ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅមូលដ្ឋានឃុំពាមមន្ទារ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ២៨៩នាក់ និងត្រួតពិនិត្យសមិទ្ធិផលស្ពានបេតុងព្រែកជីក។ ក្នុងពិធីខាងលើក៏មានការចូលរួមជាអធិបតីពី ឯកឧត្តម ខេង សៅវិបុត្ត ប្រធានក្រុមការងារឃុំពាមមន្ទារ ឯកឧត្តម ឈាង សារ: អនុប្រធានទី១, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា (ក្រសួងមហាផ្ទៃ-សម្តេចក្រឡាហោម) អនុប្រធានក្រុមការងារស្រុក-ឃុំ ប្រធានទទួលតាមភូមិ និងក្រុមការងារឃុំពាមមន្ទារ , លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការបក្សស្រុក, ក្រុមប្រឹក្សាឃុំ-ភូមិ រួមនិងសមាជិក សមាជិកាបក្ស ចំនួន ៣៥០នាក់។
ជាកិច្ចចាប់ផ្តើម លោក ឡាយ ស៊ាប ប្រធានក្រុមប្រឹក្សាឃុំបានមានមតិស្វាគមន៍ គោរពចំពោះប្រធានអធិបតី និងគណ:អធិបតីដែលបានចូលរួម និងអានរបាយការណ៍សង្ខេប អំពីវឌ្ឍនភាពឃុំ។
បន្ទាប់មកមានការឡើងអានពាក្យសុំចូលសមាជិកបក្ស ពីតំណាងសមាជិក១រូប
-អានសេចក្តីសម្រេចទទួលស្គាល់សមាជិកបក្សសុំចូលថ្មី
-ប្រធានអធិបតីប្រគល់សេចក្តីសម្រេចជូនតំណាងសមាជិកបក្សតាមភូមិ
-ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងសមាជិកដែលទើបបញ្វូលថ្មី។
បន្ទាប់មក លោក យ៉ាវ សានិន អភិបាល នៃគណ:អភិបាលស្រុកកំពង់ត្របែក និងជាអនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការបក្សស្រុក បានឡើងមានមតិស្វាគមន៍ និងបានលើកឡើងអំពីលក្ខន្តិកៈរបស់ សមាជិកបក្ស ជម្រាបជូនដល់អង្គពិធី និងសមាជិកបក្សដែលទើបបានចូលថ្មី។
ឯកឧត្តម ប្រធានក្រុមការងារឃុំ ក៏បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងជម្រាបជូនអំពីស្នាដៃសមិទ្ធិផលដែលសម្រេចបាន របស់ក្រុមការងារឃុំពាមមន្ទារ ដូចជា ការសាងសង់ស្ពានបេតុង ជួសជុលស្ពានដែកបាឡេ-ផ្លូវលំ និងផាចម្លង ដល់សមាជិក សមាជិកាដែលទើបបញ្វូលថ្មីនៅថ្ងៃនេះ។ ឯកឧត្តមប្រធានបានបន្តថា ដើម្បីបន្តរក្សាសន្តិភាព ការអភិវឌ្ឍរបស់ប្រទេសជាតិ ដែលជាការបូជាអស់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាដទៃទៀត។ ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ និងជាសមាជិកសមាជិកាបក្សថ្មី ត្រូវចូលរួមបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀត ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទសជាតិ ដែលមានលេខរៀងទី១៨ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងពិធីនេះដែរ ឯកឧត្តម ប្រធានក្រុមការងារឃុំ បានឧបត្ថម្ភសមាជិក សមាជិកាបក្សថ្មី ក្នុងម្នាក់ ១០,០០០រៀល នំប៉័ង១ ក្រម៉ា១ សរុបថវិកា ៥,៩៩០,០០០រៀល
-ឧបត្ថម្ភគ្រែពេទ្យ ចំនួន ៣គ្រឿង គ្រែពេទ្យអេឡិចត្រូនិច ២គ្រឿង និងគ្រែពេទ្យធម្មតា ចំនួន ១គ្រឿង ស្នើនឹង ១,៩០០$ (ឯកឧត្តមវេជ្ជបណ្ឌិត ហែន វណ្ណា និងលោកស្រី ឌីផន ភិរម្យ នាយិកាក្រុមហ៊ុនថែទាំសុខភាពម៉ាច់)
-ថ្នាំពេទ្យ ៣កេសធំ=៧២ប្រអប់ ស្នើនឹង ៧២០$ (លោកជំទាវ អ៉ីវ ស្រ៊ី និងលោកជំទាវ សាន់ សាវឿន)
-អំពូលសឡា ចំនួន ៤គ្រឿង ស្មើនឹង ២០០$
-ឧបត្ថម្ភអតីតក្រុមប្រឹក្សាឃុំ ២រូប ៤០០,០០០រៀល
-ឧបត្ថម្ភអ្នកកាន់កម្មវិធី-ប៉ុស្តិ៍ និងប្រជាការពារ ១៥០,០០០រៀល
-ចំណាយថវិកាព្រីនផ្ទាំងបេនណឺ និងផ្សារជើងសសរ ចំនួន ២,១២០,០០០រៀល
-ចំណាយផ្សេង ៥៣៩,០០០រៀល
-ចំណាយសរុបក្នងកម្មវិធីខាងលើ ២០,៤៧៩,០០០រៀល។
បន្ទាប់ពីចប់កម្មវិធី ក្រុមការងារបានបន្តចុះពិនិត្យស្ពានបេតុង ដែលកំពុងលាបថ្នាំ នាគ-បង្កាន់ដៃ ដែលបានដាក់ឲ្យដំណើការជូនប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នកាលពីមុនចូលឆ្នាំប្រពៃណីជាតិ៕