រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងផ្កាប់មុខថាគប្បីប្រឹងរៀនសូត្របន្ថែម ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ។
ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានសរសេររៀបរាប់ថា ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ។ សូមអស់លោកបើកមើលមាត្រាទី២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ។ បន្ទាប់ទៅសូមអានមាត្រាទី២០ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រិត្តទៅនៃគណៈរដ្ឋមន្ត្រី។ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុក ហើយមកចោទគេថាផ្តាច់ការ។
សម្ដេចតេជោ បានសរសេរទៀតថា គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់៕