ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុន ធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2018បានផ្ដល់ព័ត៌មានឲ្យក្រុមអ្នកកាសែត នៅក្នុងខេត្តកំពង់ឆ្នាំងដឹងថា ករណីពុលស្រានៅថ្ងទី 28 វិច្ឆិកាឆ្នាំ 2020 ស្រុកទឹកផុសបានបង្កឲ្យមនុស្សស្លាប់ចំនួន 8នាក់ ។ ក្នុងករណីនេះ ចាប់ពីថ្ងៃទី 28 ខែវិច្ឆិកា ដល់ថ្ងៃទី 12 ខែធ្នូនេះ សមត្ថកិច្ចបាន ចុះបិទទីតាំងផលិតស្រាសរុបចំនួន 517កន្លែង និងបិទកន្លែងលក់ស្រាចំនួន 1115 កន្លែង។ ក្នុងនោះដែរបានឃាត់ខ្លួនអ្នកបិតស្រានិងលក់ស្រាចំនួនជាង 10 នាក់ ក្នុងនោះមនុស្សចំនួន 6នាក់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។ ដោយឡែកសមត្ថកិច្ចបានដកហូតស្រាចំនួន 3895 លីត្រ និង 532 កានកន្លះ មេស្រាស 75 លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់ កន្លះលីត្រ ។ក្នុងនោះដែរសមត្ថកិច្ចក៏បានកម្ទេចចោលអង្ករ កាវសំរាប់បិតស្រា ចំនួន 21 ខាប់ […]
ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ច ខេត្តកំពង់ធំ បង្រ្កាបបាន រថយន្តដឹកមាន់ និងជ្រូកចេញពី ប្រទេសថៃ អត់ច្បាប់ពីរគ្រឿង
ខេត្តកំពង់ធំ ៖ ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ រួមជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការ ជាមួយស្នងការដ្ឋានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បង្រ្កាបបានរថយន្តដឹកជ្រូក និងមាន់គ្មានច្បាប់២គ្រឿង។ ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាប្រតិបត្តិការនេះបង្ក្រាបបានរថយន្ត២គ្រឿង ស្របពេលតែមួយ នៅថ្ងៃទី១២ ខែធ្នូ ធ្នាំ២០២០ ក្នុងគោលដៅភូមិសាស្ត្រផ្សេងគ្នា។ ក្នុងនោះបង្ក្រាបបានរថយន្តដឹកជ្រូក១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ 2AA 1130 នៅផ្លូវជាតិលេខ៦A ស្ថិតក្នុង ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជ្រូកចំនួន២៣ក្បាល ដែលមាន ម្ចាស់ឈ្មោះ សឹម ភាព ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិទួលចំការ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដឹកជ្រូករស់នាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត ពីក្រសួងរុក្ខាប្រមាញ់ និង នេសាទ។ ចំនែកមួយទៀតរថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2R 9834 ឃាត់បានត្រង់ចំនុច ភូមិបុស្សវែង […]
មន្ត្រីជំនាញក្រសួងបរិស្ថាន កម្លាំងអាវុធហត្ថ សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចុះបង្ក្រាប បទល្មើសធនធានធម្មជាតិ និងបទល្មើសទន្ទ្រានដីរដ្ឋ ដោយខុសច្បាប់
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថស្នាក់ការល្បាតរវៀង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) កម្លាំងអនុគណកម្មការថ្នាក់ខេត្តពោធិ៍សាត់ និងកម្លាំងមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានចុះល្បាត បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅចំណុចតំបន់ភ្នំប្រើស (និយាមការ ០២៩៦៩៦៦-១៣៨៣០៧៦, ០២៩៦១៨២-១៣៨៥៥៩១, ០២៩៤៧២៤-១៣៨១៥៦៩) ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូតរណាយន្តចំនួន ០៩គ្រឿង ម៉ូទ័រឆក់ត្រីចំនួន ០២គ្រឿង និងកាំភ្លើងច្នៃចំនួន ០១ដើម៕
សមត្ថកិច្ច ស្រុកបាគង បង្រ្កាប ក្រុមឈ្មួញរកស៊ីឈើជើងខ្លាំង អស់ល័ក្ខ
ខេត្តសៀមរាប ៖ នៅថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020 វេលាម៉ោង05 នឹង30នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើចុះប្រតិបត្តិការបង្រ្កាបបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើនៅចំណុចលើដងផ្លូវភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នៅក្នុងការប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងឃាត់បានរថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងនិងមនុស្សពីរនាក់ រួមមានទី1ឈ្មោះកែវ ឧត្តម ហៅធារ៉ា ភេទប្រុសអាយុ30ឆ្នាំរស់នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី2មានឈ្មោះទុយ វិទ្ធី ហៅចៀនភេទប្រុសអាយុ25ឆ្នាំរស់នៅភូមិដើមផ្គៀកឃុំព្រៃស្លឹកទ្រាំងខេត្តតាកែវ។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានឡានម៉ាកREVOពណ៍ស សេរីឆ្នាំ2016ចំនួន1គ្រឿង ហើយឈើប្រភេទឈើផ្ជឹកមានចំនួន2,92ម៉ែត្រគីប វត្ថុតាងទាំងអស់នេះត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបន្តតាមនីតិវិធី។
ឈើដឹកតាមម៉ូតូ ត្រៀមឆ្លងដែនទៅ ប្រទេសវៀតណាម តាមចំណុចភូមិភិ ឃុំសេសាន ត្រូវបាន កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាប
ខេត្តរតនគិរី: សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញឈើកំពុងដឹកជញ្ជូនត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ ហេតុការបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង២.៥៩នាទី ថ្ងៃទី១០ ធ្នូ ២០២០ ម្សិលមិញនេះស្ថិតនៅចំណុចភូមិ.ភិ លើ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។ តាមសមត្ថកិច្ចនៅកន្លែងទីតាំងបង្ក្រាបបានអោយដឹងថា ប្រភពឈើដែលបង្ក្រាបខាងលើនេះ គឺគេបានដឹកជញ្ជូនចេញពីព្រៃសហគមន៍ភូមិប៉ាដល់ ខណះពេលពេលនោះក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក៏ខាងសមត្ថកិច្ចមកស្ទាក់ចាប់បាននៅចំណុចភូមិ.ភិ លើ ចំណុចខាងលើនេះតែម្តង។ សមត្ថកិច្ចបានអោយដឹងទៀតថា វត្ថុតាងដែលរឹបអូសបានឈើប្រភេទស្រឡៅចំនួន២០ កំណាត់ មុខកាត់២០,៣០ឃ្លុំ ប្រវែង២.២ម៉ែត្រ និងម៉ូតូកែឆ្នៃដឹកជញ្ជូនឈើនួន ១គ្រឿង ។ ពាក់ព័ន្ធករណីដែលកម្លាំងចុះបង្ក្រាបខាងលើនេះកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ និងមន្ត្រីបរិស្ថានបានបញ្ជាក់ថា ខណៈពេលចុះបង្ក្រាបម៉ូតូដឹកបទល្មើសព្រៃឈើខាងលើក្រុមឈ្មួញឈើទាំងនោះបានទំលាក់ឈើចេញពីម៉ូតូហើយបានរត់គេចខ្លួនបាត់អស់បន្សល់ទុកត្រឹមតែម៉ូតូចំនួន ១គ្រឿង តែប៉ុណ្ណោះ។ ជុំវិញការបង្ក្រាបឈើខុសច្បាប់ខាងលើនេះលោក សូលីត សំភូ ប្រធានក្រុមបរិស្ថានស្រុកអូរយ៉ាដាវបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ធ្នូ នេះលោកនិងទៅទទួលរបាយការណ៍ពីសមត្ថកិច្ចចម្រុះដែលធ្វើកាបង្ក្រាបឈើខាងលើនេះ លោកថាហើយលោកក៏សុំផ្ញើឈើដែលបង្ក្រាបបានទាំងនោះនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំណុចភូមិ.ភិ លើ ក្នុងឃុំសេសានខាងលើនេះ៕
តិរិច្ឆាន បុរសអាយុ៣២ឆ្នាំម្នាក់ ចាប់លោកយាយអាយុ៨១ឆ្នាំ រំលោភបានសម្រេច ត្រូវសមត្ថកិច្ច ឃាត់ខ្លួនដាក់ខ្នោះ
រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុ៣២ឆ្នាំ មានចរិកជាសត្វតិរិច្ឆាន បានទៅចាប់រំលោភលោកយាយអាយុ៨១ឆ្នាំ រហូតបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) […]
រថយន្តដឹកអេតចាយ ក្រឡាប់ចាក់ចោលអស់មួយឡានវេអង ព្រោះតែ តៃកុងងងុយដេកមួយភាំង
ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង០៤ទៀបភ្លឺឈានចូលថ្ងៃថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅផ្លូវវាងក្រុង ត្រង់កែងចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងមូលហេតុមកពីតៃកុងរថយន្តងងុយដេកពេកលក់មួយភាំងបានចាក់អេតចាយចោលអស់មួយឡានវេអង។ ប្រជាពលរដ្ឋដែលនៅក្នុងហេតុការនោះបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា រថយន្តវេអងដែលមានពណ៌សពាក់ស្លាកលេខសៀមរាប3A.26.15 បានធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុរថយន្តត្រូវរេចង្កូតធ្លាក់ពីលើថ្នល់ក្រឡាប់ចាក់អេតចាយចោលពេញមួយឡានតែម្ដង បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទ្រា បានអះអាងថា កន្លែងផ្លូវអាស៊ានវាងក្រុង នឹងកែងភូមិតាចរ កន្លងមកគឺមានករណីគ្រោះថ្នាក់ចរាចរជាច្រើនលើកច្រើនសារមកហើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាមផ្លូវជាតិលេខ 6A បើមកដល់ផ្លូវអាស៊ានវាងក្រុងនៅស្រុកស្ទោង សូមមេត្តាមានការប្រុងប្រយ័ត្នផង ព្រោះអីនៅកន្លែងកែងនោះតែងតែគ្រោះថ្នាក់ចរាចរជាច្រើនដងមកហើយ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់រស់បានយូរ បើកបរចេះគោរពច្បាប់ចរាចរទាំងអស់គ្នាទៅវិញទៅមកទើបជាការល្អ៕
រថយន្តតូច បុកបាក់ បង្គោលភ្លើងធំ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ អ្នកបើករងរបួសធ្ងន់ ក្រុមហ៊ុនទារសំណងខូចខាត
ខេត្តបន្ទាយមានជ័យ ៖ រថយន្តតូចរបស់លោកនាយសេនាធិការកងពលលេខ៥១ បុកបាក់បង្គោលភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់ បណ្តាលអោយលោករងរបួសធ្ងន់ហើយត្រូវបញ្ជូនទៅនិងបន្តសង្គ្រោះព្យាបាល។ចំណែក ក្រុមហ៊ុន(ខ្សែបញ្ជូនចរន្តតង់ស្សុងខ្ពស់១១៥គីឡូវ៉ុល )ត្រេនមីសិន ឡាញ : CPTL ) ពិនិត្យនូវការទារសំណងខូចខាត។ សួមរំលឹកថា គ្រោះថ្នាក់នោះកើតឡើងកាលពីម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ភូមិសុរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានអោយដឹងថា៖ រថយន្តឃ្លុបព៌ណត្រអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 07,2-3405 បើកបរម្នាក់ឯងដោយឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ ក្នុងល្បឿនលឿនពីទិសខាងកើតទៅលិច ។ ដល់កន្លែងកើតហេតុ លោកបានឡើងជែងរថយន្តមួយទៀតក្នុងទិសស្រប តែត្រូវជួបឧបសគ្គ ក៏ស្លន់ស្លោរ រួចក៏បានរេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងធំ( […]
នគរបាល ខេត្តកំពង់ឆ្នាំង បានសហការនិង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត នាំខ្លួនជនដៃដល់ ចំនួន៣នាក់ ទៅធ្វើត្រាប់ នៅកន្លែងកើតហេតុ ក្នុងអំពើឃាតកម្ម នៅស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2020 នេះ កម្លាំងសមកិច្ចនគរបាលខេត្តបានសហការនិងកម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង បាននាំយកជនដៃដល់ចំនួន 3 នាក់ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ក្នុងអំពើមនុស្សឃាតបណ្ដាល ឲ្យជនរងគ្រោះម្នាក់បានស្លាប់ កាលពីយប់ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2020 នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ។ លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹង ថា ក្រោយពេលកើតហេតុនៃអំពើឃាតកម្មបណ្ដាលឱ្យជនរងគ្រោះម្នាក់បានស្លាប់កាលពីយប់ថ្ងៃទី 6 ខែធ្នូ កន្លងទៅ […]
គួរឲ្យសង្វេគណាស់ មហាសោកសង្រេង មួយពព្រិចភ្នែក គ្រួសារមួយ បាត់បង់កូនជាទីស្រឡាញ់ ដល់៣នាក់ ដោយសារលង់់ទឹក
ខេត្តកំពង់ធំ ៖ ក្មេងប្រុសស្រី៣នាក់បងប្អូនបង្កើតលង់ទឹកស្រះស្លាប់យ៉ាងអាណោចអធ័ម ខណ:ម្តាយឪពុកមិននៅផ្តះ ទៅស៊ីឈ្នួលដកដំឡូងឲ្យគេ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ចំណុចស្រះទឹកខាងកើតផ្ទះឈាងខាងជើងប្រមាណ៣០០ម៉ែត្រ ស្ថិតនៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ យោងតាមរបាយការណ៍ ពីសម្ថកិច្ចជំនាញបានឲ្យដឹងថា មុនពេលកើតហេតុដោយសាតែភាពក្រីក្រឪពុកម្តាយទៅស៊ីឈ្នួលដកដំឡូងឲ្យគេនៅចំការដោយទុកកូនតូចៗនៅផ្ទះ លុះត្រឡប់មកផ្ទះវិញមិនឃើញកូននៅផ្ទះ ក៏នាំគ្នាដើរកស្រាប់តែប្រទះឃើញស្បែកជើងនិងខោអាវកូនកូនៗទាំងអស់នៅក្បែរមាត់ស្រះ ចុះរាវរកស្រាប់តែឱបគ្នារមួរម៉ែតស្លាប់បាត់បង់ជីវិតអស់ទៅហើយ ទើបស្រង់មកលើគោក យំអោបសពទាំងប្តីទាំងប្រពន្ធស្ទើរគាំងបេះដូង ។ សម្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសល្យវិច្ច័យក្មេងរងគ្រោះទាំង៣នាក់បងបង្កើតពិតជាស្លាប់ ដោយលង់ទឹកប្រាកដមែន កុមារងគ្រោះទី១ឈ្មោះ យ៉ិត សុខគីម ភេទប្រុសអាយុ៦ឆ្នាំ ទី២ឈ្មោះ យ៉ិត កញ្ញា អាយុ៦ឆ្នាំ សូមបញ្ជាក់ថា យ៉ិត សុខគីម និង យ៉ិតកញ្ញា ជាបងប្អូនភ្លោះនិងគ្នា ទី៣ឈ្មោះ យ៉ិត ហ៊ាន់ […]