ព័ត៌មានសន្តិសុខសង្គម

ជន​ស​ង្ស័យ​ជា ​​មេ​ខ្យ​ល់​​៣​​​នាក់​ ​​​នាំ​​ព​ល​ករ ​​លួ​ច​​ឆ្ល​ង​ដែ​ន​​ខុ​សច្បា​ប់ ត្រូវបាន​សម្ថ​​កិ​ច្ច​​​ឃាត់​ខ្លួ​ន​​

ខេ​ត្ត​បន្ទា​យ​មាន​ជ័យ ​​៖ ​​យ​ប់​​​ថ្ងៃទី​២​៥​ ​ឈាន​ចូ​លថ្ងៃ​ទី​​២​៦​ ខែ​ឧ​ស​ភា ​ឆ្នាំ​​​២០​២​១​ អ​នុ​វ​ត្តន៍​​​តា​ម​​ប​ទ​ប​ញ្ជា​​មេ​បញ្ជា​កា​រ​​រប​ស់គ​ណ​ប​ញ្ជាកា​រ​​​ខេត្ត​ប​ន្ទា​យមា​ន​ជ័​យ ​ដា​ក់​បទ​ប​ញ្ជា​រ​​យ៉ា​ង​​តឹ​ង​រឹ​ង ​កា​រ​ពារ​ ​នៅ​តា​ម​​ប​ន្ទា​ត់​​ព្រំ​ដែន​ ​ក្នុ​ង​ការ​​​រឹ​តប​ន្តឹ​ង​​ស​ន្តិ​សុ​ខ​​ព្រំ​ដែ​ន​​ទ​ប់​ស្កាត់​​​ពល​ក​រ​​លួ​ច​​ឆ្ល​ង​ដែ​ន ​ជា​ពិសេ​ស​​បា​ន​​ចាត់​តាំង​​ក​ម្លាំង​​​ចុះ​​ស៊ើ​ប​អង្កេ​ត​​​ស្វែ​ងរ​ក​​​មុខ​ស​ញ្ញា​​​មេខ្យ​ល់​ ​ចាប់​ខ្លួ​ន​​​បញ្ជូ​ន​​​ឲ្យ​​ស​ម​ត្ថ​កិ​ច្ច​​ជំ​នា​ញ​​ចា​ត់​កា​រ​​តា​ម​ផ្លូ​វ​​ច្បា​ប់​​​។

​​ជនសង្ស័យជា​​មេ​​ខ្យ​ល់បីនាក់​​​​​​ត្រូ​​​វ​​បា​ន​សមត្ថកិច្ច​​​​ចា​​ប់​​​ខ្លួន​​​នៅ​​ចំ​ណុ​ចភូ​មិ​​​ព្រៃ​​គ​ប់​ ស​ង្កា​ត់​​​ផ្សា​រក​ណ្ដា​ល​ ​ក្រុ​ង​​ប៉ោ​យ​ប៉ែ​ត ​ខេ​ត្ត​បន្ទា​យ​មា​នជ័​យ​ ​រួម​ជា​មួ​យ​​ព​ល​ក​រ​​ខ្មែ​រ​​​ចំនួ​ន​៤​​​នា​ក់ ​ស្រីម្នា​ក់​ ​បំ​​រ៉ុ​ង​​​លួច​​​ឆ្ល​ង​ដែ​ន​​ចូ​ល​​​ប្រទេ​ស​​​ថៃ ​។​

​លោក​វរសេនីយ៍ឯក មាស ប៊ុន​រុន មេបញ្ជាការរង នាយសេនាធិការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ដែល​សហការ​ជាមួយ កងរាជអាវុធហត្ថ​ស្រុក កម្លាំងចំរុះ​បាន​ចាប់ខ្លួន មេខ្យល់ ១.​ឈ្មោះ ជួន ចំណាប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២.​ឈ្មោះ ចាន់ ស្រី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ៣/​ឈ្មោះ វី ចិ​ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​

​សូមបញ្ជាក់ថា ចាប់តាំងពី​កងកម្លាំងចំរុះ​ខេត្ត ត្រូវបាន​បញ្ជូនទៅ​បំពេញ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំងចម្រុះ ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ បានឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់​បាន​មួយចំនួន បញ្ជូនទៅ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *