ព័ត៌មានជាតិ

អ្នក​នាំពា​ក្យ​ក្រ​​សួ​ងព័​​ត៌​មា​ន ​៖​ ​គុ​ណ​ភា​ព​ ​និ​ង​ប្រ​សិ​​ទ្ធ​ភា​ព​ព័​ត៌​មាន​​ ​មា​ន​ភា​ព​ចំ​បា​ច់ ជា​​ង​ពេ​ល​ណា​ៗ​ទាំ​ង​អស់ ក្នុ​ង​ប​រិ​វ​​ត្ត​ក​ម្ម​ឌី​ជី​ថ​ល​

រាជធានីភ្នំ​ពេ​ញ ៖ ថ្ងៃ​ទី​២​៩​ ​ខែ​ឧ​ស​ភា​ ​​ឆ្នាំ​២​០​២៤​​ –​ “នៅ​ក្នុ​ង​ប​រិ​កា​​រ​ណ៍​កា​លា​នុ​វ​ត្ត​ភា​ព​ថ្មី​ខា​ង​ផ្នែ​ក​​ប​ច្ចេ​ក​វិ​ទ្យា​ប​ច្ចុ​ប្ប​ន្ន​​ ស​​ង្គ​ម​ក​ម្ពុ​ជា​បា​ន​បោះ​ជំ​ហា​ន​ឱ្យ​​ស្រ​ប​នឹ​ង​កា​រ​វិ​វ​ត្ត​រី​ក​ច​ម្រើ​ន​រ​ប​ស់​ស​ង្គ​ម​ ​ក្នុ​ង​​រ​ប​ត់​ប​រិ​វ​ត្ត​ក​ម្ម​ឌី​ជី​ថ​ល​ ​ប៉ុ​​ន្តែ​នេះ​ក៏​ជា​ពេ​ល​ដែ​ល​យើ​ង​ចាំ​បា​​ច់ត្រូ​វ​គ្រ​​ប់​គ្រ​ង​ស​ណ្តា​ប់​ធ្នា​ប់​ក្នុ​ង​វិ​​ស័​យ​ព័​ត៌​មា​ន​ ​ប​ង្កើ​ន​គុ​​ណ​ភា​ព​ ​និ​ង​ប្រសិ​ទ្ធ​​ភា​ព​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ ​​ទាំ​ង​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ប្រ​ពៃ​ណី​ ​និ​​ង​ទំ​នើ​ប​ ​ខ​ណៈ​លើ​​ក​ក​ម្ព​ស់​កា​រ​ព​ង្រឹ​ង​ស​ម​ត្ថ​ភា​​ព​ជំ​នា​ញ​រ​ប​ស់​អ្ន​ក​សា​រ​ព័​ត៌​មា​​ន​ដើ​ម្បី​ចុះ​យ​ក​ព័​ត៌​មា​ន​ ​ផលិ​ត​ ​និ​ង​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​​ន​ ​ដោ​យ​ធា​នា​សុ​ក្រិ​ត​ភា​ព​ ​ត​ម្លា​ភា​ព​ ​និ​​ង​គោ​រ​ព​ក្រ​ម​សី​ល​ធ​ម៌​វិ​ជ្ជា​ជី​វៈ​សា​រ​ព័​ត៌​មា​ន​ឱ្យ​​បា​នត្រឹ​​ម​ត្រូ​វ​”​។​ ​នេះ​ជា​កា​រ​លើ​ក​​ឡើ​ង​រ​ប​ស់ឯ​ក​ឧ​ត្ត​ម​ ​ទេ​ព​​ ​អ​ស្នា​រិ​ទ្ធ​ ​អ​នុ​រ​ដ្ឋ​លេ​ខា​​ធិ​កា​រ​ ​និ​ង​អ្ន​ក​នាំ​ពា​​ក្យ​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​ក្នុ​ង​ឱ​​កា​ស​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ជា​អ​ធិ​ប​តី​ក្នុ​ង​​វេទិ​​កាយុ​វ​​ជ​ន​ស្តី​ពី​តួ​នា​​ទី​សា​រ​ព័​ត៌​មា​ន​ក្នុ​ង​កា​រ​រា​​យ​កា​រ​ណ៍​ប​ញ្ហា​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ​​ ដែ​ល​​ត្រូ​វ​បា​​ន​រៀ​ប​ចំ​ឡើ​ង​ដោ​យ​ដេ​ប៉ា​តឺ​ម៉ង់​ប្រ​ព័​ន្ធ​ផ្ស​​ព្វ​ផ្សា​យ​ ​និ​ង​សា​រ​គ​ម​នា​គ​ម​ន៍​ ​ស​ហ​​កា​រ​ជា​មួ​យ​អ​ង្គ​កា​រ​យូ​ណេ​ស្កូ​ ​កា​ល​ពី​ថ្ងៃ​ទី​២​៨​ ​ខែ​​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៤​ ​ក្រោ​ម​កា​រ​គាំ​ទ្រ​ដោ​យ​ស្ថា​ន​​ទូ​ត​ស៊ុ​យ​អែ​ត​កា​រិ​យា​ល័​យ​ប្រ​​ចាំ​ក្រុ​ង​ភ្នំ​ពេ​ញ​ ​ក​ម្ម​វិ​ធី​ជំ​នួ​យ​អ​ភិ​​វ​ឌ្ឍ​រ​ដ្ឋា​​ភិ​បា​ល​ប្រ​ទេ​ស​អូ​ស្ត្រា​លី​ ​ដើ​ម្បី​ចូ​ល​រួ​ម​ក្នុ​ង​ទិ​វា​សេ​រី​ភា​​ព​សា​រ​ព័​ត៌​មា​ន​ពិ​ភ​ពលោ​ក​ ឆ្នាំ​២​០​២​៤​។​
​​
​មានប្រសាសន៍ទៅកាន់អ្នកចូលរួមទាំងអស់ចំនួនជាង២០០នាក់នៅក្នុងវេទិកានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា បញ្ហាបរិស្ថានទាំងនេះមិនមែនជាបញ្ហារបស់ស្ថាប័នណា ឬរបស់អ្នកណាតែម្នាក់នោះទេ តែជាបញ្ហាដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ដែលចាំបាច់ទាមទារឲ្យមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងនោះការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ដែលអាចទុកចិត្តបាន មានសារៈសំខាន់ណាស់ ដើម្បីធានាការចូលរួមសកម្ម និងប្រកបដោយប្រសិទ្ធភាព ក្នុងដំណោះស្រាយចំពោះវិបត្តិបរិស្ថាននាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានចំនួនប្រមាណ ១០ ០០០នាក់ និងអង្គភាពសារព័ត៌មានចំនួនជាង ២ពាន់អង្គភាព កំពុងអនុវត្តការងារចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងនៅលើពិភពលោក លើប្រធានបទបរិស្ថាន សង្គម សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ និងប្រធានបទផ្សេងទៀតយ៉ាងសកម្ម ដោយសេរី និងសុវត្ថិភាព។ ចំនួននេះនៅមិនទាន់រាប់បញ្ចូលចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលគិតត្រឹមចុងឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសរុបចំនួនប្រមាណជាង ១១លាននាក់ គឺស្មើនឹងប្រមាណ៦៨% នៃចំនួនប្រជាជនសរុប។

នេះជាការឆ្លុះបញ្ចាំងឱ្យឃើញថាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅប្រទេសកម្ពុជាមានភាពសម្បូណ៍បែប និងដោយសេរី ទាំងនេះក៏ដោយសារតែសិទ្ធិ និងសេរីភាព ក្នុងការផ្តល់ និងទទួលសេវាកម្មផ្នែកអ៊ីនធឺណិតត្រូវបានបើកទូលាយនៅទូទាំងផ្ទៃប្រទេសកម្ពុជា ដែលយោងតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា ទិន្នន័យអ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា មានចំនួនជាង ១៨លាននាក់ ហើយកំពុងកើនឡើងជាបន្តបន្ទាប់។ បន្ថែមពីលើនេះការផ្សព្វផ្សាយ និងការរាយការណ៍ព័ត៌មានជាការឆ្លុះបញ្ចាំងតថភាពសង្គម។ រាជរដ្ឋាភិបាលតែងបានលើកទឹកចិត្តដល់ការផ្តល់ព័ត៌មានដែលឈរលើភាពពិតត្រឹមត្រូវ ជាក់ស្តែង មានប្រភពច្បាស់លាស់ និងគោរពក្រមសីលធម៌ ដើម្បីចូលរួមតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍក្នុងសង្គម។ ប៉ុន្តែការរាយការណ៍ព័ត៌មាន ដោយឈរលើការមើលឃើញតែមួយជ្រុង ឬមិនមានតុល្យភាពព័ត៌មាន និងប្រភពច្បាស់លាស់ នឹងអាចធ្វើឱ្យព័ត៌មានដែលត្រូវបានផ្សាយនោះប៉ះពាល់ដល់សិទ្ធិ ឬឯកជនភាពរបស់អ្នកដទៃ អាចធ្វើឱ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គម បង្កផលវិបាក ឬព្យសនកម្មដល់សន្តិសុខជាតិទៀតក៏មាន។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានក្រើនរំលឹកថា៖ “សូមចងចាំថា អ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានមិនត្រូវដើរតួនាទីជំនួសអាជ្ញាធរមានសមត្ថកិច្ច នគរបាល ស្ថាប័នតុលាការ ឬអង្គភាពជំនាញតាមវិស័យនានាក្នុងសង្គមឡើយ។ ម៉្យាងវិញទៀត ការរួមចំណែកក្នុងដំណោះស្រាយចំពោះបញ្ហានានាក្នុងសង្គម ត្រូវធ្វើឡើងដោយភាពស្មោះត្រង់ សុចរិត ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវ មិនត្រូវស្ថិតក្រោមឥទ្ធិពលនយោបាយ ឬធ្វើឡើងដោយជ្រកក្រោមឈ្មោះសារព័ត៌មាន ដើម្បីរាយការណ៍សម្រាប់ការកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬនយោបាយរបស់ក្រុមណាមួយទៀតឡើយ”។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ប្រពៃណីនិងទំនើប យុវជន និងអ្នករាយការណ៍ព័ត៌មានដែលបានចូលរួមផ្តល់ព័ត៌មានពិតពីកម្ពុជា រួមចំណែកធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជាប្រទេសមានការរីកចម្រើន ស្ថានភាពសង្គមការរស់នៅល្អប្រសើរ និងកំពុងអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។

ជាមួយគ្នានេះ ឯកឧត្តមបានមានប្រសាសន៍លើកទឹកចិត្តដល់យុវជនអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានឱ្យបន្តជំរុញការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ពង្រឹងសមត្ថភាពជំនាញ និងអនុវត្តភារកិច្ចខ្លួនប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាបង្កើនការកសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន អ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *