អន្តរជាតិ ៖ ប្រជាពលរដ្ឋក្នុងតំបន់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គ្មានសញ្ញាសម្រាប់ការព្រមានវាយប្រហារលើជំរុំជនភៀសខ្លួន Bureij និង Maghazi នោះទេ ខណដែលតំបន់សុវត្ថិភាពទាំង២នេះ កងកម្លាំងអ៊ីស្រាអែល ជាអ្ក្នកបង្កើតឡើងចាប់តាំងពីជម្លោះ។
អ៊ីស្រាអែល បានបើកការវាយប្រហារពេញមួយយប់លើតំបន់សុវត្ថិភាពទាំង ២ ដោយសម្លាប់មនុស្ស ១៥ នាក់ ខណចំនួនអ្នករបួសមិនទាន់បញ្ជាក់នៅឡើយ។
សារព័ត៌មាន Al Jazeera បានរាយការណ៍ថា តំបន់ទាំងនេះមានការកើនឡើងភាពតានតឹងនៃការវាយប្រហារក្នុងរយៈពេល ៤៨ ម៉ោងកន្លងមកនេះ ជាពិសេសនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែល បានប្រើផ្លូវអាកាសវាយប្រហារលើសាលារៀនមួយ នៅជំរុំភៀសខ្លួនកណ្ដាលហ្គាហ្សា ដោយសម្លាប់មនុស្ស ជាង ៣០ នាក់ និងរាប់រយនាក់រងរបួស ៕