អន្តរជាតិ ៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២៣៦ករណីបន្ថែមទៀត ក្នុងនោះ ២១១នាក់ជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។
អាជ្ញាធរសុខាភិបាលវៀតណាម បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសហគមន៍ថ្មីៗខាងលើ មាន១២២ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ២៩ករណីនៅខេត្ត Bac Ninh និង៤៦ករណីនៅទីក្រុងហូជីមិញ ហើយក្រៅពីនោះ នៅតាមខេត្តមួយចំនួនផ្សេងទៀត។
គួរបញ្ជាក់ថា សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៨,៩៨៣នាក់ ក្នុងនោះស្លាប់ ៥៣នាក់ និងជាសះស្បើយ៣,៤០៤នាក់៕