ព័ត៌មានសន្តិសុខសង្គម

រ​​ថ​​​យ​ន្ត​​ដឹ​​ក​​​សា​ច់​​​ប​ង្ក​ក​​​​ចំ​រុះ ​​​ជា​ង​១​តោ​ន ​មា​ន​​​សា​​ធា​តុ​គី​​មី​ ត្រូវបាន​ស​ម​ត្ថ​កិច្ច​ចុះ​ប​ង្ក្រាប

​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ​៖ ​​ស​ម​ត្ថ​កិ​ច្ច​​​ច​ម្រុះ​ ​បា​ន​​​ចុះ​​ចា​ប់​​​​រ​ថ​យ​ន្ត​​​១​​​គ្រឿ​ង​​​ប​ង្ក​ប់​​​សា​ច់​​​ប​ង្ក​ក​​​ចំរុះ​​ ​ដែ​ល​មា​ន​​​សា​រ​ធា​តុ​ ​គី​មី ​​ចំនួ​ន​​​​ជា​ង​​១​​​តោ​ន​​​​។​ ​កា​រ​ប​ង្ក្រា​ប​​​សា​ច់​​​ប​ង្ក​ក​​​នេះ​​​ធ្វើ​​​ទ្បើ​​ង​​​នា​​​វេ​លា​​​ម៉ោ​ង​ ​៥​​​ល្ងា​ច​​​​ ​​​ថ្ងៃ​​​ទី​ ​១​៥​ ​ខែ​មិ​​​ថុ​នា​ ​ឆ្នាំ​​២​០​២​៤​ ​នៅ​​​​​ចំ​​​​​​ណុ​​ច​​​​​​សា​​​​លា​​​​​ក្រ​​ហ​​​ម​​​ ​ស្​​ថិ​​​​ត​នៅ​​​ភូ​មិ​​​សូ​រិ​យា​​​​ថ្មី​ ឃុំ​​​​កូ​ប​ ​ស្រុ​ក​​​អូ​រ​ជ្រៅ​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ​​​។​​

បើតាម​ការអះអាង ពី​មន្ត្រី​ចុះ​ប​ង្ក្រ​ប​ផលិតផល​ទាំងអស់នេះ ដែលត្រូវបាន​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ថៃ លួច​ដឹក​ចូលមក​ប្រទេស​កម្ពុជា ​តាម​ច្រករបៀង ពុំមាន​លិខិត​អនុញាតិនោះទេ ហើយ​ផលិតផល​ទាំងនោះ ភាគច្រើនខូចគុណភាពព្រោះតែ​ការរក្សា​ទុក​ក្នុង​សីតុណ្ហភាព ការ​វេច​ខ្ចប់​មិន​សមស្រប​និង​មាន​រយ​:​ពេល​ច្រើន​ថ្ងៃ​ទៀតផង​។​

ក្នុងការ​បង្ក្រាប​នោះ សមត្ថកិច្ច​ចម្រុះបាន​ដកហូត​ផលិតផល​សាច់​បង្កកដែលមាន​សា​ធាតុគីមីចំនួន​
១.២៥៤​គីឡូក្រាម ក្នុងនោះ ១-​ជើងមាន់​បង្កក ៨ កេស ស្មើ ៥៦០ គ​.​ក​, ២-​កោះមាន់​បង្កក ៨ កេស ស្មើ​៦២៤ គ​.​ក​,
៣-​ខួរ​គោ​បង្កក ១ កេស ស្មើ​៥៦ គ​.​ក​, ៤-​ពោះវៀន​ជ្រូក ១ កេស ស្មើ​៧០ គ​.​ក​។​

ចំពោះ​ផលិតផល​ខាងលើ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ធ្វើ​កំណត់ហេតុ​ដកហូត រួច​ស្នើសុំ​គោលការណ៍​តាម​និតិ​វិធី​ពី​ព្រះរាជអាជ្ញានៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​យកទៅ​កម្ទេចចោលនៅ​ព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *