អន្តរជាតិ ៖ កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារលើសាលារៀនមួយកន្លែងក្នុងតំបន់ហ្គាហ្សា ដោយសម្លាប់មនុស្ស ៥ នាក់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។
ការវាយប្រហារ គឺកំណត់គោលដៅលើសាលា Musa bin Nusair ដែលមានពលរដ្ឋប៉ាឡេស្ទីន ស្នាក់នៅបន្ទាប់ពីសកម្មភាពភៀសខ្លួន ខណអគារ ទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ភាពតានតឹងនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងម្តងទៀតនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធពីក្រុមហាម៉ាសប៉ាឡេស្ទីនរ៉ាឌីកាល់ បើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដោយសម្លាប់អ្នកស្រុកនៃសហគមន៍ព្រំដែន និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ៕