រាជធានីភ្នំពេញ ៖ ក្លិបកំសាន្តយីហោ “ប៉ាវលីជីង”ដែលមានម្ចាស់ជាជនជាតិចិនមួយកន្លែងត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកំលាំងនគរបាលរាជធានីភ្នំពេញចុះឡោមព័ទ្ធ អស់រយៈពេលជាច្រើនម៉ោង ហើយបានឃាត់ខ្លួនមនុស្សប្រុសស្រី១៧០នាក់ ។ ការចុះទ្បោមព័ទ្ធនោះធ្វើទ្បើង កាលពីវេលាម៉ោង៩,៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ហើយបានបញ្ចាប់នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះ ដឹកនាំដោយ ឧត្ដមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងទទួលបន្ទុកបទល្មើសប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខុសច្បាប់ និង ឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន៕