ព័ត៌មានជាតិ

ឯកឧត្តម ខេង សៅវិបុត្ត បានអញ្ជេីញទទួលជួបសំណេះសំណាល ពិភាក្សាការងារ និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អ៉ិត ដារ៉ា ទីប្រឹក្សាសម្តេចក្រឡាហោម និងសប្បុរសជនថៃ ដឹកនាំដោយ DR. CHARLERM PHON

រាជធានីភ្នំពេញ ៖ កាល​ពី​ព្រឹ​ក​ថ្ងៃ​ច​ន្ទ​ ​ទី​០​៨​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៣​ ​​ឯ​ក​ឧ​ត្ត​ម​ ​ឧ​ត្ត​ម​សេ​នី​យ៍​ឯ​ក​ ​ខេ​ង​ ​​សៅវិ​​បុ​ត្ត​ ​ប្រ​ធា​ន​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​កិ​ច្ច​កា​រ​ទី​ប្រឹ​ក្សា​ ​និ​ង​ជំ​នួ​យ​កា​រ​ ​បា​ន​ទ​ទួ​ល​ជួ​ប​សំ​ណេះ​សំ​ណា​ល​​ ​ពិ​ភា​ក្សា​កា​រ​ងា​រ​ ​និ​ង​ថ្លែ​ង​អំ​ណ​រ​គុ​ណ​​ ​ចំ​ពោះ​ ​ឯ​ក​ឧ​ត្ត​ម​ ​អ៉ិ​ត​ ​ដា​រ៉ា​ ​ទី​ប្រឹ​ក្សា​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម​ ​និ​ង​​ស​ប្បុ​រ​ស​ជ​ន​ថៃ​ ​ដឹ​ក​នាំ​ដោ​យ​ ​D​R​.​ ​C​H​A​R​L​E​R​M​ ​P​HO​N​​ ​។​ ​ក្នុ​ង​ពិ​ធី​ជំ​នួ​ប​ខា​ង​លើ​នេះ​ដែ​រ​មា​ន​កា​​រ​ចូ​ល​រួ​ម​ពី​ ​ម​ន្រ្តី​រា​ជកា​រ​ស៊ី​វិ​ល​ ​និ​ង​ន​គ​រ​បា​ល​ជា​តិ​ ​នៃ​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​ ​ជា​ច្រើ​ន​រូ​ប​។​

ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានលេខាធិការដ្ឋានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះទឹកចិត្តសប្បុរស របស់ឯកឧត្តម អ៉ិត ដារ៉ា និង DR. CHARLERM PHON ព្រមទាំងសប្បុរសជនថៃ ដែលបានចំណាយពេលវេលា សម្ភារៈ និងថវិកា ធ្វើដំណើរពីប្រទេសថៃ ដើម្បីនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា មកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ក្នុងឃុំពាមមន្ទារ ចំនួន ៤០០គ្រួសារ។ ទឹកចិត្តដ៏ថ្លៃថ្លានេះបានបញ្ជាក់ពីឆន្ទៈដ៏មោះមុតក្នុងការចូលរួមបំពេញកិច្ចការមនុស្សធម៌ និងសប្បុរសធម៌ ជួយដល់ការងារសង្គម ការអភិវឌ្ឍន៍ និងជួយដល់ប្រជាពលរដ្ឋជួបការលំបាកនៅមូលដ្ឋាន។

DR. CHARLERM PHON បានបង្ហាញពីទឹកចិត្តរំភើបសប្បាយរីករាយជាខ្លាំង ដែលឯកឧត្តម និងក្រុមការងារ មានឱកាសបានចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ ឯកឧត្តម និងក្រុមការងារ មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម និងក្រុមការងារ រួមជាមួយ ឯកឧត្តម អ៉ិត ដារ៉ា នឹងមានឱកាសបានចូលរួមបំពេញការងារសប្បុរសធម៌បន្តទៀតក្នុងការ ជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាតនៅមូលដ្ឋានម្តងទៀតនាពេលខាងមុខ។

ក្នុងពិធីដ៏រីករាយនេះ ឯកឧត្តម ប្រធានលេខាធិការដ្ឋានបានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ផ្តិលក្បាច់ខ្មែរ ដល់ឯកឧត្តម អ៉ិត ដារ៉ា និងសប្បុរសជនថៃ ដើម្បីទុកជាអនុស្សាវរីយ៍ និងបានថតរូបប្រកបដោយភាពរីករាយ ស្និទ្ធស្នាលជាទីបំផុត។

ជាថ្មីម្តងទៀតឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់ឯកឧត្តម អ៉ិត ដារ៉ា និងសប្បុរសជនថៃ និងបានជូនពរឯកឧត្តម ព្រមទាំងក្រុមការងារ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល បវរមហាប្រសើរ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមធ្វើដំណើរទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕

 

Leave a Reply

Your email address will not be published. Required fields are marked *