“ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ចិនក្នុងការជំរុញការបើកទូលាយចំពោះបរទេសដោយកម្រិតខ្ពស់និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយបានធ្វើឱ្យពួកយើងមានក្តីរំភើបចិត្តយ៉ាងខ្លាំង “។ នៅថ្ងៃទី ៥ ខែវិច្ឆិកា នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសបរទេសជាច្រើនរូបដូចជាលោក Jean-Christophe Pointeau អគ្គនាយកនៃក្រុមហ៊ុន Pfizer ប្រចាំនៅតំបន់ចិននិងលោក Jean-Paul Agon ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន L’ORÉAL ជាដើមបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានប្រារព្ធធ្វើតាមកាលកំណត់ជារៀងរាល់ឆ្នាំដែលបានបំពេញបន្ថែមនូវ”ឱសថពង្រឹងជំនឿចិត្ត”សម្រាប់ឱ្យពិភពលោកចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនជាមួយគ្នា ហើយក៏បានធ្វើឱ្យពួកគេពង្រឹងជំនឿចិត្តរបស់ខ្លួនក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិនផងដែរ ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ បានប្រារព្ធធ្វើនៅក្រុងសៀងហៃ ប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ។ ថ្នាក់ដឹកនាំនិងតំណាងមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងសិក្សាស្រាវជ្រាវប្រហែល ១៥០០ នាក់ដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន ១៥២ បានអញ្ជើញចូលរួមពិធីបើកលើនេះ ពាណិជ្ជករចំនួន ៣៤៩៦ ដែលមកពីប្រទេសនិងតំបន់ចំនួន ១២៩ បានចូលរួមក្នុងការតាំងពិព័រណ៍នេះ សហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្មដែលបានចូលរួមតាំងពិព័រណ៍មានចំនួន ២៩៧ សហគ្រាសដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ពិព័រណ៍អំពីសហគ្រាសមានទំហំលើសពី ៤២ ម៉ឺនម៉ែត្រក្រឡាដែលក្នុងនោះសហគ្រាសនិងអង្គភាពចំនួន ១៨៦ បានចូលរួមពិព័រណ៍នេះរយៈពេល ៧ ឆ្នាំជាប់ៗគ្នា” ។ល។ […]