ព័ត៌មានអន្តរជាតិ

នៅ​ភា​គ​ខា​ង​កើ​ត​ឥ​​ណ្ឌូ​ណេ​ស៊ី​ ​ផ្ទុះ​​ភ្នំ​ភ្លើ​ង​ម្ត​ង​​ទៀ​ត​ ​តែ​មិន​ប​ង្ក​គ្រោះ​​ថ្នា​ក់ ដ​​ល់​ម​នុស្ស​ ​​ឬ​មា​ន​ព្យុះ​ស៊ូ​​ណា​មិ​ទេ​

អន្តរ​ជាតិ​​ ​៖​ ​ ​ភ្នំ​មួ​យ​នៅ​ភា​គ​ខា​​ង​កើ​ត​នៃ​ប្រ​ទេ​ស​បា​ន​ផ្ទុះ​​ឡើ​ង​ម្ត​ង​ទៀ​ត​ ​ដោ​​យ​ប​ញ្ចេ​ញ​ផេះ​​មួ​យ​ដុំ​ដែ​ល​មា​​ន​ក​ម្ព​ស់​ជា​ង​​ ​៨​,០​​០​០ ​​ម៉ែ​ត្រ​ឡើ​ង​​លើ​អា​កា​ស​ ​នេះ​បើ​តា​​ម​ទី​ភ្នា​ក់​ងា​រ​ឃ្លាំ​​មើ​ល​​ភ្នំ​ភ្លើ​ង​រ​ប​ស់​ប្រ​​ទេ​ស​ឥ​ណ្ឌូ​នេ​ស៊ី​ ​បា​ន​ឲ្យ​ដឹ​ង​។​

មន្ត្រីក្នុងតំបន់ បាននិយាយថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសទេ ហើយក៏មិនមានហានិភ័យនៃរលកយក្សស៊ូណាមិដែរ។

មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ និយាយថា ការផ្ទុះបានកើតឡើងនៅលើភ្នំ Lewotobi Laki-laki នៅលើកោះ Flores កាលពីថ្ងៃព្រហស្បតិ៍។ ការ​ផ្ទុះ​នេះ​គឺ​ជា​ការ​ផ្ទុះ​លើក​ចុង​ក្រោយ​បង្អស់​នៅ​លើ​ភ្នំភ្លើង​នេះ​តាំង​ពី​ថ្ងៃ​អាទិត្យ​មក។

សូមជម្រាបថា យ៉ាងហោចណាស់ មនុស្សជាង 10,000 នាក់រស់នៅក្នុងតំបន់ក្បែរភ្នំដែលផ្ទុះនោះ។ ការផ្ទុះដ៏ធំមួយកាលពីថ្ងៃអាទិត្យកន្លងទៅគឺបណ្តាលឲ្យ មនុស្ស 9 នាក់បានស្លាប់ ខណមនុស្សជាង 60 នាក់ផ្សេងទៀតបានរងរបួស និងជាង 4,000 នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញ។

អាជ្ញាធរក្នុងតំបន់បានបង្កើនស្ថានភាពប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត មុនពេលការផ្ទុះកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេ​ក៏បាន​បង្កើត​តំបន់​ហានិភ័យ ដោយមិន​រាប់បញ្ចូលវិសាល​ដែល​លាតសន្ធឹង​ចម្ងាយ ៧ គីឡូម៉ែត្រ​ពី​មាត់​រណ្ដៅ​។ ភ្នំភ្លើង​នេះ​ក៏​បាន​ផ្ទុះ កាលពី​ក្នុង​ខែ​មករា​ផង​ដែរ ដោយ​ធ្វើ​ឱ្យ​អ្នក​ស្រុក​ប្រហែល​៦.៥០០​នាក់​ផ្លាស់​ទីលំនៅ៕

Leave a Reply

Your email address will not be published. Required fields are marked *