ព័ត៌មានជាតិ

ប្រកាស​ចូ​លកា​ន់ ​​មុ​ខ​​​តំ​ណែ​ង​ អ​ភិ​បា​ល​រ​ង​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​និ​ង​ផ្ទេ​រ​ភា​រកិ​ច្ច នា​​យ​ក​រ​ដ្ឋបា​ល សា​លា​ខេ​ត្ត​បា​ត់​​ដំ​ប​ង ​

ខេត្ត​បា​ត់​ដំ​ប​ង ​៖​ ​​ ​ឯ​ក​ឧ​ត្ត​ម​ ​ប៉ា​វ​ ​ហ​ម​​ផា​ន​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​​សួ​ង​ម​ហា​ផ្ទៃ​ ​​តំ​ណា​ង​ដ៏​ខ្ព​ង់​ខ្ព​ស់​ស​ម្តេ​ច​​ក្រ​ឡា​ហោ​ម​ ​ស​ ​ខេ​ង​ ​ឧ​ប​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ម​​ហា​ផ្ទៃ​ ​បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ដ៏​​ខ្ព​ង​ខ្ព​ស់​ក្នុ​ង​ពិ​ធី​ប្រ​កា​ស​ចូ​ល​​កា​ន់​មុ​ខ​តំ​ណែ​ង​អ​ភិ​បា​ល​ង​ ​នៃ​​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​ ​នៅ​សា​​ល​ប្រ​ជុំ​សា​លា​ខេ​ត្ត​បា​ត់​ដំ​ប​ង នា​រ​សៀ​ល ថ្ងៃសុ​ក្រ​ ​៧​កើ​ត​ ​ខែ​ភ​ទ្រ​ប​ទ​ ​ឆ្នាំ​ខា​ល​ ​ច​ត្វា​ស័​ក​​ ​ព​.​ស​ ​២​៥​៦​៦​ ​ត្រូ​វ​នឹងថ្ងៃ​ទី​២​ ​ខែ​ក​ញ្ញា​​ ​ឆ្នាំ​២​០​២​២​ ​ ​។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ចើញចូលរួម ពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម អគ្គនាយករង ឯកឧត្តម ប្រតិភូអមដំណើរគណៈអធិបតី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការបានអញ្ជើញចូលរួមផងដែរ ។

មន្ត្រីដែលត្រូវបានប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងចំនួន ៤រូបបន្ថែម និងប្រកាសផ្ទេរភារកិច្ច នាយករដ្ឋបាលសាលាខេត្តបាត់ដំបង មានដូចខាងក្រោម ៖
១-លោក អ៊ូ ដារី ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ២-លោក មូល ធន ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៣-លោក យឹម សៀប ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៤-លោក ទីន សារ៉ាវុធ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៥-លោក យ៉ូវ សេងគុណ ជានាយករដ្ឋបាល សាលាខេត្តបាត់ដំបង ។

Leave a Reply

Your email address will not be published. Required fields are marked *