ព័ត៌មានអន្តរជាតិ

លោក H​e​​ ​L​i​f​e​n​g​ ​ដឹ​ក​​នាំ​គ​ណៈ​ប្រ​តិ​ភូ​ម​ជ្ឈិ​​ម​បក្ស​ ​អ​ញ្ជើ​ញ​ទៅ​សួ​រ​សុ​ខ​ទុក្ខ​ និ​ង​ចុះ​ត្រួ​​ត​ពិ​និ​ត្យ​កា​រ​ងារ នៅ​ក​ង​ព​ល​ធំ​លេ​​ខ៨ នៃ​អ​ង្គ​ភា​ព​ផ​លិ​ត​ក​ម្ម និ​ង​កា​រ​​ស្ថា​ប​នាភូ​​មិ​ភា​គ​ ​X​i​​nj​i​a​n​g

អន្តរជាតិ ៖ ​លោក​​ ​H​e​ ​L​i​f​e​n​g​ ​ស​មា​​ជិ​ក​កា​រិ​យា​ល័​យន​យោ​បា​​យ​នៃ​គ​ណៈ​ក​ម្មា​ធិ​​កា​រ​ម​ជ្ឈិ​ម​ប​ក្សកុ​ម្មុ​យ​នី​ស្ត​ចិន​ ​ឧ​​ប​នា​យ​ក​រ​ដ្ឋ​ម​​ន្រ្តី​ចិ​ននិ​​ង​ជា​ប្រ​ធា​ន​គ​ណៈ​ប្រ​​តិ​ភូ​ម​ជ្ឈិ​ម​ចិន​បាន​​ដឹ​ក​នាំ​គ​ណៈ​ប្រ​តិ​ភូ​ម​​ជ្ឈិ​ម​ប​ក្សអ​ញ្ជើ​​ញ​ទៅ​សួ​រ​សុ​ខ​ទុ​ក្ខ​​និ​ង​ចុះ​ត្រួ​ត​ពិ​និ​ត្យ​កា​​រ​ងា​រ​នៅ​ក​ង​ព​ល​ធំ​លេ​ខ​​៨​នៃ​អ​ង្គ​ភា​ព​ផ​លិ​ត​ក​​ម្ម​និ​ង​កា​រ​ស្ថា​ប​នា​​ភូមិ​ភា​​គ​ ​X​i​n​j​i​a​n​g​ ​(​X​P​​C​C​)​ ​នៅ​ក្រុ​ង​S​h​i​h​e​z​i​។​​

គោលដៅទីមួយរបស់គណៈប្រតិភូមជ្ឈិមចិនបានទៅដល់សារមន្ទីរយោធាធ្វើស្រែចម្ការនៃអង្គភាព XPCC ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តបដិវត្តន៍នៃការធ្វើស្រែចម្ការនិងការការពារព្រំដែនរបស់អង្គភាពXPCC និងការរួមចំណែកដ៏សំខាន់របស់អង្គភា​ព​XPCCក្នុងការជំរុញការអភិវឌ្ឍតំបន់ស៊ីនជាំង ការបង្កើនសាមគ្គីភាពជនជាតិ ការគាំពារស្ថិរភាពសង្គម និងការពង្រឹងការការពារព្រំដែនជាដើម។

បន្ទាប់មក គណៈប្រតិភូមជ្ឈិមបក្សបានអញ្ជើញសិក្សាស្វែងយល់ការងារនៅក្រុមហ៊ុនXinjiang Tianye។ លោក He Lifeng បានស្តាប់របាយការណ៍ស្តីពីការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍឧស្សាហូបនីយកម្មបែបថ្មីរបស់សហគ្រាស និងស្វែងយល់ពីស្ថានការណ៍ផលិតកម្មនិងអាជីវកម្មជាដើម។ លោក He Lifeng បានគូសបញ្ជាក់ថា អង្គភាពXCPPគួរតែប្រកាន់ខ្ជាប់នូវកម្លាំងចលករនៃការច្នៃប្រឌិតថ្មី អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមស្ថានការណ៍ជាក់ស្តែងក្នុងតំបន់ ពន្លឿនការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ វៃឆ្លាតនិងបៃតង ត្រូវផ្តោតទៅលើវិស័យដូចជាការប្រើប្រាស់ធ្យូងថ្មស្អាតប្រកបដោយប្រសិទ្ធភាពខ្ពស ការពារបរិស្ថាននិងសន្សំសំចៃថាមពលជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការពូនជ្រំកម្លាំងចលករថ្មីផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *