ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្ក្រាបបណ្តាញកម្ចីអនឡាញខុសច្បាប់ ឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរចំនួន ២៤ នាក់

ខេត្តកំ​ព​​ង់​ឆ្នាំ​ង ៖​ ​​ក​ម្លាំ​ង​ស​ម​ត្ថ​កិ​ច្ច​ច​ម្រុះ​ខេ​ត្ត​​កំ​ព​ង់​ឆ្នាំ​ង​ ​បា​ន​ចុះ​ប​ង្ក្រា​ប​ទី​តាំ​ង​មួ​យ​ ​ដែ​ល​លួ​ច​បើ​ក​អា​​ជី​វ​ក​ម្ម​ក​ម្ចី​អ​ន​ឡា​ញ​ខុ​ស​​ច្បាប់​​ ​នៅ​ក្នុ​ង​ភូ​មិ​ទួ​ល​ក្រ​ឡា​ញ់​ ​ស​ង្កា​ត់​កំ​ព​ង់​ឆ្នាំ​ង​ ​ក្រុ​ង​កំ​​ព​ង់​ឆ្នាំ​ង​ ​និ​ង​បា​ន​ឃា​ត់​ខ្លួ​ន​ម​នុ​ស្ស​ស​រុ​ប​ចំ​នួ​ន​ ​២​៤​ ​នា​ក់​ ​រួ​ម​មា​ន​ជ​ន​ជា​តិ​វៀ​ត​ណា​ម​ ​២​១​ ​នា​ក់​ ​ជ​ន​ជា​តិ​ចិ​ន​ ​​២​ ​នា​ក់​ ​និ​ង​ជ​​ន​ជា​តិ​ខ្មែ​រ​ ​១​ ​នា​ក់​ ​ស​ម្រា​ប់​សា​ក​សួ​រ​ពា​ក់​ព័​ន្ធ​​នឹ​ង​ស​ក​ម្ម​ភា​ព​ខុ​ស​ច្បា​ប់​នេះ​​។
​​
​កា​រ​ចុះ​ប​ង្ក្រាបនេះកើតឡើងនៅម៉ោងប្រហែល ១២និង២៥នាទី ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នៅផ្ទះជួលមួយកន្លែង ដែលត្រូវបានគេប្រើប្រាស់ជាទីតាំងដឹកនាំសកម្មភាពកម្ចីអនឡាញ។ សមត្ថកិច្ចបានទទួលព័ត៌មានពីម្ចាស់ផ្ទះថា ភ្ញៀវជួលបានធ្វើកិច្ចសន្យាជួលក្នុងតម្លៃ ៧៥០ ដុល្លារក្នុងមួយខែ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ហើយបានឲ្យដឹងថា មករស់នៅសម្រាប់ប្រកបអាជីពស្របច្បាប់។

យ៉ាងណាមិញ ដោយសារមានសកម្មភាពចេញចូលច្រើន បិទទ្វារជាប់ និងសម្លេងអ៊ូអរ ធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យ និងរាយការណ៍ទៅកាន់សមត្ថកិច្ច។ ក្រោយការចុះពិនិត្យ សមត្ថកិច្ចបានរកឃើញថា ទីតាំងនេះត្រូវបានប្រើសម្រាប់អាជីវកម្មកម្ចីអនឡាញ ដែលទារប្រាក់ពីប្រជាជនវៀតណាមជាចម្បង ជាមួយនឹងអាជ្ញាបណ្ណដែលអស់សុពលភាព។

បច្ចុប្បន្ន សមត្ថកិច្ចបានផ្អាកសកម្មភាពនៅទីតាំងនោះជាបណ្តោះអាសន្ន និងដកហូតវត្ថុតាងផ្សេងៗ រួមមានទូរស័ព្ទច្រើនគ្រឿង និងកុំព្យូទ័រ ៣ គ្រឿង សម្រាប់បន្តនិតិវិធីតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *