ព័ត៌មានអន្តរជាតិ

មូលហេ​​តុ​​ ​ដែ​ល​​​ជំរុ​ញ​​​ឲ្យ​​​ អ៊ី​ស្រា​អែ​ល​ ​វា​​យ​ប្រ​ហា​រ​​​យ៉ា​ង​​​សា​ហា​វ ​​លើ​ ​R​a​​f​ah

អន្តរជាតិ ៖ ​អ៊ី​​ស្រាអែ​​ល​ ​បា​នប​​ង្ហា​ញ​​​ហេ​តុ​ផ​ល​​ថា​​ ក​ង​​ក​ម្លាំង​​​​ទ័​ព​អា​កា​ស​​​រប​ស់​ខ្លួ​​ន​​​ធ្វើ​កា​រ​​​វា​យ​ប្រ​ហា​​រ​​​យ៉ាង​​​​ជា​ក់​លា​ក់​​​មួ​យ​​​នៅ​​​ទី​ក្រុ​ង​ ​R​a​f​a​h​ កា​​ល​ពី​​​ថ្ងៃ​អា​ទិ​ត្យ​ ​គឺ​​​ដើ​ម្បី​​​ក​ម្ចា​ត់​​​មេ​ដឹ​ក​នាំ​​​ជា​ន់​ខ្ព​ស់​​​​រ​ប​ស់​​​ក្រុ​ម​​​ហា​​​ម៉ា​ស​ ​២​​ ​នា​ក់​ ​ខ​ណ​ដែ​ល​​​ម​ន្ត្រី​​​សុ​ខា​ភិ​​បា​ល​​​ក្នុ​ង​​​តំ​ប​ន់​ ​រា​យ​កា​រ​ណ៍​​​ពី​​​កា​រ​ស្លា​ប់​​​​នៃ​​​ជ​ន​​​ស៊ី​វិ​ល​​​យ៉ា​ង​ច្រើ​ន​​​នា​​ក់​​​។​​

ការទម្លាក់​គ្រាប់បែក​របស់ IDF បាន​វាយប្រហារ​លើ​តំបន់ Tel Al-Sultan នៃ​ក្រុង Rafah ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៣៥ នាក់ និង​រាប់សិប​នាក់​រងរបួស ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​នៃ​ក្រុម​ហា​ម៉ាស់​ដែល​គ្រប់គ្រង​ដោយ​ប៉ា​ឡេ​ស្ទី​ន​។

វីដេអូ​ដែល​ត្រូវ​យកមក​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម បង្ហាញថា​អ៊ីស្រាអែល បាន​វាយប្រហារ​ដោយ​កំណត់​លើ​តំបន់​សុវត្ថិភាព​ជន​ស៊ីវិល ដែល​រត់​ភៀសខ្លួន ។​

ទន្ទឹម​នោះ អ្នកនាំពាក្យ​របស់​សមា​គម​អឌ្ឍចន្ទ​ក្រហម​ប៉ា​ឡេ​ស្ទី​ន បាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់ អាច​បន្ត​កើនឡើង ខណ​មនុស្ស​ជាច្រើន​ជាប់​នៅក្នុង​កំទេចកំទី​ដែល​បែកបាក់​។​

គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ អាជ្ញាធរ នៅ​មិនទាន់​កំណត់​ចំនួន​អ្នកស្លាប់ និង​របួស ឲ្យ​ច្បាស់លាស់​នៅឡើយ​នោះទេ ប៉ុន្តែ​សន្មត់​ថា​អាច​នឹងមាន​ច្រើន ៕

Leave a Reply

Your email address will not be published. Required fields are marked *