រាជធានីភ្នំពេញ ៖ នៅសាលប្រជុំសណ្ឋាគារណូវូតែល ស៊ីប៊ីស៊ី(CBC)សហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុដែលមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណ៨០នាក់មកពី៥២ស្ថាប័ននាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
តាមរយៈនៃកិច្ចពិភាក្សានោះ អ្នកសារព័ត៌មាននឹងទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីផងដែរ ។
កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិនកិត្តិយសដែលរួមមានលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ី លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ៖ «កិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុក្នុងការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ»។សូមបញ្ជាក់ថា ប្រព័ន្ធចែករំឡែកព័ត៌មាន CBC ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងទីផ្សារនីមួយៗនៅកម្ពុជា។
តាមរយៈនៃកិច្ចពិភាក្សានោះអ្នកសារព័ត៌មានទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីផងដែរ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា ខូអិលធីឌី ហៅកាត់ថា ស៊ីប៊ីស៊ី(CBC) បានបង្ហាញនូវក្តីរំពឹងថា នៅឆ្នាំ២០២៥ គុណភាពឥណទាន ទីផ្សារឥណទាន និងកំណើន អាចមានភាពប្រសើរឡើងជាងឆ្នាំ២០២៤ តែក៏អាស្រ័យលើកត្តាមួយចំនួនដែរ។ ចំណែកលោកស្រី ស្រ៊ី បុប្ផារ័ត្ន ប្រធានផ្នែកស្រាវជ្រាវនិងភាពជាដៃគូរនៃក្រុមហ៊ុនស៊ីប៊ីស៊ី(CBC) បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ជាមធ្យមអតិថិជនម្នាក់ខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៤១ លានរៀល (សមតុល្យកម្ចីលក្ខណៈបុគ្គលក្នុង១អតិថិជន)៕