ព័ត៌មានសន្តិសុខសង្គម

អា​សូ​រណា​ស់​ បុ​រ​ស​​​ម្នាក់ ​​​រង​រ​បួ​ស​​​ធ្ង​ន់ធ្ង​រ​ ​ក​រ​ណី​​​ផ្ទុះ​​​មីន ​ខណៈដែ​ល​​​កំពុ​ង​​​ដើ​រ ​​បោ​ច​​​ផ្តៅ​​​ក្នុ​ង​ព្រៃ​​​

​​​ខេ​ត្ត​​​​​​​ឧ​​​​​​​ត្ត​​​​​​រ​​​​​​មាន​ជ័​យ ​​ ៖​​យោង​​តា​ម​​​ផេ​​​ក​​​អា​ជ្ញាធ​​រ​​មី​ន​ ​បា​ន​​​ឲ្យ​​​ដឹ​ង​ថា ​​​នៅ​ថ្ងៃទី​​​២​៤​ ​ខែ​តុ​លា​ ​ឆ្នាំ​​​២០​២​១​ ​វេ​លា​​​ម៉ោ​ង​ ​១​២​.​០​០​​នា​ទី​​​ថ្ងៃ​ត្រ​ង់​ ​មា​ន​​​​ក​រ​ណី​​​គ្រោះ​ថ្នា​ក់​​​ដោ​យ​សា​រ​​មី​ន​​​ប្រ​ឆាំ​ង​​ម​នុ​ស្ស​ ​ដែ​ល​​​បា​ន​​​ប​ណ្តា​ល​ឱ្យ​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ម្នា​ក់​ ​ឈ្មោះ​ ​រឿ​ន​ ​ថ​ន​ ​អា​យុ​​​២​៥​​​ឆ្នាំ​ ​រ​ស់​នៅ​​​ភូ​មិ​​​ខ្ទុំ ​ស​ង្កា​ត់​​​កូ​ន​​​ក្រៀ​ល​ ក្រុ​ង​​​សំ​រោ​ង​ ​ខេ​ត្ត​​​ឧ​​ត្ត​​​រ​​​មា​ន​ជ័​យ​ ​បា​ន​​​រ​ង​រ​បួ​ស​​​ដា​ច់​​​ជើ​ង​​​ម្ខា​ង​ ​និ​ង​​​រ​បួ​ស​​​ដៃ​​​ម្ខាង​ ​នៅ​ពេ​ល​ដែ​ល​​​គា​ត់​​​កំ​ពុ​ង​​​ដើ​រ​​​បោច​​​ផ្តៅ​​​ក្នុ​ងព្រៃ​ ​នៅ​​​ចំ​នុ​ច​​ដ​ង​ទ​ង់​ ​ក្នុ​ងភូ​មិ​​​ដ​ង​ទ​ង់​ ​ស​ង្កាត់​​​កូ​ន​​​ក្រៀ​ល​ ​ក្រុ​ង​​​សំ​រោ​ង​ ខេ​ត្ត​​​ឧ​​​ត្ត​​​រ​​​មា​ន​ជ័​យ​​​។​ ​ប​ច្ចុ​ប្ប​ន្ន​​ជ​ន​​រង​គ្រោះ​​​ត្រូ​វ​បា​ន​​​ប​ញ្ជូ​ន​ម​ក​​​ព្យា​បា​ល​​​នៅ​​​ម​ន្ទី​រ​ពេទ្យ​ប​ង្អែ​ក​​​ខេ​ត្ត​សៀ​ម​រា​ប​​​។​​

អាជ្ញាធរ​មីន​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សាកសួរ​អា​ជ្ញា​ធរ​មូលដ្ឋាន ឬ​អ្នក​ដែល​ដឹង​ច្បាស់​អំពី​ព័ត៌មាន មុនពេល​ចូល​តំបន់​ណា​ដែល​មិនទាន់​បានធ្វើការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​។ សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​គ្រាប់​ទាំងនោះ​ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕

Leave a Reply

Your email address will not be published. Required fields are marked *