ព័ត៌មានជាតិ

ច្រក​អា​​ន​សេះ​ ​បើក​​ឱ្យ​ដំ​ណើ​​រ​ការ ​ជា​ធ​ម្ម​តាវិ​ញ បន្ទាប់ពី ​អា​ជ្ញា​ធ​រ​ថៃ​ ​បិ​ទ​ច្រ​ក​ទ្វារនេះ​ មិ​ន​ឱ្យ​អា​ជី​វ​ក​រ​ខ្មែ​រ​ ​នាំ​ផ្សិ​ត​ប៉​ក់​ ​ចូ​ល​ទៅ​ល​ក់

ខេត្តព្រះវិហារ ៖ អា​ជ្ញា​ធ​រ​ថៃ​ ​នៅព្រឹ​ក​ថ្ងៃ​ទី​៦ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៣​ បា​ន​បិ​ទ​ច្រ​កទ្វា​រ​អា​ន​សេះ​ ​មិ​ន​ឱ្យ​អា​ជី​វ​ក​រ​ខ្មែ​រ​ ​នាំ​ផ្សិត​ប៉​ក់​ ​ចូ​ល​ទៅល​ក់​នៅទី​ផ្សា​រ​ ​ក្នុ​ងប្រ​ទេ​ស​គេ​​ទេ​។ ​ច្រ​ក​ទ្វា​រ​អា​ន​សេះ​ ​ស្ថិ​ត​ក្នុង​ភូ​មិ​អា​ន​សេះ​ ​ឃុំ​ជាំ​ក្សា​ន្ត​ ​ស្រុក​ជាំ​ក្សា​ន្ត​ ​ខេ​ត្ត​ព្រះ​វិ​ហា​រ​​​។ ​ភ្លា​ម​ៗ​នោះ​ ​ខា​ង​ក​ម្ពុ​ជា​ ​មា​ន​ការ​កោះ​ហៅ​ប្រ​ជុំ​ ​រ​​ក​ដំ​ណោះ​ស្រា​យ​ ​រវា​ង​ភា​គី​ថៃ​ ​និ​ង​ក​ម្ពុ​ជា​ ​​ដើ​ម្បី​​រ​ក​ផ​ល​ប៉ះ​ពា​ល់​ ​នៃកា​រ​ហា​ម​ ​និ​ង​បិ​ទ​ច្រ​ក​នេះ​។​

ភាគីទាំង២ បានប្រជុំពិភាក្សា ខាងកម្ពុជា មានចំនួន ៨ នាក់ ដឹកនាំដោយលោក ចិន ខន្តី ប្រធានស្នាក់ការច្រកអានសេះ និងជាអភិបាលរងស្រុកជាំក្សាន្ត។ ភាគីខាងថៃ មានចំនួន ៥ នាក់ ដឹកនាំដោយលោក អាក់ ថាក់ផុន ស៊ីអិន អភិបាលរងស្រុកណាំយឺន ទទួលបន្ទុកសន្តិសុខព្រំដែន។

ក្នុងការប្រជុំពិភាក្សា រវាងភាគីកម្ពុជា ថៃ ខាងកម្ពុជា បានសំណូមពរឱ្យភាគីថៃ រាល់ការប្រែប្រួល បន្ថែមកម្លាំងជំនាញ មកប្រចាំការ សូមផ្ដល់ដំណឹងមកស្នាក់ការ ខាងកម្ពុជាផង។ ភាគីថៃ បានឆ្លើយតបថា មិនមានការបន្ថែមកម្លាំងជំនាញទេ កម្លាំងគយមានស្រាប់ តែកន្លងមក មិនទាន់មកប្រចាំការ។

ភាគីកម្ពុជា បានសំណូមពរឱ្យភាគីថៃ កុំរិតបន្តឹងលើទំនិញរបស់កម្ពុជាខ្លាំងពេក ជាពិសេសផ្សិតប៉ក់។ រីឯទំនិញខាងថៃវិញ កម្ពុជាបានទិញមកច្រើនមុខណាស់។ ក្នុងនោះ ភាគីថៃបានឯកភាព ក្នុងការសម្របសម្រួល នាំចូលផ្សិតប៉ក់តាមច្រកនេះ តែឆ្នាំក្រោយ សូមឱ្យកម្ពុជា ធ្វើលិខិតអនុញ្ញាតច្បាប់ ជាមុនសិន ទើបត្រឹមត្រូវ។ ក្រោយពីបានប្រជុំឯកភាពគ្នារួចមក ច្រកអានសេះ បើកឱ្យដំណើរការជាធម្មតាវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *