ព័ត៌មានជាតិ

សម្តេច​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​​ន ​ម៉ា​​ណែ​ត​ ​៖​ ​ភា​ព​ជោ​គ​ជ័​យ​នៃ​ ព្រះ​​រា​ជ​ពិ​ធី​បុ​ណ្យ​អុំ​ទូ​ក​ ​អា​ច​ស​ម្រេ​ច​ទៅ​បា​ន​​​ ​គឺ​ដោ​យ​សា​រ​ កា​រ​​ចូ​ល​រួ​ម​ចំ​ណែ​ក​ពី​ គ្​​រ​ប់​ប​ណ្តា​ក្រុ​ម​កា​រ​ងា​រ​ពា​ក់​ព័​ន្ធ​​​ទាំ​ង​អ​ស់​

រាជធានីភ្នំពេញ ៖ ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​​រា​ជ​ណា​ច​ក្រ​ក​ម្ពុ​ជា ​៖​ ​«​ព្រះ​រា​ជពិ​ធី​បុ​ណ្យ​អុំ​ទូ​ក​​​​​ ​ប​ណ្តែ​ត​ប្រ​ទី​ប​​​​ ​និ​ង​សំ​ពះ​ព្រះ​​ខែ​​​ អ​ក​អំ​បុ​ក​​ ​បា​ន​ប្រ​ព្រឹ​ត្ត​ទៅ​ដោ​យ​រ​លូ​ន​​​ ​និ​ង​ប្រ​ក​ប​​ដោ​យ​ភា​ព​ស​ប្បា​យ​រី​ក​រា​យ​ ​ជា​មួ​យ​កា​​រ​រ​ក្សា​បា​ន​នូ​វ​ប្រ​ពៃ​ណី​ ​និ​ង​វ​ប្ប​ធ​ម៌​ជា​តិ​យ៉ា​ង​ស​ម្បូ​រ​បែ​ប​ ​ប​ង្កើ​​ត​ស្នា​ម​ញ​ញឹ​ម​ដ​ល់​ម​ហា​គ្រួ​សា​រ​ខ្មែ​រ​​​ ​និ​​ង​ភ្ញៀ​វ​ទេ​ស​ច​រ​ម​ក​ពី​គ្រ​ប់​ទិ​ស​ទី​​​ ​។​ ភាពជោគជ័យនេះ​ អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ​ សុវត្ដិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ​ បង្កលក្ខណ:គ្រប់បែបយ៉ាង​ ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់​ សូមអរគុណដល់ក្រុមការងារ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ​ខ្ពស់​ ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាព​ល្អប្រណិត ។ ជាមួយគ្នានេះ​ ក៏សូមថ្លែងអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ​ សិល្បៈ​ការិនីទាំងអស់​ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ​ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងជូនដល់មហាជន​ ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង»៕ប្រភពអាកាប៉េ

ព័ត៌មានសន្តិសុខសង្គម

ហេ​តុ​កា​រ​ណ៍​​​ដ៏​​​​អា​​​ណោ​​​ច​​​អា​​​ធ​​​​​ម​​​មួ​​យ​ ​​​បា​​​ន​​​កើ​​​ត​​​ឡើ​​​ង​​​ ​​គ្រួ​សា​រ​កំ​ពុ​ង​អ​​ង្គុ​យ​ហូ​ប​បា​យ​ ​ចៃ​ដ​ន្យ​​កូ​ន​ចូ​ល​លេ​ង​ក្រោ​ម​គ្រែ​ បា​ក់​ស​ង្ក​ត់​ស្លា​ប់​​

​ខេ​ត្ត​​កំ​​​ព​​​ង់​​​ធំ​​​ ​​​​៖​​​ ​​​មា​​​ន​​​​ហេ​​​តុ​​​កា​​​រ​​​ណ៍​​​​ដ៏​​​អា​​​ណោ​​​ច​​​អា​​​​ធ​​​​​ម​​​មួ​​​យ​​​​បា​​​ន​​​កើ​​​​ត​​​ឡើ​​​ង​​​ ​​​​​ស្រ​​​ប​​​ពេ​​​​​​ល​​​ឪ​​​​ពុ​​​ក​​​ម្តា​​​យ​​​កំ​​​ពុ​​​​ង​​​​​អ​​​ង្គុ​​​យ​​​ហូ​​​ប​​​បា​​​​យ​​​ ​​​ក្មេ​​​ង​​​​ប្រុ​​​ស​​​​​ម្នា​​​​ក់​​​ត្រូ​​​វ​​​បា​​​ន​​​គ្រែ​​​​​បា​​​​​ក់​​​ស​​​ង្ក​​​ត់​​​​ប​​​ណ្តា​​​ល​​​ឲ្យ​​​ស្លា​​​​​ប់​​​​​។​​​ ​​​ហេ​​​តុ​​​កា​​​រ​​​ណ៍​​​នេះ​​​​បា​​​ន​​​​​កើ​​​ត​​​ឡើ​​​ង​​​កា​​​​ល​​​ពី​​​ម៉ោ​​​ង​​​​​ប្រ​​​​មា​​​ណ​​​ ​​​១​​​២​​​និ​​​​ង​​​៣​​​០​​​នា​​​​​ទី​​​ថ្ងៃ​​​​ត្រ​​​ង់​​​ ​​​ទី​​​១​​​​៦​​​ ​​​ខែ​​​វិ​​​ច្ឆិ​​​​​​កា​ ​​​ឆ្នាំ​​​២​​​០​​​​​​២​​​៤​​​ ​​​នៅ​​​​ភូ​មិ​​​​​ស្លែ​​​ង​​​ ​​​​ឃុំ​​​ក្តី​​​ដូ​​​ង​​​​ ​​​ស្រុ​​​ក​​​កំ​​​​ព​​​ង់​​​ស្វា​​​យ​​​ ​​​ខេ​​​ត្ត​​​​កំ​​​ព​​​ង់​​​​​ធំ​​​។​​​ ​ តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ ១ឆ្នាំ៨ខែ ដែលរស់នៅភូមិ/ឃុំខាងលើ។ មុនពេលកើតហេតុ គេបានចុះលេងក្រោមគ្រែ ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយនៅលើគ្រែ។ ដោយអចេតនា គ្រែបានបាក់សង្កត់លើកូនដោយពុំដឹងថាកូននៅក្រោមគ្រែ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង។ ហេតុការណ៍ដ៏អកុសលនេះស្ទើរតែមិនធ្លាប់បានកើតមានឡើងប្រចាំថ្ងៃទេ។ ដូច្នេះ សូមឪពុកម្តាយគ្រប់រូប បង្កើនការយកចិត្តទុកដាក់ និងមើលថែទាំកូនតូចៗឲ្យបានប្រុងប្រយ័ត្នកាន់តែមានប្រសិទ្ធភាព។ កុំឲ្យកូនដាច់ពីក្រសែភ្នែក ដោយសារវ័យក្មេងតូចៗមានភាពងាយប្រទះឲ្យជួបនឹងហានិភ័យ។ សូមអស់លោកអ្នកប្រយ័ត្នប្រយែង ដើម្បីកុំឲ្យកើតមានហេតុការណ៍អាកុសលដូចនេះឡើងទៀត៕