ព័ត៌មានអន្តរជាតិ

ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​

អន្តរជាតិ ៖ ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​វ្ល៉ា​​ឌី​​​​មៀ​ ​ពូ​​​ទី​ន​ ​​បា​ន​​​និយា​យ​កា​ល​ពី​​​​ថ្ងៃ​​​ពុ​ធ​​​ថា​ ​ទី​ក្រុ​ង​​មូ​​​ស្គូ​ ​​មិ​ន​​​ស្វែ​ង​រ​ក​​​កា​រ​ប្រ​ឈ​ម​មុ​ខ​​​ដា​ក់​គ្នា​​​​ជា​មួ​យ​​​ពួ​ក​​​​អ​ភិ​ជ​ន​​​រ​ប​​ស់​​​អា​មេ​រិ​ក​​​នៅ​​​អឺ​រ៉ុ​​ប​​​ខា​ង​កើ​ត​​​នោះ​ទេ​​​។​​​

លោក ពូ​ទីន បានលើកឡើង​ពី​ការអះអាង​ទាំងនេះ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Torzhok ក្នុង​តំបន់ Tver ដោយ​ថា មន្ត្រី​លោកខាងលិច​ជាច្រើន​ព្យាយាម​គាំទ្រ​សម្រាប់​ជំនួយ​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​។​

លោក បន្តថា នេះ​គ្រាន់តែ​ជា​រឿង​មិន​សម​ហេតុ​សម​ផល ដោយ​កត់សម្គាល់​ពី​ភាពខុសគ្នា​នៃ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​រុស្ស៊ី និង​ថវិកា​របស់​យោធា​ណា​តូ ហើយ​ការ​អះអាងថា​យើង​នឹង​វាយប្រហារ​អឺរ៉ុប​បន្ទាប់ពី​អ៊ុយ​ក្រែ​ន វា​ជា​រឿង​មិន​សម​ហេតុផល និង​ជាការ​បំភិតបំភ័យ​ប្រជាជន​ខ្លួនឯង​ដើម្បី​យកលុយ​ពី​ពួកគេ​។​

លោក បាន​បន្ថែមថា ទស្សនៈ​របស់​អាមេរិក នៅ​អឺរ៉ុប​ខាងកើត​មិនមាន​ហេតុផល​អ្វីដែល​ត្រូវ​ភ័យខ្លាច​នោះទេ​។ ការពិភាក្សា​អំពី​ការវាយប្រហារ​ដ៏​មាន​សក្តានុពល​របស់​រុស្ស៊ី​លើ​ប្រទេស​ប៉ូឡូញ សាធារណរដ្ឋ​ឆេ​ក ឬ​រដ្ឋបាល់​ទិ​ក គឺ​គ្រាន់តែ​ជាការ​ឃោសនា​ដោយ​រដ្ឋាភិបាល​ដែល​ស្វែងរក​ការ​បំភ័យ​ពលរដ្ឋ​របស់​ពួកគេ ដើម្បី​ទាញយក​ការចំណាយ​បន្ថែម​ពី​ប្រជាជន​៕

Leave a Reply

Your email address will not be published. Required fields are marked *