសម្តេចតេជោ បានដាក់ជីវិតប្រជាជនជាធំ។

សម្តេចបន្ថែមថា បើសិនជាពេលនោះប្រមុខដឹកនាំ ខ្លាចថាថ្នាំមានបញ្ហា មិនដឹងជាប្រជាជនស្លាប់ប៉ុន្មាននាក់នោះទេ ប៉ុន្តែតាមរយៈការសម្រេចចិត្តរបស់សម្តេចអាចទប់ការស្លាប់របស់ប្រជាពលរដ្ឋដោយសារជំងឺកូវីតបានយ៉ាងច្រើន។ ហើយការការពារបានយ៉ាងច្រើននេះ គឺដោយសារការសម្រេចចិត្តដ៏ធំ និងត្រឹមត្រូវរបស់មេបក្សប្រជាជន និងថ្នាក់ដឹកនាំផ្សេងទៀត រួមនឹងមន្រ្តីពេទ្យរបស់យើងគ្រប់ជាន់ថ្នាក់ និងថ្នាក់មូលដ្ឋានដែលបានអនុវត្តនូវគោលការណ៍ណែនាំយ៉ាងត្រឹមត្រូវ ដែលអាចជួយជីវិតប្រជាជនបាន៕

Leave a Reply

Your email address will not be published. Required fields are marked *