កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើងដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋីនានាលើពិភពលោក៕
Related Articles
ប្រទេសចំនួន៩ហើយ កក់កៅអីទៅលេងពាន Euro 2024 នៅប្រទេសអាល្លឺម៉ង់
ខេត្តកែប ៖ អភិបាលរងខេត្តកែប លោក ប៊ុន យោគ បានបញ្ជាក់ឲ្យដឹងថា ខេត្តកែបត្រូវបានរកឃើញថា ជាតំបន់ឆ្នេរសមុទ្រដែលមានខ្យល់ពោពេញដោយជាតិក្លរកម្រិតខ្ពស់ ហើយមានប្រសិទ្ធភាពក្នុងការព្យាបាលរោគសួត ហឺត ថប់ដង្ហើម និងជំងឺស្ត្រេសដោយមិនចាំបាច់ប្រើឱសថនោះទ្បើយ។ លោកអភិបាលរងបានឲ្យដឹងដូច្នេះក្នុងឱកាសធ្វើជាតំណាងលោកអភិបាលខេត្ត ទទួលស្វាគមន៍ប្រតិភូក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តកែប។ លោក ប៊ុន យោគ ថ្លែងថា លោកក៏មានការភ្ញាក់ផ្អើលផងដែរ ខណដែលវេជ្ជបណ្ឌិតជនជាតិបារាំងដ៏ល្បីល្បាញម្នាក់បានអះអាងថា ខេត្តកែបមានខ្យល់សមុទ្រដែលមានកំហាប់ជាតិក្លរខ្ពស់ជាងគេក្នុងបណ្តាខេត្តជាប់មាត់សមុទ្រ។ លោកបន្តថា តាមវេជ្ជបណ្ឌិតជនជាតិបារាំងបានអះអាងថា ខ្យល់ដែលមានកំហាប់ជាតិក្លរខ្ពស់បែបនេះ វាអាចព្យាបាលជំងឺសួត ជំងឺហឺត ថប់ផ្លូវដង្ហើម និងជំងឺស្ត្រេស រួមទាំងជំងឺមួយចំនួនទៀត ដោយមិនចាំបាច់ប្រើឱសថបុរាណឬសមយ័នោះទ្បើយ។ លោកថា ខ្យល់ដែលមានជាតិក្លរខ្ពស់នេះគឹមិនមែនមានគ្រប់កន្លែងក្នុងខេត្តកែបនោះទេ តែជាខ្យល់ដែលបក់មកពីទិសខាងលិចឈាងខាងត្បូង និយាយរួមគឺខ្យល់បក់មកពីសមុទ្រតែម្តង ព្រោះថានៅក្នុងបាតសមុទ្រនៃទិសខាងលិចឈាងខាងត្បូងនេះមានឧទ្យានបាតសមុទ្រដ៏ធំធេង ដែលមានផ្ទៃប្រមាណជាង៣០០០ហិកតា ហើយក៏មានស្មៅសមុទ្រជាច្រើនថែមទៀត ដែលជាអំណោយផលដល់ជីវចម្រុះផងដែរ។ លោក ប៊ុន យោង បានបញ្ជាក់បន្ថែមថា ពិតមែនហើយសមុទ្រមានច្រើនកន្លែងណាស់ តែមិនអាចនិយាយថា កន្លែងណាក៏សុទ្ធតែមានខ្យល់ដែលមានកំហាប់ជាតិក្លរខ្ពស់ ដូចនៅខេត្តកែបនោះទេ ឬអាចនិយាយថា នៅខេត្តកែបគឺខ្យល់មានកំហាប់ជាតិក្លរខ្ពស់ […]
កម្ពុជា ប៉ះកោះហ្គាំ ជើងទី២ ដើម្បីកាត់ក្ដី រកក្រុមឡើងវគ្គបន្ត ពាន AFC Asian Cup នៅយប់នេះ
កីឡា ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបកោះហ្គាំរបស់សហរដ្ឋអាមេរិក ក្នុងជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers(Play-Off) នាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលានេះ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គចែកពូលជុំទី៣ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ។ សម្រាប់ការប្រកួតជើងទី១ កម្ពុជា បានយកឈ្នះ កោះហ្គាំ ១-០ ។ ការប្រកួតនេះ កម្ពុជាត្រូវការយ៉ាងហោចស្មើ ដើម្បីធានាកៅអីវគ្គបន្ដ តែបើកោះហ្គាំ ឈ្នះ ១-០ វិញ ការប្រកួតនឹងឈានដល់ការថែមម៉ោង ឬឈានដល់វគ្គការទាត់ប៉េណាល់ទីកាត់សេចក្ដី។ ហើយបើកោះហ្គាំ ឈ្នះ ២-១ ឬ ៣-២ ជាដើមវិញ ពួកគេនឹងឡើងវគ្គបន្ដតែម្ដង៕
រូបភាពដ៏ស្រស់ត្រកាល នៃខ្នងវាល ក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់
ក្រសួងបរិស្ថានបានបង្ហាញរូបភាពដ៏ស្រស់ត្រកាលនៃ ខ្នងវាលដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។តាមផេកក្រសួងបរិស្ថានបានឲ្យដឹងថា គេចំណាយពេលតែ១យប់ ពីរថ្ងៃ ដោយថ្មើរជើង ដែលស្ថិត ភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកទេសចរណ៍នឹងបានឃើញសក្តានុពលធម្មជាតិប្លែកៗ ស្តុកស្តម្ភទៅដោយព្រៃស្រល់ធម្មជាតិ វាលស្មៅ ព្រៃស្រោង ជួរភ្នំ រួមជាមួយទឹកធ្លាក់ដ៏ស្រល់ត្រកាល ដែលកំពង់តែរង់ចាំអ្នកទេសចរណ៍ទៅកម្សាន្ត៕