ព័ត៌មានជាតិ

វ៉ាក់សាំ​ង​​​ស៊ី​​ណូ​​​វ៉ា​​​ក់​ ៣​​​លា​ន​​​ដូ​​ស​​​ប​ន្ថែ​មទៀ​ត​​​ ​​​ត្រូ​​​វ​​បា​​​ន​​​​​​​ដឹ​ក​ ម​​​ក​​​ដ​​​ល់​​​​ក​​​ម្ពុ​​​ជា​​​ហើ​យ​

រាជ​ធានី​​​ភ្នំ​ពេ​ញ​ ៖ នៅវេ​លា​​​ម៉ោ​ង​​ប្រ​មា​ណ​ ​១០​៖​២​០​​​នាទី​ ​ព្រឹ​ក​​​ថ្ងៃ​ទី​​​១​២ ​ខែ​សី​ហា​ ​ឆ្នាំ​​​២០​២​២​១​​នេះ ​​​វ៉ា​ក់​សាំ​ង​​​ប​ង្កា​រ​​​ជំ​ងឺ​​កូ​​​វី​ដ​​​១​៩ ​ប្រ​ភេ​ទ​​​ស៊ី​​​ណូ​​​វ៉ា​​​ក់​​​ចំ​នួន​ ​៣​​​លា​ន​​​ដូ​​​ស​​​ប​ន្ថែម​ទៀ​ត​ ​ដែ​ល​ជា​​​កា​រប​ញ្ជា​ទិ​ញ​រ​​​ប​ស់​​​រាជ​រ​ដ្ឋា​ភិ​បា​ល​​​ក​​ម្ពុ​​​ជា​ ​ត្រូ​វ​បា​ន​​​ដឹកម​ក​ដ​ល់​​ក​ម្ពុ​ជា​ហើយ ​​។​

សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្វះស្វែង​គ្រប់​លទ្ធភាព ក្នុង​ការរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ ខណ មក​ដល់ពេល​ពេលនេះ កម្ពុជា​រកបាន​វ៉ាក់សាំង​ប្រមាណ​ជា ២០​លាន​ដូ​ស​រួចហើយ ដែលមាន​ទាំង​ការ​ផ្តល់ជំនួយ និង​ការបញ្ជាទិញ​របស់​រាជ​រដ្ឋាភិបាល​។​

​តាមរយៈ​វ៉ាក់សាំង​ទាំងនេះ បាន​ជួយ​ឱ្យ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង បាន​ចំនួន​ជាង ៨​លាន​នាក់​ហើយ​។ ដោយឡែក​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ បាន​ចំនួន​ជាង ៣៥​ម៉ឺន​នាក់​ផងដែរ​

Leave a Reply

Your email address will not be published. Required fields are marked *