ព័ត៌មានជាតិ

អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​

ឯកឧ​ត្ត​ម​ ​​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​ ​ឈុំ​ ​សុ​ជា​ត​ ​អ្ន​ក​នាំ​ពា​ក្រ​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ ​តា​ម​រ​យៈ​ប​ណ្តា​ញ​ទំ​នា​ក់​ទំ​ន​ង​ស​ង្គ​ម​ ​នា​ថ្ងៃ​ទី​​២​២​ ​ខែ​ក​ក្ក​ដា​នេះ​ ​បា​ន​បញ្ជា​ក់​ថា​​ ​តាំ​ង​ពី​ម្សិ​ល​មិ​ញ​រ​ហូ​ត​ដ​ល់​ថ្ងៃ​ទី​២​២​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៤​នេះ​​ ​អា​កា​ស​ធា​តុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​ក្រ​វា​ញ​ ​ហា​ក់​​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​ញ​ ​ដែ​ល​កំ​ពុ​ង​អំ​ណោ​យ​ផ​ល​ ​ដ​​ល់​កា​រ​រុ​ក​រ​ក​ឧ​​ទ្ធម្ភា​​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ ​កា​ល​ពី​ថ្ងៃ​ទី​១​២​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៤​។​

ឯកឧត្តម បន្ថែមថា នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរ​បងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ។

គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំដោយឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។ តាមរយៈ លិខិតស្ដីពីផែនការហោះហើររបស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។

ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករកឱ្យអស់ពីលទ្ធភាពទោះបីជាអាកាសធាតុតំបន់នោះ បាន នឹងកំពុងបង្កការលំបាកយ៉ាងណាក៏ដោយ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *