ព័ត៌មានជាតិ

ភរិយា​សម្តេ​ច​ធិ​ប​តី​​ ដឹ​ក​នាំ​យុ​ទ្ធ​នា​កា​រ​ ​“​១​ម៉ឺ​ន​រៀ​ល​ ​១​ម៉ឺ​ន​នា​ក់”​ ​រ​យ​:​ពេល​៣​០​ថ្ងៃ​ជួ ​​យ​មូ​ល​និ​ធិ​គ​​ន្ធ​បុប្ផា

រាជធានីភ្នំពេញ ៖ យុ​​ទ្ធ​នាកា​រ​ ​​“១​ម៉ឺ​ន​រៀ​ល​ ​១​​ម៉ឺ​ន​នា​ក់​”​ ​ចា​ប់​ពី​ថ្ងៃ​ទី០​​១​ ​រ​ហូត​​ដ​ល់​ថ្ងៃ​ទី​៣​០​ ​ខែមិ​ថុ​នា​ ​ឆ្នាំ​២​០​២​៤​ ​ហើ​យ​គិ​ត​ម​ក​ដ​ល់​ម៉ោ​ង​​ ​​១៧​​:​០​០​​​ម្សិ​ល​មិ​ញ​នេះ​ ​ទោះ​បី​ជា​យុ​ទ្ធ​នា​កា​រ​មិ​ន​ទា​​ន់​បា​ន​ចា​ប់​ផ្ដើ​ម​ជា​ផ្លូ​វ​កា​រ​នៅ​ឡើ​យ​ក៏​ដោ​យ​ ​មូ​ល​និ​ធិ​គ​ន្ធ​បុ​ប្ផា​ក​ម្ពុ​ជា​ បា​​ន​ទ​ទួ​ល​ថ​វិ​កា​ប​រិ​ច្ចា​គ​ ​ពី​​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ចំ​នួ​ន​​​ ​៣​​៨​.​១​៧​០​​​ នា​ក់​​​ ​ស​​រុប​ជា​​ទឹ​ក​ប្រា​ក់​​​៦​៥​៧​.​៧​៧​៧​.​០៣​៤​​​​ ​រៀ​ល​ ​និ​ង​​​ ​៩​៦​.​២​១​២​​​ ​ដុ​ល្លា​រ​អា​ម៉េ​រិ​ក​ ​រួ​ច​ទៅ​ហើ​យ​។​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានគូសរំលេចថា ការបរិច្ចាគ នេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។

ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃមិ្សលមិញនេះ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាកក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕

Leave a Reply

Your email address will not be published. Required fields are marked *