ព័ត៌មានជាតិ

រ​ថ​យ​​ន្ត១​គ្រឿ​​ង ​លួ​ច​ដឹ​ក​ចុ​ង​ស្លា​ប​មា​ន់​ប​ង្ក​ក ចំ​នួ​ន២​០​០​កេ​ស​ ស្មើ​​នឹ​ង២​.៤​០​០​គី​ឡូ​ក្រា​ម ត្រូ​វ​បា​ន​​ស​ម​ត្ថកិ​ច្ច​ចំរុះ​ប​ង្ក្រា​ប​

ខេត្តប​ន្ទា​​យ​មា​ន​ជ័​យ ​៖ ​នៅ​វេ​លា​ម៉ោ​ង​ ​​១ ​ថ្ងៃ​ត្រ​​ង់​ថ្ងៃ​ទី​២​៩​ ​ខែសី​ហា ​ឆ្នាំ២​​០២​​៤​ ​ស្ថិ​ត​ក្នុ​ង​ចំ​ណុ​ច​ក្នុ​ង​ភូ​មិ​ទឹ​ក​ថ្លា​ ​ស​ង្កា​ត់​ទឹ​កថ្លា ក្រុ​ង​សិ​រី​សោ​ភ័​ណ​ ខេ​ត្ត​ប​ន្ទា​​យ​មា​ន​ជ័​យ ស​ម​ត្ថ​កិ​ច្ច​ចំ​​រុះមា​​នផ​លិ​ត​ក​ម្ម​និ​​ងប​​សុ​ព្យា​បាល​ខេ​ត្ត​​បា​ន​ហ​កា​រ​ជា​មួ​យ​អ​គ្គ​នា​យក​ដ្ឋា​ន​គ​យប​ង្រ្កា​បអំ​ពើ​រ​ត់​ព​ន្ធ​តំ​ប​ន់​៥​ ​បា​ន​ចុះ​ចា​ប់​រ​ថ​យ​​ន្ត១​គ្រឿ​​ង ​លួ​ច​ដឹ​ក​ចុ​ង​ស្លា​ប​មា​ន់​ប​ង្ក​ក ចំ​នួ​ន២​០​០​កេ​ស។​ ។​

​លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ; សមត្ថកិច្ចចម្រុះដូចខាងលើបានធ្វើការត្រួតពិនិត្យនិងដកហូតនូវផលិតផលបក្សីចុងស្លាបមាន់បង្កកចំនួន២០០កេស ស្មើនឹង២.៤០០គីឡូក្រាមដូចវេលានិងទីកន្លែងខាងលើ។
ករណីនេះ ម្ចាស់ទំនិញមានឈ្មោះ ឈិន សុខាន់ បានផ្តល់ចម្លើយបំភ្លឺថា ចុង ស្លាបមាន់បង្កក២០០កេសនេះ ខ្លួនបានទទួលពីអ្នកលួចនាំចូលពីប្រទេសថៃ ទេ។.ហើយខ្លួនក៏បង្កប់ដឹកតាមរថយន្តរត់ទូរម៉ាកយាំយ៉ុង យកមកលក់ឲ្យឈ្មួញទិញដុំដើម្បីចែកចាយបន្តគឺលក់ចែកចាយរាយនៅតាមផ្សារ។

សមត្ថកិច្ចចំរុះបានធ្វើការដកហូត វត្ថុតាងមានផលិតផល
ចុងស្លាបមាន់បង្កក២០០កេះនេះ ដោយបានធ្វើកំណត់ហេតុ រកឃើញថាស្លាបមាន់បង្កកនេះគឺនាំចូលដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។
យោងការពិនិត្យបច្ចកទេសឃើញថា : ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ ក៏មិនអនុលោមតាមខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព ។ ហេតុនេះជំនាញពាក់ព័ន្ធមិនអនុញ្ញាតអោយចែកចាយ លក់ដូរនៅលើទីផ្សារបានជាដាច់ខាត។ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។

នៅរសៀលថ្ងៃដដែល សមត្ថកិច្ចចំរុះបាននាំយកវត្ថុតាងផលិតផលបក្សីដូចខាងលើយកទៅដុតកំទេចចោលនៅចំណុចដីឡូតិ៍១កន្លែងនាភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *