ព័ត៌មានអន្តរជាតិ

អ្នកគ្រ​ប់​​គ្រ​ង​ជា​ន់​ខ្ព​​ស់​នៃ ​ស​ហ​គ្រា​ស​អា​មេ​រិ​ក ​នាំ​គ្នា​ម​ក​បំ​ពេ​ញ​ទ​ស្ស​ន​​កិច្ច នៅ​​ប្រ​ទេ​ស​ចិន បា​​ន​ប​ង្ហា​ញ​ពី​ជំ​នឿ​​ចិ​ត្ត ​ចំ​ពោះ​កា​រ​ប​ន្ត​ធ្វើ​អា​ជី​វ​ក​ម្ម​ នៅ​​ប្រទេ​​ស​ចិ​ន ​នៅ​ប៉ុ​​ន្មា​ន​ថ្ងៃ​ប​ន្ទា​ប់​ពី​ប​ញ្ច​ប់ ​កិច្ច​​ប្រ​ជុំ​ពេ​ញ​អ​ង្គ​លើ​ក​ទី​៣​ ​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ម​ជ្ឈិ​ម​ប​​ក្ស​កុ​ម្មុ​យ​នី​ស្ត​ចិ​ន ​អាណ​​ត្តិ​ទី​២​០​ ​

​ប​ទ​វិ​ភា​គ ៖ គ​​ណៈ​ប្រ​តិ​ភូ​ដែ​ល​ប​ង្កើ​ត​ឡើ​​ង​ដោ​យ​អ្ន​ក​គ្រ​ប់​គ្រ​ង​​ជា​ន់​ខ្ព​ស់​នៃ​ស​ហ​គ្រា​​ស​អា​មេ​រិ​ក​ដូ​ច​ជា​ ​ក្រុ​​ម​ហ៊ុ​ន​ ​F​e​d​E​x​ ​ក្រុ​ម​​ហ៊ុ​ន​ ​G​o​l​d​m​​a​n​ ​S​a​c​h​s​ ​ក្រុ​ម​ហ៊ុ​ន​ ​A​p​p​l​e​ ​និ​ង​​ក្រុ​ម​ហ៊ុ​ន​ ​B​o​e​​i​n​g​ ​ជា​ដើ​ម​បា​ន​ម​​ក​បំ​ពេ​ញ​ទ​ស្ស​ន​​កិ​ច្ច​នៅ​ប្រ​ទេ​ស​ចិ​ន​​ ​។​

មា​ន​កា​រ​​វិភា​​គ​លើ​ក​ឡើ​ង​ថា​ ​គ​ណៈ​ប្រ​តិ​ភូ​នៃ​អ្ន​ក​​គ្រ​ប់​គ្រ​ង​ជា​ន់​ខ្ព​ស់​នៃ​​ស​ហ​គ្រា​ស​អា​មេ​រិ​​ក​ម​ក​បំពេ​ញ​ទ​ស្ស​នកិ​ច្ច​នៅ​​ប្រ​ទេ​ស​ចិ​ន​នៅ​ពេ​ល​នេះ​ ​បា​ន​ប​ង្ហា​ញ​ថា​ ​ពួ​ក​​គេ​ស​ង្ឃឹ​ម​ច​ង់​ឈ្វេ​ង​យ​ល់​​ពី​កា​រ​រៀ​ប​ចំ​ចា​ត់​​ចែ​ង​គោ​ល​ន​យោ​បា​យ​អំ​ពី​កា​រ​ធ្វើ​ឱ្យ​កំ​​ណែ​ទ​ម្រ​​ង់​ស៊ី​ជ​ម្រៅ​ដោ​យ​គ្រ​ប់​ជ្រុ​ង​ជ្រោ​យ​​ថែ​ម​មួ​យ​ក​ម្រិ​ត​ទៀ​ត​​រ​ប​ស់​ចិ​ន​ ​ហើ​យ​រំ​ពឹ​ង​ថា​​អា​ច​ក្តា​ប់​ជា​ប់​ឱ​កា​ស​ឈ្នះ​-​ឈ្នះ​បា​ន​ ​។​

បើមើ​ល​ពី​ពេ​​ល​វេ​លា​អា​ច​ឃើ​ញ​ថា​ ​កា​រ​ម​ក​បំ​ពេ​ញ​​ទ​ស្ស​ន​កិ​ច្ច​នៅ​ប្រ​ទេ​ស​ចិ​​ន​រ​ប​ស់​គ​ណៈ​ប្រ​តិ​ភូ​​អ្ន​ក​គ្រ​ប់​គ្រ​ង​ជា​ន់​ខ្ព​ស់​នៃ​ស​​ហ​គ្រា​ស​អា​មេ​រិ​ក​លើ​ក​នេះ​ពិ​ត​​ជា​ ​“​ចំ​ពេ​​ល​ល្អ​ណា​ស់​”​ ។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានគ្រោងផែនការគោលថ្មីនៃកំណែទម្រង់និងការបើកទូលាយរបស់ចិន ហើយបង្ហាញពីការប្តេជ្ញាចិត្តស្តីពីការពង្រីកការបើកទូលាយចំពោះអន្តរជាតិផងដែរ ។ ដូចពួកគេបានថ្លែងថា ស្វាគមន៍កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បញ្ចេញសញ្ញាដ៏សំខាន់ស្តីពីការធ្វើកំណែទម្រង់ឱ្យមានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត រំពឹងថា កិច្ចប្រជុំពេញអង្គនឹងជំរុញកំណែទម្រង់ខាងសេដ្ឋកិច្ចនិងការពង្រីកការបើកទូលាយជុំថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសជានិរន្តរភាពឱ្យបានច្រើន ។

តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចចិនបានបន្តនិន្នាការទៅរកភាពល្អប្រសើរឡើងវិញ ពោលគឺ ផលិតផលក្នុងស្រុកសរុបនៃប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ បានឡើងដល់៦១,៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពេលថ្មីៗចុងក្រោយនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះរបស់ចិន ដោយសម្គាល់ឃើញថា អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីនៅអាស៊ីដែលមានប្រទេសចិនជាដើមជាតំណាងនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលដដែល ។

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានគូសបញ្ជាក់ថា នឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៃសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំយ៉ាងមុតមាំមិនងាករេ គឺដោយសារមានមូលដ្ឋានបែបនេះ បានជាអ្នកទទួលខុសត្រូវនៃសហគ្រាសអាមេរិកដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនមានជំនឿចិត្តកាន់តែខ្លាំងក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ ។
សូមមើលទីផ្សារទ្រង់ទ្រាយធំសិន ។ តាមការព្យាករណ៍ រាល់ពេលអត្រាធ្វើនគរូបនីយកម្មរបស់ចិនកើនឡើង១ភាគរយ ក៏អាចជំរុញការវិនិយោគថ្មីក្នុងតម្លៃប្រហែល១សែន៤ម៉ឺនលានដុល្លារអាមេរិកនិងការប្រើប្រាស់ថ្មីក្នុងតម្លៃ២ម៉ឺន៨ពាន់លានដុល្លារអាមេរិក ។ រាល់ពេលសមាមាត្រនៃក្រុមមនុស្សចំណូលមធ្យមកើនឡើង១ភាគរយ នោះនឹងបង្កើនការចំណាយខាងការប្រើប្រាស់ជាង១សែន៥ម៉ឺនលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ។

ក្រឡេកមើលកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបញ្ចេញសញ្ញាដ៏ច្បាស់លាស់ថា ចិននឹងតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានស្តង់ដារខ្ពស់អន្តរជាតិដោយម្ចាស់ការ ដើម្បីសម្រេចបាននូវឯកភាពគ្នានិងភាពស៊ីសង្វាក់គ្នាខាងបទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារក្នុងវិស័យការពារកម្មសិទ្ធិ ស្តង់ដារបរិស្ថាន ធុរកិច្ចអេឡិចត្រូនិកនិងហិរញ្ញវត្ថុជាដើម ។ តំណាងនៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មអាមេរិកដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះបានគូសបញ្ជាក់ថា រំពឹងទុកធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍបៃតង សុខាភិបាល អប់រំនិងវប្បធម៌មនុស្សជាតិជាដើមរវាងភាគីទាំងពីរមានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ។

អ្នកផងទាំងពួងក៏បានឃើញចំណុចជាគន្លឹះពីការបំពេញទស្សនកិច្ចនៅប្រទេសចិននៃគណៈប្រតិភូអ្នកទទួលខុសត្រូវនៃសហគ្រាសអាមេរិកថា ចិនប្រឆាំងនឹងការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ជាប់រហូតមក ផ្តួចផ្តើមឱ្យទទួលការអភិវឌ្ឍជាមួយគ្នា ។ នេះគឺសម្របទៅតាមក្បួនច្បាប់សេដ្ឋកិច្ច ហើយក៏សមស្របនឹងផលប្រយោជន៍របស់សហគ្រាសអាមេរិកផងដែរ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកនាពេលថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Joe Biden រក្សាទុកវិធានការបន្ថែមពន្ធគយក្នុងសម័យកាលរដ្ឋាភិបាលលោកត្រាំ ជនជាតិអាមេរិកនៅតែបង់ថ្លៃខ្ពស់ចំពោះទំនិញប្រភេទស្បែកជើង កាបូបវ៉ាលីសនិងមួកដដែល ។ នេះបានបញ្ជាក់ម្តងទៀតថា “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់”នឹងមិនអាចនាំមកនូវផលប្រយោជន៍អ្វីឡើយ ។

ទីផ្សា​រ​​ធំរ​​បស់​​ចិ​ន​គឺជា​​កាលា​នុ​​វ​ត្ត​ភា​ព​នៃ​ពិ​ភ​​ព​លោ​ក​ ​។​ ​នៅ​ពេ​ល​អ​នា​គ​ត​ ​ទ​ន្ទឹ​ម​នឹ​ង​កា​រ​​អ​នុ​វ​ត្ត​ជា​ក់​ស្តែ​ង​​ជា​ប​ន្ត​ប​ន្ទា​ប់​នូ​វ​វិ​​ធា​ន​កា​រ​កំ​ណែ​ទ​ម្រ​ង់​ដ៏​សំ​​ខា​ន់​ជា​ង​៣​០​០​ផ្នែ​ក​ដែ​ល​បា​ន​លើ​ក​ឡើ​ង​ក្នុ​​ង​ឯ​ក​សា​រ​នៃ​កិ​ច្ច​ប្រ​ជុំ​ពេ​ញ​អ​ង្គ​ ​ក​​ម្លាំ​ង​រ​ស់​រ​វើ​ក​នៃ​ទី​ផ្សា​រ​រ​ប​ស់​ចិ​ន​នឹ​ង​ត្រូ​វ​បំ​ផុ​ស​ជា​​ប​ន្ត​ប​ន្ទា​ប់​ ​ដែ​ល​នឹ​ង​បំ​ពេ​ញ​ប​ន្ថែ​ម​​ក​ម្លាំ​ង​ច​ល​ក​រ​ដ​ល់​កា​រ​ធ្វើ​ទំ​នើ​ប​ក​​ម្ម​តា​ម​បែ​ប​ផែ​ន​ចិ​ន​ ​ហើ​យ​ក៏​ផ្ត​ល់​លំ​ហ​អ​ភិ​វ​ឌ្ឍ​ន៍​កា​ន់​តែ​ទូ​លំ​ទូ​​លា​យ​ដ​ល់​ស​ហ​គ្រា​ស​នៃ​ប្រ​ទេ​ស​នា​នា​ដែ​ល​បូ​ក​រួ​ម​ទាំ​ង​​ស​ហ​គ្រា​ស​អា​មេ​រិ​ក​ផ​ង​ដែ​រ​ ​៕

Leave a Reply

Your email address will not be published. Required fields are marked *