អន្តរជាតិ ៖ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសណាមួយ ធ្វើបាបគាបសង្កត់ឬបង្ក្រាបពួកយើងឡើយ។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិន ស៊ិនហួរ។
លោក ស៊ី ដែលជាប្រធានាធិបតីចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានថ្លែងនៅក្នុងពិធីប្រារព្ធខួប១០០ឆ្នាំនៃការបង្កើត CPC ថា “អ្នកណាដែលប៉ុនប៉ងធ្វើដូច្នេះ ប្រៀបបានដូចជាយកខ្លួនទៅបុកជាមួយ ជញ្ជាំងដែកថែបដ៏រឹងមាំដែលបង្កើតឡើងដោយប្រជាជនចិនជាង ១.៤ ពាន់លាននាក់”។
លោក ស៊ី បានមានប្រសាសន៍ថា“ យើងមិនដែលធ្វើបាប គាបសង្កត់ឬធ្វើបាបប្រជាជននៃប្រទេសណាមួយឡើយ ហើយយើងក៏មិនដែលធ្វើដែរ” ។
លោក ស៊ី បាននិយាយថា ប្រទេសចិនតែងតែធ្វើការដើម្បីការពារសន្តិភាពពិភពលោក រួមចំណែកដល់ការអភិវឌ្ឍពិភពលោកនិងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ។លោកក៏បានអំពាវនាវ ឲ្យមានការខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើកកម្ពស់ការកសាងសហគមន៍មនុស្សជាមួយនឹងអនាគតរួមគ្នាផងដែរ៕