រាជធានីភ្នំពេញ ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាពលើកទី១១(IPTP11) ក្នុងឱកាសពិធីបើកសម័យប្រជុំពេញអង្គ IPTP11 នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ។ ក្នុងសុរន្ទកថាពិសេសបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធន៍ដឹកនាំផ្ទាល់របស់ខ្ញុំ ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កំសត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ»។ សម្ដេចតេជោបានលើកឡើងថា កាលពីដើមខែកញ្ញាកន្លងទៅនេះ សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុករ៉ាយស៍ នៅខេត្តខ្យុងសាងបុកដូ នៃសាធារណរដ្ឋ កូរ៉េ។ សម្តេចតេជោប្រធានព្រឹទ្ធសភាបានបន្តថា […]
Day: November 24, 2024
ធ្វើក្បួននិងស្ពានពោង ចម្លងពលរដ្ឋ និងសិស្សបណ្តោះអាសន្ន បន្ទាប់ពីរថយន្តធុនធំដឹកស្រូវ បង្កបាក់ស្ពានដែកបេឡេ នៅភូមិអូរឃុំផ្គាំ ស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរដែនដី ជំនាញសាធារណការនិងដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ កងកម្លាំងនគរបាល យោធានិងប្រជាពលរដ្ខបាននាំគ្នាដុតដៃដុតជើងប្រើទូកស្មាច់ធ្វើក្បួននិងស្ពានពោងចម្លងពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអ្នកជម្ងឺនិងស្ត្រីមានផ្ទៃពោះត្រូវទៅសម្រាលកូនជាបណ្តោះអាសន្នបន្ទាន់ ។ពោលគឺបន្ទាប់ពីរថយន្តធុនធំដឹកស្រូវបង្កបាក់ស្ពានដែកបេឡ ហើយកាត់ផ្តាច់ចរាចរណ៍កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩.០០នាទីយប់ កន្លងមកនៅភូមិអូរភូមិ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នេះបើតាមលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកអោយសារព័ត័មានដឹងកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ។ យោងប្រភពអោយដឹងថា ស្ពានដែកបេឡេនៅភូមិអូរឃុំផ្គាំស្រុកស្វាយចេកនេះមានប្រវែងបណ្តោយ៣២ម៉ែត្រ ទទឹង៤ម៉ែត្រ ជាស្ពានមានសភាពចាស់ទ្រុឌទ្រោម ព្រោះជាដែកស្ពានចាស់ ហើយត្រូវបានអាជ្ញាធរខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ក្រសូងអភិវឌ្ឍន៍ជនបទបានយកទៅសាងសង់ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដើម្បីឆ្លើយតបសំណូមពរពលរដ្ឋនភឃុំផ្គាំប៉ែកខាងកើត កាលពីរដូវបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ កន្លងមក។ ប៉ុន្តែ តាំងពីនោះមក អាជ្ញាធរនិងជំនាញមិនទាន់មានលទ្ធភាពកសាង់សង់ស្ពានដែកឬស្ពានថ្មីនៅឡើយ ។ ក្រោយពីស្ពាននេះបាក់ គេឃើញវត្តមានលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេក លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពិសេសក្រុមការងារកងកម្លាំងយោធា នគរបាលនិងពលរដ្ឋបានទៅដល់កន្លែងស្ពានបាក់ ហើយនាំគ្នាដុតដៃដុតជើងសម្រុកដាក់ទូកស្មាច់ចម្លងពលរដ្ឋ សិស្សានុសិស្ស អ្នកជម្ងឺនិងស្ត្រីមានផ្ទៃពោះត្រូវបញ្ជូនទៅសម្រាលកូន។ លោកអភិបាលស្រុកស្វាយចេកនិយាយថា: “ខ្ញុំសូមអរគុណកម្លាំងសរុប […]
មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្រ បញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា
ខេត្តសៀមរាប ៖ ស្ថាប័នពិភពលោក Guinness World Records តំណាងដោយលោក AUSTIN JOHNSON បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ជូនប្រទេសកម្ពុជាជាផ្លូវការ។ ពិធីប្រគល់ទទួលវិញ្ញាបនបត្រដ៏មហាកិត្តិយសនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប។ សូមជម្រាបថា ឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» នេះ គឺសម្រេចបានក្នុងឱកាសព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia […]
អ្នកបើកបរស្លាប់ម្នាក់ និងអ្នករួមដំណើរម្នាក់របួស ដោយសាររថយន្តដឹកទំនិញ បុករថយន្តធុនធំមួយគ្រឿងទៀត ពីក្រោយពេញទំហឹង
ខេត្តបាត់ដំបង : គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញបញ្ញើបុករថយន្តធុនធំមួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់អ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់របួស។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីកើតហេតុប្រាប់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវហាយវេវាងក្រុង ឋិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពបន្តថា÷ មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញបញ្ញើ ពណ៌សលាយលឿង ពាក់ផ្លាកលេខ ភ្នំពេញ៣F-៨៦០១ មិនស្គាល់ម៉ាក និងក្រុមហ៊ុនមួយគ្រឿងបានធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិចឆ្ពោះទៅកាន់ក្រុងបាត់ដំបង លុះដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេកភាគីរថយន្តបញ្ញើទំនិញបានបុករថយន្តធុនធំពាក់ផ្លាកលេខ ភ្នំពេញ៤A-១៥១៧ មួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យក្បាលនិងម៉ាស៊ីនរថយន្តរួញចូលគ្នាខ្ទេចទាំងស្រុង។ ក្នុងហេតុការណ៍ដ៏អាក្រក់នេះដែរបានធ្វើឲ្យអ្នកបើកបរខាងរថយន្តបញ្ញើទំនិញស្លាប់នៅនឹងកន្លែងម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ៕