ខេត្តកំពង់ឆ្នាំង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ធ្វើការរុះរើបំផ្លាញចោលនៅនឹងកន្លែង របាំងស្បៃមុងចំនួន១០កន្លែង ប្រវែង៤០០ម៉ែត្រ លបលូស្បៃមុង១០មាត់ បង្គោលសរុបចំនួន២០០ដើម ក្នុងនោះចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ៣០គីឡូក្រាម ចូលបឹងធម្មជាតិវិញ។
ប្រតិបត្តិការនេះនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចព្រែកព្រះច័ន្ទ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងនគរបាលស្រុក និងកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ស្រុកជលគិរី ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងនគរបាលស្រុក និងកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ស្រុកជលគិរី សរុបចំនួន ១០នាក់ មធ្យោបាយបាឡាស្មាច់ចំនួន ០៣គ្រឿង ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ។