ព័ត៌មានសិល្បះនិងកីឡា

កម្ពុជា​ ​ឡើ​ង​​​វ​គ្គ​​​ជ​ម្រុះ​​ ​ជុំ​​ទី​​៣ ​​​នៃ​​​ពា​ន​ ​A​F​C​ ​A​s​i​a​n​ ​C​u​p​ ​20​​23​ ​ហើ​យ​​​ ​ក្រោ​​​យ​​​​​​ប​​​ន្ដ​​​​​​យ​​ក​​​ឈ្នះ ​​​​​​ក្រុ​ម​​​​​​​កោះ​​​​​ហ្គាំ​ ​​​​​​រ​​ប​​​​ស់​​​​​​ស​​​ហ​​​រ​​​ដ្ឋ​​​អា​​មេ​​​រិ​​ក សូម​អ​ប​អ​រ​សាទ​រ​​​

កីឡា​ ​៖​ ​ក្រុ​ម​បា​ល់​ទា​ត់​​​ជ​ម្រើ​ស​ជា​តិ​​ក​ម្ពុ​ជា​ ​បា​ន​​​ឡើង​​វ​គ្គ​ចែ​ក​​​ពូ​​​ល​​​ជុំ​​ទី​​​៣​ ​នៃ​​​ពា​ន​រ​ង្វា​ន់​​​បា​ល់ទា​ត់​​​ជើ​ង​ឯ​ក​​ទ្វី​ប​អា​ស៊ី​ ​A​F​C ​A​s​i​a​n​ C​u​p​ ​C​h​i​n​a ​2​0​2​3​ ​ជា​​ផ្លូវ​កា​រ​ ​ក្រោយ​​​ប​ន្ដ​​យ​ក​ឈ្នះ​​​ក្រុម​​​កោះ​​​ហ្គាំ​​​រ​ប​ស់​​​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក ​ដោ​យ​​​ល​ទ្ធ​ផ​ល ​២​-​១​ ​ក្នុ​ងជំ​នួ​ប​​​ជើ​ង​​​ទី​​​២​ ​នៃ​​​វ​គ្គ​​​ជ​ម្រុះ​ ​P​l​a​y​-​Of​f​ ​នៅ​​​កី​ឡ​ដ្ឋាន​ ​K​h​a​lif​a​ ​S​p​o​r​t​ C​i​t​y​ ​ប្រ​ទេ​ស​​​បា​​​រ៉ែ​​​ន ​​។​​

​សរុប​លទ្ធផល​ទាំង ២​ជើង កម្ពុជា បាន​យកឈ្នះ​កោះ​ហ្គាំ ៣-១ ដើម្បី​ឡើងទៅ​បង្គ្រប់​កៅអី ២៤​ក្រុម នៅ​ជុំ​ទី​៣ នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​នេះ ជាមួយ​ឥណ្ឌូនេស៊ី ដែល​បាន​ឆ្លង​ផុត​វគ្គ Play-Off ដូចគ្នា ។​

​គោព្រៃ​កម្ពុជា នឹង​ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​ទម្លាក់ កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក និង​ឡើងទៅ​វគ្គ​បន្ដ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី ៤​ឆ្នាំ​ម្ដងនេះ ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បានប្រកាស​ឧបត្ថម្ភ តាំងពី​អំឡុង​ការប្រកួត​ជើង​ទី​១ ដែល​កម្ពុជា យកឈ្នះ​កោះ​ហ្គាំ ១-០ មកម្ល៉េះ ។ នេះ​បើ​យោងតាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។​

​បន្ថែម​លើ​នេះ សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងមូល ក៏​នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទីកោះ​ហ្គាំ​ចំនួន ៣​គ្រាប់ សរុប​ថវិកា​ចំនួន ១៥,០០០​ដុល្លារ​ពី​លោកនាយក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បាន​សន្យា​ឧបត្ថម្ភ​ចំនួន ៥,០០០​ដុល្លារ រាល់​ការ​ទាត់​បញ្ចូល​ទី ១​គ្រាប់ ក្នុង​វគ្គ​ជម្រុះ Play-Off ជាមួយ​កោះ​ហ្គាំ​នេះ​ផងដែរ​។​

​សូមជម្រាបថា វគ្គ​ជម្រុះ​ជុំ​ទី​៣ នឹងត្រូវ​ចាប់ឆ្នោត​បែងចែក​ជា ៦​ពូ​ល ដោយ​ពូ​ល​នីមួយៗ​មាន ៤​ក្រុម ខណៈ​ការប្រកួត នឹង​ចាប់ផ្ដើម​ពី​ដើមខែ​កុម្ភៈ ដល់​ចុងខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ចម្រាញ់​ក្រុម​ខ្លាំង​ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ចិន នា​ឆ្នាំ​២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *